no-alternative title
no-alternative title

Sony ZV-1F តម្លៃ 500 ដុល្លារ សក្តិសមបំផុតសម្រាប់ Vloggers និង Content Creator

ក្រុមហ៊ុន Sony ទើបតែបានប្រកាសចេញកូនកាមេរ៉ាស៊េរីថ្មីក្នុងស្រឡាយ  ZV-Series ម៉ូដែល Sony ZV-1F។ កាមេរ៉ាខ្នាតតូចស៊េរីថ្មីនេះ បានផលិតឡើងយ៉ាងពិសេសសម្រាប់ទីផ្សារអ្នកប្រើប្រាស់នៅក្នុងការផលិតវីដេអូខ្លី Vloggers និងអ្នកបង្កើតមាតិកកម្សាន្ត Content Creators។

Sony ZV-1F បានបំពាក់នូវកាមេរ៉ាទំហំ 20.1MP ខ្នាត 1.0-type (13.2mm x 8.8mm) Exmor RS CMOS sensor ដូចគ្នាទៅនឹងជំនាន់ ZV-1 ដែរ។ សែនស័រនេះប្រើប្រាស់កញ្ចក់លែនខ្នាត 20mm (35mm equivalent) មាន aperture f/2.0 ជា fixed prime lens។ ដោយលែននេះមានសមត្ថភាពចាប់រូបភាពបានទូលាយ Large field view បើធៀបជាមួយលែនប្រភេទ focal length ដែលប្រើនៅលើម៉ូដែលមុន ZV-1។

រូបភាពពាណិជ្ជកម្ម
no-alternative title

Sony ZV-1F មានសមត្ថភាពផលិតសាច់វីដេអូបានកម្រិត 4K ល្បឿន 30fps រួមជាមួយមុខងារកំនត់ការថតរូបភាពដូចជា S-Log2, S-Log3 និង HLG ជាដើម ប៉ុន្តែ វាអាចផលិតវីដេអូក្នុងបានត្រឹមកម្រិត 8-bit 4:2:0 ប៉ុណ្ណោះ ដូចនេះគុណភាពសាច់វីដេអូគឺមិនកម្រិតទឹកពណ៌រាងស្រាលបន្តិច។ នៅលើ ZV-1F គឺមានភ្ជាប់មុខងារ wireless smartphone connection ដែលអាចធ្វើការតភ្ជាប់ជាមួយស្មាតហ្វូនដើម្បីថត និង Upload រូបភាពវីដេអូបានដោយផ្ទាល់តែម្តង ដោយវាអាចផលិតវីដេអូបែប vertical video សម្រាប់ប្រើនៅលើកម្មវិធីកម្សាន្តដូចជា  Instagram, TikTok, និង YouTube Shorts ជាដើម។

បន្ថែមពីនេះនៅលើ Sony ZV-1F មានភ្ជាប់មកជាមួយរន្ធ Microphone ចំនួន 3 សម្រាប់ជំនួយក្នុងការស្រូបសំឡេងជាមួយនឹងអេក្រង់ប្រភេទ Windscreen ដែលអាចបត់បែនបានតាមតម្រូវការប្រើប្រាស់ ហើយជាអេក្រង់ថាច់ស្រ្គីនខ្នាត 7.5cm ដែលមានកម្រិតភាពច្បាស់ 921,600dots។ ជាងនេះទៅទៀត ZV-1F នៅមានភ្ជាប់ដោយរន្ធ External microphone 3.5mm, HDMI និងរន្ធ USB-C ថែមទៀតផង។ ទៅលើមុខងារប្រើប្រាស់នៅលើ ZV-1F រួមមានដូចជា SteadyShot digital image stabilization,  Eye AF, object tracking, Product Showcase mode និង Soft Skin Effect ជាដើម។

Sony ZV-1F ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់ក្នុងតម្លៃខ្ទង់ $500 ដែលនឹងមានចេញដាក់លក់ផ្លូវការណ៍នៅចុងខែតុលាខាងមុខនេះ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
vivo V60 ស្មាតហ្វូនមានសមត្ថភាពកាមេរ៉ាខ្លាំងបំផុតមួយក្នុងតារាងតម្លៃដូចគ្នាកំពុងដាក់លក់ហើយ

vivo V60 ស្មាតហ្វូនមានសមត្ថភាពកាមេរ៉ាខ្លាំងបំផុតមួយក្នុងតារាងតម្លៃដូចគ្នាកំពុងដាក់លក់ហើយ

ដោយ ប៉េងលីន
ឡានអគ្គិសនី SUV ស៊េរីថ្មី តម្លៃជាង 2 ម៉ឺនទេ តែអាចបើកបរបានចម្ងាយដល់ទៅ 901km

ឡានអគ្គិសនី SUV ស៊េរីថ្មី តម្លៃជាង 2 ម៉ឺនទេ តែអាចបើកបរបានចម្ងាយដល់ទៅ 901km

ដោយ ប៉េងលីន
Huawei ត្រៀមបង្ហាញ MatePad Mini នៅថ្ងៃទី 4 ខែកញ្ញា ខណៈអេក្រង់ ទំហំថ្ម និងបន្ទះឈីបត្រូវបានទម្លាយ

Huawei ត្រៀមបង្ហាញ MatePad Mini នៅថ្ងៃទី 4 ខែកញ្ញា ខណៈអេក្រង់ ទំហំថ្ម និងបន្ទះឈីបត្រូវបានទម្លាយ

ដោយ ប៉េងលីន
 REDMI 15C តម្លៃ 99$ រចនាប្រណីត មកជាមួយថាមពលខ្លាំងរាល់ថ្ងៃ បង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសកម្ពុជាហើយ

REDMI 15C តម្លៃ 99$ រចនាប្រណីត មកជាមួយថាមពលខ្លាំងរាល់ថ្ងៃ បង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសកម្ពុជាហើយ

ដោយ ប៉េងលីន
រោងចក្រតម្លើងរថយន្ត BYD ដំបូងនៅប្រទេសកម្ពុជា តម្លៃ 32 លានដុល្លារ គ្រោងនឹងផ្តើមដំណើរការចុងឆ្នាំ 2025

រោងចក្រតម្លើងរថយន្ត BYD ដំបូងនៅប្រទេសកម្ពុជា តម្លៃ 32 លានដុល្លារ គ្រោងនឹងផ្តើមដំណើរការចុងឆ្នាំ 2025

ដោយ ប៉េងលីន
ឡានអគ្គិសនី Mazda EZ-60 SUV នឹងបង្ហាញខ្លួនជាផ្លូវការណ៌នៅចិនថ្ងៃទី 26 ខែកញ្ញាខាងមុខនេះហើយ

ឡានអគ្គិសនី Mazda EZ-60 SUV នឹងបង្ហាញខ្លួនជាផ្លូវការណ៌នៅចិនថ្ងៃទី 26 ខែកញ្ញាខាងមុខនេះហើយ

ដោយ ប៉េងលីន