no-alternative title
no-alternative title
no-alternative title
no-alternative title

iPhone SE (2022) បង្ហាញវត្តមានផ្លូវការណ៍ហើយ មានរាងដដែល ប្រើឈីប A15-5G និងមានតម្លៃខ្ទង់ $429 ឡើងទៅ

ក្រោយពីលេចលឺព័ត៌មានជាបន្តបន្ទាប់របស់ iPhone SE  ស៊េរីឆ្នាំ 2022 ឥលូវនេះ Apple បានប្រកាសចេញទូរស័ព្ទ iOS ជំនាន់ថ្មីនេះជាផ្លូវការណ៍ហើយ នៅក្នុងព្រឹត្តិការណ៍ថ្ងៃទី 08 មិនាម្សិលមិញនេះ។ iPhone SE ស៊េរីឆ្នាំ 2022 គឺរក្សាការរចនារូបរាងខាងក្រៅដូចគ្នាទៅនឹងម៉ូដែល iPhone 6 ដែលបានប្រកាសចេញកាលពីអំឡុងឆ្នាំ 2014 ប៉ុន្តែ គ្រឿងបង្គុំខាងក្នុងរបស់ទូរស័ព្ទ iOS ជំនាន់ថ្មីនេះ គឺខ្លាំងទាន់ជំនាន់ថ្មីក្នុងឆ្នាំ 2021។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

iPhone SE 2022 ត្រូវបានក្រុមហ៊ុនដំឡើងមកនូវបន្ទះឈីប 5G ស៊េរី A15 Bionic ដែលប្រើនៅលើ iPhone 13 Series  ដែលជាឈីបខ្លាំងចុងក្រោយបំផុតរបស់ Apple។ ទូរស័ព្ទ iOS ជំនាន់ថ្មីនេះមានជម្រើសនូវម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB/128GB ដល់ 256GB និងមានរ៉េមទំហំ 3GB។ iPhone SE (2022) មានអេក្រង់ទំហំ 4.7 អ៊ីញ Retina IPS LCD ស្រោបការពារដោយកញ្ចក់ Ceramic Shield និងមានប៊ូតុងកងរង្វង់ Touch ID ស្ថិតនៅលើគែមខាងក្រោមអេក្រង់។

ជាមួយគ្នានេះទៅលើប្រព័ន្ធកាមេរ៉ាក៏ត្រូវបានបង្កើនគុណភាពខ្លាំងជាងមុនផងដែរ ដោយ iPhone SE ឆ្នាំ 2022 បានបំពាក់កាមេរ៉ាមួយគ្រាប់ដែលមានទំហំ 12 មេហ្គាភិចសែល ដែលមានភ្ជាប់ជាមួយមុខងារ sensor-Shift IS ដូច iPhone 13 Series ដែរ។ បន្ថែមពីនេះកាមេរ៉ារបស់ iPhone SE 2022 ក៏គាំទ្រនូវមុខងារ Smart HDR 4, Photographic Style និង Deep Fusion ផងដែរ។ ដោយឡែកសម្រាប់កាមេរ៉ាសែលហ្វី គឺមានទំហំ 7 មេហ្គាភិចសែល។ ជាងនេះទៅទៀត iPhone SE (2022) នៅមានគាំទ្រប្រព័ន្ធការពារទឹកកម្រិត IP67, ប្រតិបត្តិការដោយ iOS15.3, ប្រព័ន្ធ Stereo Speaker  និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 18W រួមនឹងមុខងារ iQ wireless Charge ផងដែរ។

ទូរស័ព្ទ iPhone SE (2022) នឹងបើកឲ្យធ្វើការបញ្ជាទិញមុនបាននៅថ្ងៃសុក្រ ទី 11 ខែមិនា ទៅ ជាមួយតម្លៃចាប់ពី 429 ដុល្លារឡើងទៅសម្រាប់ម៉ូដែល 64GB។ រីឯការនាំចេញនៅធ្វើឡើងនៅថ្ងៃទី 18 ខែមិនា សម្រាប់ទីផ្សារប្រទេសដំបូងដែលមាន 30 ប្រទេស ដែលរួមមានដូចជាប្រទេស អូស្រ្តាលី, កាណាដា, ចិន, បារាំង, អាល្លឺម៉ង, ឥណ្ឌា, ជប៉ុន, ចក្រភពអង់គ្លេស, និង សហរដ្ឋអាមេរិកជាដើម។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម