កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុន Apple បានប្រកាសចេញនូវកុំព្យូទ័រស៊េរីថ្មី MacBook Pro របស់ខ្លួន ដែលមានទំហំ 14 អ៊ីង និង 16 អ៊ីង។ កុំព្យូទ័រនេះ គឺមានលក្ខណៈពិសេសដ៏អស្ចារ្យជាច្រើនដូចជាបន្ទះឈីប M1 Pro និង M1 Max Processors ផងដែរ។ អ្វីដែលទាក់ទាញ និងទទួលបាននូវការរិះគន់ផងដែរ នោះគឺទៅលើ Notch នៅលើអេក្រង់។
សូមជំរាបថា កាលពីប៉ុន្មានថ្ងៃមុននេះ លោកស្រី Shruti Haldea ដែលប្រធានផ្នែកផលិតផល Mac នៅក្រុមហ៊ុន Appleនិយាយថា ការប្រើប្រាស់នូវ notch នេះ គឺជាវិធីឆ្លាតវៃបំផុតក្នុងការផ្តល់នូវទំហំធំជាងមុនសម្រាប់មាតិកា។ អ្វីដែលយើងបានធ្វើនេះ គឺដើម្បីអោយអេក្រង់ធំជាងមុន។ នៅលើ 16 អ៊ីងរបស់ Notebook នេះ គឺមានទំហំ 16:10 អ៊ីង window ដែលផ្តល់នូវទំហំធំជាងមុនសម្រាប់មាតិកា ហើយនៅពេលដែលអ្នកមើលនៅក្នុង full-screen mode នោះ ពិតជាអស្ចារ្យមែនទែន។
កុំព្យូទ័រ MacBook Pro នេះ ត្រូវបានក្រុមហ៊ុនដាក់អោយ Pre-order បានហើយកាលពីប៉ុន្មានថ្ងៃមុននេះ ហើយការដឹកជញ្ជូនដំបូងបំផុតរបស់វាក៏ចាប់ផ្តើមនៅថ្ងៃនេះផងដែរ។ តម្រូវការទៅលើការកម្មង់ទិញកុំព្យូទ័រនេះ គឺត្រូវបានគេមើលឃើញថា មានការកើនឡើងខ្លាំងក្លាមែនទែន ហើយនៅលើវេបសាយរបស់ក្រុមហ៊ុន Apple ក៏មានបញ្ជាក់ដែរថា ការដឹកជញ្ជូនកុំព្យូទ័រនេះអាចនឹងចាប់ផ្តើមបន្តនៅក្នុងខែវិច្ឆិកា ឬនៅក្នុងខែធ្នូខាងមុខនេះហើយ៕