នៅពេលនេះ iPhone 14 និង iPhone 14 Plus ក៏នឹងមានពណ៌លឿងផងដែរ ដោយពណ៌ថ្មីនេះ គឺជាពណ៌ចុងក្រោយដែលក្រុមហ៊ុននេះ បានសម្រេចប្រើប្រាស់ជាមួយនិង iPhones 14 Series។ សូមជំរាបថា មួយរយៈចុងក្រោយ iPhone 14 ពណ៌ថ្មីនេះ ត្រូវបានគេមើលឃើញថា មានការបែកធ្លាយរូបភាពជាច្រើនផងដែរ ហើយនៅពេលនេះ ក្រុមហ៊ុន Apple បានប្រកាសចេញជាផ្លូវការណ៌ហើយ គឺពណ៌លលឿងថ្មីនេះ មានប្រើពិតមែន។
នៅថ្ងៃនេះ iPhone 14 និង iPhone 14 Plus ពណ៌លឿងនេះ ត្រូវបានគេបង្ហាញចេញហើយ ដែលនេះគឺជាជម្រើសពណ៌ ដែលបានឌីស្សាញចេញពីម៉ូដែលមុនដែលបានបង្ហាញវត្តមានកាលពីខែកញ្ញាឆ្នាំ 2022។ សម្រាប់ពណ៌ Mid-cycle color update នេះ គឺធ្លាប់បានប្រើប្រាស់នៅលើ iPhone 12 ម្តងរួចមកហើយ ដែលកាលនោះគឺមានពណ៌ស្វាយ បង្ហាញខ្លួននៅក្នុងខែមីនាឆ្នាំ 2021 ហើយបន្ទាប់មក គឺបានប្រើនៅលើ iPhone 13 និង iPhone 13 Pro ដែលមានពណ៌បៃតង បង្ហាញវត្តមាននៅឆ្នាំ 2022។
នៅពេលនេះសម្រា់វត្តមានរបស់ iPhone 14 និង iPhone 14 Plus គឺមានការប្រើប្រាស់នូវពណ៌រហូតដល់ 6 ហើយរួមទាំងពណ៌លឿនេះ ខណៈដែលការប្រកាសចេញកន្លងមក គឺមានពណ៌ Starlight, Midnight, Purple, Blue និង Red។ សម្រាប់ iPhone 14 Pro និង iPhone 14 Pro Max គឺក្រុមហ៊ុន Apple បានប្រើប្រាស់ពណ៌ដដែលមិនផ្លាស់ប្តូរទេ ដែលពណ៌ទាំងនេះ រួមមានដូចជា Space Black, Silver, Gold និង Deep Purple។
ជាមួយនិងការប្រើប្រាស់នូវពណ៌លឿងថ្មីសម្រាប់ iPhone 14 និង iPhone 14 Plus នៅពេលនេះ គឺអ្នកប្រើប្រាស់អាចធ្វើការបញ្ជាមុនបានចាប់ពីថ្ងៃទី 10 មីនា ខណៈដែកការដឹកជញ្ជូន នឹងធ្វើឡើងនៅថ្ងៃទី 14 មីនាខាងមុខ។ សម្រាប់តម្លៃ iPhone 14 និង iPhone 14 ពណ៌លឿងថ្មីនេះ មានតម្លៃចាប់ពី $799 ទៅលើ iPhone 14 និង iPhone 14 Plus មានតម្លៃ $999។