no-alternative title
no-alternative title
no-alternative title
no-alternative title

ASUS ឈ្នះបាននូវពានរង្វាន់ Red Dot Design Awards 2022 ជាច្រើនដែលមិនធ្លាប់មានពីមុនមក

 ក្រុមហ៊ុន  ASUS បានប្រកាសថាខ្លួនបានឈ្នះនូវពានរង្វាន់  2022 Red Dot Design Awards ចំនួន 39 ទៅលើការឌីស្សាញនូវផលិតផលជាច្រើនរបស់ខ្លួន ហើយនេះគឺជាការបំបែកនូវកំណត់ត្រាថ្មីនៃការឈ្នះពានរង្វាន់  Red Dot Award របស់ក្រុមហ៊ុននេះ។ ការឈ្នះបាននូវពានរង្វាន់នេះគឺបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ASUS ក្នុងការឌីស្សាញប្រកបដោយភាពច្នៃប្រឌិត និងការផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យដែលមិនធ្លាប់មានដើម្បីលើកកំពស់ទៅលើជីវភាពរស់នៅរបស់មនុស្សគ្រប់ទីកន្លែង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Mitch Yang ប្រធានផ្នែកឌីស្សាញរបស់ក្រុមហ៊ុន ASUS និយាយថា “យើងមានមោទនភាពណាស់ក្នុងការឈ្នះនូវពានរង្វាន់ Red Dot នៅក្នុងឆ្នាំនេះជាថ្មីម្តងទៀត ហើយខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ទៅលើក្រុមការងាររបស់ខ្ញុំដែលបានខិតខំជារៀងរាល់ថ្ងៃដើម្បីធ្វើការឌីស្សាញទៅលើផលិតផលរបស់ក្រុមហ៊ុន ASUS អោយឈានទៅដល់កម្រិតមួយបន្ទាប់ទៀត។ នៅក្នុងការបង្កើតនូវភាពជោគជ័យពីមួយឆ្នាំទៅមួយឆ្នាំទៀតនោះ វិធីសាស្រ្ត ASUS Design Thinking ត្រូវបានប្រើប្រាស់ដើម្បីជួយយើងអោយបន្តនូវការអភិវឌ្ឍនូវបទពិសោធន៍យ៉ាងអស្ចារ្យ និងឆ្លាតវៃបំផុតដែលផ្តល់នូវភាពរីករាយសម្រាប់ធ្វើអោយជីវិតមនុស្សគ្រប់គ្នាកាន់តែមានភាពងាយស្រួល។”

 

Dr. Peter Zec ស្ថាបនិក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Red Dot និយាយថា “គណៈវិនិច្ឆ័យអន្តរជាតិរបស់យើងបានវាយតម្លៃទៅលើផលិតផលជាច្រើននៅក្នុងឆ្នាំនេះ ខណៈពេលដែលក្រុមហ៊ុន និងស្ទូឌីយោជាច្រើនក៏ទទួលបាននូវការវិនិច្ឆ័យប្រកបដោយវិជ្ជជីវៈពីក្រុមអ្នកជំនាញរបស់យើងផងដែរ។ ក្រុមហ៊ុនដែលទទួលបាននូវជ័យជំនះនោះគឺបង្ហាញអំពីសក្ខីភាពនៃគុណភាពដ៏អស្ចារ្យរបស់វា។”

 

គួរបញ្ជាក់ផងដែរថា Red Dot Award គឺជាកម្មវិធីប្រកួតប្រជែងការឌីស្សាញធំបំផុតរបស់ពិភពលោកដែលមានស្ថាប័នច្រើនជាង  18,000 ចូលរួមដើម្បីប្រកួតប្រជែងទៅលើការឌីស្សាញ ៣ ទម្រង់នោះគឺ  Red Dot Award: Product Design; Red Dot Award: Brands & Communication Design និង Red Dot Award: Design Concept ។ អស់រយៈពេលជាង៦០ ឆ្នាំនេះ គណៈវិនិច្ឆ័យអន្តរជាតិល្បីៗជាច្រើនបានធ្វើការវាយតម្លៃនិងជ្រើសរើសទៅលើផលិតផលជាច្រើនដែលមានការឌីស្សាញយ៉ាងល្អបំផុត និងការវិនិច្ឆ័យយ៉ាងម៉ត់ចត់អស់រយៈពេលជាច្រើនថ្ងៃ និងផ្អែកទៅលើលក្ខណៈវិនិច្ឆ័យមួយចំនួនផងដែរដូចជាកម្រិតនៃភាពច្នៃប្រឌិត មុខងារ និងការប្រើប្រាស់ធន់បានយូរផងដែរ៕

ការប្តេជ្ញាចិត្តក្នុងការច្នៃប្រឌិតទៅលើការឌីស្សាញ និងការទទួលស្គាល់ប្រកបដោយឧត្តមភាពបំផុត។

ចំណុចសំខាន់៖

•ការបំបែកកំណត់ត្រាទៅលើសមត្ថភាពដ៏ខ្លាំងក្លា៖ ការឈ្នះពានរង្វាន់ចំនួន ៣៩ ទៅលើ 2022 Red Dot Design Awards សម្រាប់ការឌិស្សាញទៅលើផលិតផល និងសមត្ថភាពនៃកម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លាសម្រាប់ក្រុមហ៊ុន ASUS

•ការទទួលស្គាល់យ៉ាងទូលំទូលាយ៖ ការឈ្នះនូវពានរង្វាន់ជាច្រើនដែលមានដូចជាកុំព្យូទ័រ PCs អេក្រង់ Accessories, motherboards និងផលិតផលលេងហ្គេមជាច្រើនទៀត

•ការប្រកួតប្រជែងដ៏ស្វិតស្វាញ៖ ផលិតផលដែលឈ្នះនូវរង្វាន់នេះគឺត្រូវបានជ្រើសរើសចេញពីក្រុមហ៊ុនសរុបចំនួន 7900 មកពីប្រទេសចំនួន ៦០ ដែលមានការកាត់ក្តីចេញពីអ្នកជំនាញផ្នែកឌីស្សាញអន្តរជាតិជាច្រើន

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម