no-alternative title

ស្ថាប័ន TENAA បានបង្ហាញចេញគំរូរូបរាងរបស់ Red Magic 7 ព្រមជាមួយគុណសម្បត្តិស្ទើរតែទាំងស្រុងរបស់កំពូលស្មាតហ្វូនជំនាន់ថ្មីនេះ

Nubia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ZTE បានត្រៀមប្រកាសចេញកំពូលស្មាតហ្វូនជំនាន់ថ្មី Red Magic 7 នៅប្រទេសចិនក្នុងពេលឆាប់ៗខាងមុខនេះ។ ហើយក្នុងពេលនេះស្មាតហ្វូនកំពូលជំនាន់ថ្មីនេះត្រូវបានស្ថាប័ន TENAA របស់ចិនបានធ្វើការបញ្ចេញគំរូឌីស្សាញរូបរាង រួមជាមួយគុណសម្បត្តិស្ទើរតែទាំងស្រុងផងដែរ។

បើតាមការឌីស្សាញរូបរាងក្នុងរូបភាពដែលបានបង្ហាញចេញនេះ ឃើញថា Red Magic 7 គឺមានការឌីស្សាញមិនសូវជាខុសគ្នាប៉ុន្មានពីជំនាន់មុននោះទេ ជាមួយផ្ទៃអេក្រង់លាតពេញផ្ទៃដែលបន្សល់នៅគែមលើក្រោមអេក្រង់បន្តិច។ បើតាមប្រភពបានឲ្យដឹងថា Red Magic 7 នឹងមានអេក្រង់ទំហំ 6.8 អ៊ីញ OLED Display ដូចនឹងជំនាន់មុនដដែល ហើយនិងគាំទ្របច្ចេកវិទ្យាស្កែនដោះសោរសុវត្ថិភាពក្រោមអេក្រង់ផងដែរ។ ហើយបន្ទះអេក្រង់របស់ Red Magic 7 ក៏នឹងនៅតែរក្សាការគាំទ្រកម្រិតបង្ហាញត្រឹម Full-HD+ ដូចមុនជាមួយល្បឿន refresh rate 165Hz។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

នៅលើផ្ទៃខ្នងខាងក្រោយរបស់ Red Magic 7 យើងឃើញថាមានរំលេចដោយកញ្ចប់លែនទ្រវែងនៅចំកណ្តាលតួរជាមួយលែនកាមេរ៉ាចំនួន 3 គ្រាប់ និងអំពូល LED Flash មួយគ្រាប់។ ហើយនៅលើផ្នែកលើក្រោមមានរំលេចជាមួយរចនាស៊ុមបន្ទាត់ រួមជាមួយអក្សរ REDMAGIC នៅកណ្តាល និងនិមិត្តសញ្ញារបស់ Red Magic នៅពីក្រោម។ Red Magic 7 នឹងបំពាក់មកជាមួយបន្ទះឈីប Snapdragon 8 Gen 1 ដែលនឹងមានភ្ជាប់មកជាមួយរ៉េមជម្រើសទំហំ 8GB, 12GB ដល់ 16GB រួមនឹងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB, 256GB ដល់ 512GB។ 

ស្មាតហ្វូនហ្គេមជំនាន់ថ្មីនេះ នឹងមានថ្មទំហំ 4,500mAh ហើយបើតាមការបញ្ជាក់នៅលើបញ្ចីស្ថាប័ន 3C កាលពីពេលថ្មីៗនេះបានបង្ហាញ Red Magic 7 គឺគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនកំលាំងខ្លាំងដល់ទៅ 165W ឯណោះ។ ហើយ Red Magic ក៏នឹងមានកាមេរ៉ាក្រោយដែលប្រើសែនស័រមេទំហំ 64MP និងដំណើរការលើ Red Magic UI ដែលគាំទ្រដោយ Android 12 ទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន