នៅក្នុងព្រឹត្តិការណ៌កាលពីថ្ងៃទី 7 ខែកញ្ញាកន្លងទៅនេះ ក្រុមហ៊ុន Apple បានប្រកាសចេញនូវ iPhone 14 Series ក៏ដូចជានាឡិកាជំនាន់ថ្មី Watch Series 8 Lineup រួមជាមួយនិងកាស Apple AirPods Pro 2 ផងដែរ។ នៅពេលនេះ ក្រុមហ៊ុនApple បានចេញមកបញ្ជាក់ជាផ្លូវការថា កាស TWS អាចធ្វើការ Pre-Order ចាប់ពីពេលនេះហើយសម្រាប់ថ្ងៃចេញលក់ជាផ្លូវការនៅថ្ងៃទី 23rd ខែកញ្ញាខាងមុខនេះជាមួយតម្លៃ $250 ដែលដូចគ្នាទៅនឹងតម្លៃម៉ូដែលអញ្ចឹងដែរ។
បើមើលទៅលើការឌីស្សាញកាសថ្មីនេះ គឺមើលទៅពិតជាទាក់ទាញដូចគ្នាជាមួយនិងម៉ូដែលមុនចឹងដែរ ហើយកាសនេះ គឺមានបំពាក់មកជាមួយនូវបបន្ទះឈីប H2 ជាមួយនិងប្រព័ន្ធ Advanced Computational Audio។ មានការបញ្ជាល់ថា មុខងារសម្លេងថ្មីនេះថា គឺអាចធ្វើការជាមួយ iPhone និង iOS 16 បានយ៉ាងរលូនថែមទៀត។ ក្រុមហ៊ុ Apple បាននិយាយថា សម្រាប់ប្រព័ន្ធកាត់បន្ថយសម្លេង ANC និង Transparency Mode គឺមានការអាប់ដែតខ្លាំងជាងម៉ូដែលមុន។
ជាមួយគ្នានេះក៏មានការបញ្ជាក់ថា AirPods Pro 2 គឺមានការគាំទ្រជាមួយមុខងារ Apple Find My feature ដែលអាចស្វែងរកទីតាំងនៅពេលដែលយើងភ្លេចដៃផងដែរ ហើយកាសនេះក៏មានបំពាក់នូវ Speaker ដែលជួយអ្នកងាយស្រួលរកកាសនេះនៅពេលដែលអ្នកកំពុងតែប្រើប្រាស់ផងដែរ។ Apple បាននិយាយថា កាស TWS អាចប្រើប្រាស់បាន 6 ម៉ោង ពេលសាកម្តង ខណៈដែលឆ្នាំងសាកអាចប្រើប្រាស់បាន 30 ម៉ោង។ កាសនេះក៏មានការគាំទ្រជាមួយ wireless charging និងអាចធ្វើការជាមួយនិង Apple Watch charger ឬក៏ឆ្នាំងសាក MagSafe chargers ជាមួយនិង Qi charger ផងដែរ។