no-alternative title
no-alternative title

លោក Lei Jun: Xiaomi 13 អាចដំណើរការហ្គេម Genshin Impact នៅក្នុងកម្រិត 60fps បានរលូនមិនកម្តៅនោះទេ

ជាមួយនឹងវត្តមានរបស់ស្មាតហ្វូន Xiaomi 13 series ដែលនឹងប្រកាសបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះ ក្រុមហ៊ុន Xiaomi ក៏បានចែករំលែកនូវព័ត៌មានជាច្រើនអំពីការប្រកាសនេះ។ ហើយពេលនេះ ព័ត៌មានចុងក្រោយបំផុតមួយត្រូវបានទម្លាយចេញពីនាយកប្រតិបត្តិ និងសហស្ថាបនិករបស់ក្រុមហ៊ុននេះ។ តាមការបញ្ជាក់របស់លោក Lei Jun នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ ស្មាតហ្វូន flagship របស់ក្រុមហ៊ុននេះអាចដំណើរការកម្មវិធី Genshin Impact នៅក្នុងកម្រិត settings មួយដែលមិនមានបញ្ហាអ្វីនោះទេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា ហ្គេម Genshin Impact នេះគឺជាហ្គេម cross platform អាចប្រើប្រាស់បានយ៉ាងរលូននៅលើស្មាតហ្វូន និងកុំព្យូទ័រ។ ស្មាតហ្វូននេះអាចប្រើប្រាស់នៅក្នុងកម្រិតអេក្រង់ 60fps។ស្មាតហ្វូន Xiaomi 13 នេះអាចលេងហ្គេមនេះដែលមានសីតុណ្ហភាពមិនលើសពី 43°C នោះទេ។ ស្មាតហ្វូន Xiaomi 13 series គឺជាស្មាតហ្វូនលេងហ្គេមដ៏ខ្លាំងក្លាផងដែរបន្ទាប់ពីទទួលបានជោគជ័យនៅក្នុងការតេស្តទៅលើហ្គេម Genshin Impact ដោយជោគជ័យនោះ។ ស្មាតហ្វូននេះមានបន្ទះឈីប Snapdragon 8 Gen 2 SoC ខ្លាំងក្លា និងចុងក្រោយបំផុតផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម