no-alternative title
no-alternative title
no-alternative title
no-alternative title

ហាង Tmall ដាក់លក់ iPhone 13 Series ពណ៍ផ្កាឈូក ត្រឹមតែ 3 នាទីប៉ុណ្ណោះ អស់ពីស្តុករលីង

កាលពីថ្ងៃទី 14 ខែកញ្ញាកន្លងទៅនេះ ក្រុមហ៊ុន Apple បានប្រកាសចេញជាផ្លូវការណ៍នូវទូរស័ព្ទស៊េរីថ្មី iPhone 13 Series របស់ខ្លួន ហើយនឹងបានប្រកាសចេញនូវការលក់ Pre-Sale ជាលើកដំបូងទៅលើទូរស័ព្ទនេះកាលពីថ្ងៃទី 17 ខែកញ្ញាកន្លងទៅថ្មីៗនេះផងដែរ។ សូមជំរាបថា នៅមុនពេលប្រកាសលក់នោះ ទូរស័ព្ទស៊េរីថ្មី iPhone 13 Series គឺមានការបញ្ជាទិញរាប់លានគ្រឿងរួចទៅហើយនៅតាមហាងនានាជាច្រើននៅជុំវិញពិភពលោក។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប៉ុន្តែអ្វីដែលមានការចាប់អារម្មណ៍នោះ នៅក្នុងទិន្នន័យរបស់ក្រុមហ៊ុន Apple ក៏មានការបញ្ចេញនូវ iPhone 13 Series ដែលមានពណ៍ផ្កាឈូកដែលជាពណ៍ដ៏ពេញនិយមសម្រាប់មិត្តយុវវ័យផងដែរជាពិសេសគឺមិត្តនារីៗ។ យោងតាមរបាយការណ៍ថ្មីៗនេះ គឺមានការបញ្ជាក់ថា ការប្រកាសចេញលក់នេះ គឺបានធ្វើឡើងនូវវិបសាយផ្លូវការណ៍របស់ហាង Tmall Platform តែម្តងហើយសម្រាប់ពណ៌ផ្កាឈូកនេះ ក៏មានការលក់អស់ស្តុកភ្លាមៗផងដែរ ក្រោយពេលដែលក្រុមហ៊ុននេះប្រកាសចេញលក់ត្រឹមតែ 3 នាទីប៉ុណ្ណោះ។

បន្ទាប់ពីមានរឿងនេះនេះ ក្រុមហ៊ុន Apple ក៏បានតាមដានពេញមួយយប់ ហើយនឹងបានបំពេញបន្ថែមនូវម៉ូដែលអស់ស្តុកសម្រាប់ហាងនេះដែរ។ សម្រាប់អ្នកដែលចង់បាន iPhone 13 ពណ៍ផ្កាឈូក គឺត្រូវតែតាមដានការអាប់ដែតរបស់ហាង Tmall Flagship Store នេះជាប្រចាំទើបបាន។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី 16 ខែកញ្ញាកន្លងទៅនេះ នៅលើ Tmall គឺមានការបញ្ជាទិញទុកមុនចំនួនដល់ទៅជាង 3 លានគ្រឿងរួចទៅហើយ បន្ទាប់ពីមានការចេញលក់ពណ៌ផ្កាឈូកនោះ ហាងនេះ បានក្លាយទៅជាហាងដែលមានមនុស្សចូលទៅទិញច្រើនជាងគេបំផុត។ ទិន្នន័យខាងលើបានបង្ហាញថា សម្រាប់អ្នកដែលបានជាវ iPhone 13 ពណ៍ផ្កាឈូក ភាគច្រើជាក្មេងស្រីៗ។

សូមជំរាបថា ហាង Apple flagship store ដែលលក់នៅលើ Tmall គឺជាហាងដែលប្រតិបត្តិការផ្ទាល់ពីក្រុមហ៊ុន Apple តែម្តង ហើយសម្រាប់ iPhone, iPad, Mac និងផលិតផល Apple ទាំងអស់ដែលលក់នៅលើហាង នេះ គឺសុទ្ធតែត្រូវបានធានាដោយក្រុមហ៊ុន Apple ទាំងអស់។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម