no-alternative title
no-alternative title
no-alternative title
no-alternative title

តោះ…មកដឹងពីគុណសម្បត្តិខ្លះៗរួមនិងតម្លៃបឋមរបស់គ្រួសារ iPhone 14 Series នៅមុនថ្ងៃបង្ហាញវត្តមានមកដល់នាថ្ងៃសុក្រទី 07 ខែកញ្ញា ខាងមុខនេះ

ក្រុមហ៊ុន Apple Inc គ្រោងបើកមហាព្រឹត្តិការណ៍ដាក់សម្ភោធទូរស័ព្ទ iOS ឆ្នាំ 2022 និងស្មាតវ៉ច Series 8 នៅថ្ងៃទី 07 ខែកញ្ញា ក្នុងសប្តាហ៍នេះ។ ដែលនៅក្នុងមហាព្រឹត្តិការណ៍ថ្ងៃនោះ Apple នឹងមានការដាក់បង្ហាញចេញជាសកលនៅទូរស័ព្ទ iOS Series 2022 ដែលមានដូចជា iPhone 14, iPhone 14 Plus/Max, iPhone 14 Pro និង iPhone 14 Pro Max ព្រមជាមួយនឹងនាឡិកាដៃឆ្លាតវៃ Apple Watch Series 8 ថែមទៀតផង។ ឆ្នាំនេះអាចនឹងមិនមានវត្តមាន iPhone mini នោះទេ។ ហើយឥលូវនេះ យើងមកនិយាយពីគុណសម្បត្តិមួយចំនួន រួមនឹងតម្លៃបឋមរបស់ iPhone 14 Series មុននឹងថ្ងៃបង្ហាញវត្តមានផ្លូវការណ៍មកដល់។

រូបភាពពាណិជ្ជកម្ម
no-alternative title

ការឌីស្សាញរូបរាង

ជាការពិតណាស់…បើតាមប្រភពព័ត៌មាន និងរបាយការណ៍ជាច្រើនបាននិយាយប្រហាក់ប្រហែលគ្នាថា iPhone 14 Series នឹងនៅរក្សាការឌីស្សាញរូបរាងខាងក្រៅដូចគ្នានឹងជំនាន់ iPhone 13 Series ឆ្នាំមុនដដែល ដោយមានស៊ុមទាលគ្រប់ជ្រុងជាប្រភេទ Stainless Steal និងប្រព័ន្ធកាមេរ៉ាក្រោយស្ថិតនៅទម្រង់ដូចមុនដដែល។ ប៉ុន្តែ ប្រភពខ្លះបាននិយាយថា iPhone 14 Pro Series អាចនឹងពង្រួមមាឌតូចជាងជំនាន់ iPhone 13 Pro Series បន្តិច និងមានគែម bezel អេក្រង់រួមតូចជាងបន្តិចផងដែរ ប៉ុន្តែនៅរក្សាទំហំអេក្រង់ដូចមុន គ្រាន់តែមានខ្នាត aspect ratio  ទូលាយជាមុនបន្តិច។ ចំពោះសារធាតុស្រោបខាងក្រៅរបស់ iPhone 14 Pro និង 14 Pro Max ត្រូវបានគេដឹងថា នឹងនៅតែរក្សាកញ្ចក់ការងារពារអេក្រង់ប្រភេទ Ceramic Shield glass ដូចជំនាន់មុនដដែល ចំនែកផ្ទៃខ្នងខាងក្រោយត្រូវបានស្រោបការពារដោយកញ្ចក់រាបស្មើរប្រភេទ Matte Glass ដែលជាកញ្ចក់មិនឆកស្អិតផ្តិតស្នាមម្រាមដៃ។ iPhone 14 Pro និង 14 Pro Max នឹងមានជម្រើស 5 ពណ៌ គឺពណ៌ខ្មៅ ទឹកប្រាក់ ទឹកមាស និងពណ៌ថ្មីពីរពណ៌បន្ថែមទៀត គឺពណ៌ខៀវ និងពណ៌ស្វាយចាស់។

បន្ទះអេក្រង់ប្តូរស្ទាយថ្មី

ក្នុងឆ្នាំនេះការធ្វើបដិវត្តន៍ដ៏ធំនៅលើគ្រួសារ iPhone 14 Series គឺការប្រើបច្ចេកវិទ្យាអេក្រង់ថ្មី។ បើតាមប្រភព និងរូបភាពដែលបានបែកធ្លាយជាហូរហែរកន្លងមក ឃើញថា Apple នឹងធ្វើបដិវត្តន៍បន្ទះអេក្រង់ស្ទាយថ្មីនៅលើ iPhone 14 Pro និង iPhone 14 Pro Max។ បច្ចេកវិទ្យាថ្មីដែលប្រើនៅលើម៉ូដែល Pro ទាំងទ្វេ គឺមានរន្ធទំលុះកណ្តាលថ្ងាសចំនួនពីរជួសឲ្យការប្រើអេក្រង់ឆកទូលាយនៅលើជំនាន់មុនៗ និងជាបច្ចេកវិទ្យាអេក្រង់ LTPO-AMOLED Gen 2 ថែមទៀតផង។ ដោយឆកទំលុះអេក្រង់ទាំងពីរនោះ គឺមួយមានស្ទាយជា Pill-Shape Cutout និងមួយទៀតជា Punch-Hole Cutout។ ហើយនៅលើត្រង់កន្លែង Pill-Shape Cutout  អាចមានបង្កប់ជាមួយសែនស័រសំខាន់ៗមួយចំនួនដូចជា Face ID biometric Sensor រីកន្លែង Punch-Hole Cutout  នឹងបង្កប់សែនស័រកាមេរ៉ាសែលហ្វី។ ក្រៅតែមានការប្រើបន្ទះអេក្រង់ស្ទាយថ្មីទៅ សម្រាប់ទំហំអេក្រង់ គឺរក្សាទំហំដូចជំនាន់មុនដដែល គឺ 6.1 អ៊ីញ និង 6.7 អ៊ីញ សម្រាប់ម៉ូដែល 14 Pro និង 14 Pro Max។ ចំនែកពីរម៉ូដែលទៀត គឺ 6.1-inch iPhone 14 និង 6.7 iPhone 14 Plus/Max នឹងរក្សាស្តាយអេក្រង់ឆក Notch ដូចជំនាន់ iPhone 13 Series ដដែលគ្រាន់តែអាចមានឆកទំហំរួមតូចជាងបន្តិច។ ជាងនេះទៅទៀតបើតាមប្រភពព៌ត័មានបាននិយាយថា បន្ទះអេក្រង់របស់របស់ iPhone 14 Pro និង iPhone 14 Pro Max នឹងគាំទ្របច្ចេកវិទ្យា ProMotion refresh rate 120Hz ហើយនិងគាំទ្រមុខងារ AOD (Always-On-Display) ថែមទៀតផង។

ប្រព័ន្ធកាមេរ៉ាថតរូប

ការធ្វើបដិវត្តន៍ដ៏ធំមួយទៀតនៅលើ iPhone 14 Series គឺប្រព័ន្ធកាមេរ៉ាថតរូបតែម្តង។ បើតាមប្រភពព័ត៌មានចចាមអារាមជាច្រើនបាននិយាយថា ឆ្នាំ 2022 នេះ Apple នឹងធ្វើបដិវត្តន៍ប្រព័ន្ធកាមេរ៉ាថតរូបនៅលើ iPhone 14 Series របស់ខ្លួន។ ដោយឆ្នាំនេះ Apple ចាប់ផ្តើមបង្កើនទំហំមេហ្គាភិចសែលនៅលើ iPhone 14 Series ពីទំហំ 12MP នៅលើជំនាន់មុនៗ ឡើងមកទំហំ 48MP។ ហើយនៅលើម៉ូដែល iPhone Pro ទាំងពីរ គឺនឹងបង្កើនផលិតភាពសែនស័រ Ultra-wide ខ្លាំងជាងមុនដល់ 1.4µm ហើយនិងមានសមត្ថភាពផលិតសាច់វីដេអូបានដល់កម្រិត 8K HDR ថែមទៀតផង។

កំលាំងម៉ាស៊ីន និងទំហំថ្ម

បើតាមប្រភពព័ត៌មានចចាមអារាម និងរបាយការណ៍ជាច្រើនបានបង្ហើបឲ្យដឹងថា Apple នឹងបន្តប្រើបន្ទះឈីប A15 Bionic របស់ iPhone 13 Series នៅលើម៉ូដែល iPhone 14 និង iPhone 14 Plus/Max ប៉ុន្តែ មានការអភិវឌ្ឍន៍សមត្ថភាពកាន់តែប្រសើរ និងប្រើថាមពលថ្មតិចជាងមុន រួមទាំងបង្កើនទំហំរ៉េមធំជាងមុនឡើងដល់ 6GB។ ដោយឡែកសម្រាប់ម៉ូដែល iPhone 14 Pro និង iPhone 14 Pro Max គឺនឹងប្រើបន្ទះឈីបជំនាន់ថ្មី A16 Bionic ខ្នាត 4nm ផលិតដោយក្រុមហ៊ុន TSMC ដែលមានសមត្ថភាពប្រើការអស្ចារ្យជាងជំនាន់មុន ប្រើថាមពលថ្មតិចជាងមុន គាំទ្របច្ចេកវិទ្យា AI កាន់តែឆ្លាតវៃជាងមុន និងបង្កើនសមត្ថភាពទៅលើមុខងារ Neural Engine ឲ្យធ្វើការកាន់តែមានប្រសិទ្ធិភាពខ្ពស់ជាងមុន។  សម្រាប់ថ្មវិញ iPhone 14 Pro និង iPhone 14 Pro Max នឹងបង្កើនទំហំធំជាងថ្មនៅលើជំនាន់ iPhone 13 Pro Series ពី 10 ទៅ 20%។ ហើយសម្រាប់សមត្ថភាពសាកបំពេញថាមពលថ្ម ក៏ខ្លាំងជាងមុនថែមទៀតផង គឺ Upgrade ពីកំលាំង 20W នៅលើជំនាន់ iPhone 13 Series ឡើងមកដល់កំលាំង 30W wired Charging ហើយសម្រាប់បច្ចេកវិទ្យាសាកភ្លើងឥតខ្សែ MagSafe ក៏នឹងមានការបង្កើនល្បឿនខ្លាំងជាងមុនផងដែរ។

ប្រតិបត្តិការ និងទំហំផ្ទុក

iPhone 14 Series នឹងដំឡើងមកជាមួយប្រតិបត្តិការ iOS 16 ដែលមានការឌីស្សាញផ្ទៃរូបភាព Screen Lock ថ្មីៗដែលផ្តល់នូវជម្រើសថ្មីៗសម្រាប់ការប្រើប្រាស់ ហើយក៏អាចនឹងមានមុខងារថ្មីមួយហៅថា AODs ដូចនៅលើស្មាតហ្វូន Android ផងដែរ រួមនឹងមុខងារ និងបច្ចេកវិទ្យាប្រើប្រាស់ថ្មីៗដ៏សម្បូរបែបជាច្រើនទៀត។ សម្រាប់ទំហំផ្ទុកក្នុងម៉ាស៊ីនវិញត្រូវបានគេព្យាករណ៍ថា iPhone 14 Pro និង iPhone 14 Pro Max គឺនឹងមានជម្រើសទំហំ 128GB, 256GB, 512GB និង 1TB ខណៈម៉ូដែល iPhone 14  និង iPhone 14 Max អាចមានជម្រើសទំហំ 128GB, 256GB និង 512GB។

ការប៉ាន់តម្លៃបឋម

មានការទម្លាយថា iPhone 14 Pro និង iPhone 14 Pro Max អាចមានតម្លៃចាប់ពី $1,049 និង 1,149 ឡើងទៅ ចំនែក iPhone 14 និង iPhone 14 Plus/ Max អាចមានតម្លៃចាប់ពី $750 ទៅ $850៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម