no-alternative title
no-alternative title
no-alternative title
no-alternative title

Asus Zenbook 13-2024 ដែលជា Notebook ទំនង់ស្រាលបំផុត និងបំពាក់ខួរក្បាល Intel-core Ultra Series បានចេញលក់ក្នុងប្រទេសចិន

 

ក្រុមហ៊ុន Asus បានធ្វើការប្រកាសចេញលក់ម៉ាស៊ីន Zenbook Series ជំនាន់ចុងក្រោយរបស់ខ្លួនម៉ូដែល Zenbook 13-2024 នៅក្នុងទីផ្សារប្រទេសចិន។ ម៉ាស៊ីន Notebook ស៊េរីថ្មីចុងក្រោយរបស់ Asus មួយនេះ មានការឌីស្សាញឡើងជាមួយកម្រាស់ស្តើង និងទំងន់ស្រាលបំផុតប្រមាណតែ 1 គីឡូក្រាមតែប៉ុណ្ណោះ ជាមួយការបំពាក់ខួរក្បាលជំនាន់ថ្មីចុងក្រោយរបស់ Intel ស៊េរី Core Ultra 7-155U  Processor។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

Asus Zenbook 13-2024 ត្រូវបានប្រកាសចេញលក់នៅទីផ្សារប្រទេសចិនជាមួយជម្រើសពីរពណ៌ គឺពណ៌ខៀវ ហៅថា Deep Lake Blue ជាមួយតម្លៃខ្ទង់ $1,278 និងពណ៌ប្រផេះ ហៅថា Polar Gray មានខ្ទង់ $1,278 ដែលទាំងពីរជម្រើសនឹងត្រូវចេញលក់នៅថ្ងៃទី 11 ក្នុងខែមីនា សប្តាហ៍ក្រោយនេះ។ ម៉ាស៊ីន Notebook ដែលមានកម្រាស់ស្តង់ រាងស្លីមមួយនេះ មានអេក្រង់ OLED-HDR Display កម្រិត 2.8K ក្នុងទំហំ resolution 2880×1800px ជាមួយកម្រិតពន្លឺ 600nits peak brightness និងមានស្តង់ដាទឹកពណ៌ស្តង់ដារ 100% DCI-P3 wide color gamut។ 

 

អេក្រង់កុំព្យូទ័រស៊េរីថ្មីនេះ ក៏គាំទ្របច្ចេកវិទ្យា  true HDR contrast កម្រិត 1,000,000:1 ដែលលក់លៃកម្រិតទឹកពណ៌  vivid និង visuals  រួមនឹង  ΔE<1 color វីដេអូបានកាន់តែច្បាស់ដិតខ្លាំង។ បន្ថែមពីនេះ អេក្រង់ Notebook របស់ Asus មួយនេះក៏មានប្រព័ន្ធការពារភ្នែកដែលទទួលស្គាល់ដោយ TUV Rheinland certification, flicker-free certification, និង SGS Eye Care certification។ Asus Zenbook 13-2024 បំពាក់ខួរក្បាល Intel Core Ultra 7 155U processor ដែលមានល្បឿនខ្លាំងបំផុតដល់ 4.8GHz ដែលមាន 12-core និង 14-threads ហើយក៏គាំទ្រជាមួយប្រព័ន្ធដំណើរការ NPU AI engine ដែលគាំទ្រដល់ទៅ 200 billion parameter large language model សម្រាប់ការដំណើរការមុខងារ offline។

 

Asus Zenbook 13-2024 មានរន្ធដំណរភ្ជាប់ដូចជា រន្ធ 3.5mm headphone jack, USB-A 3.2 Gen2, HDMI2.1, និង Thunderbolt/USB-C ចំនួនពីរ។ Zenbook 13-2024 មានថ្មទំហំ 63Wh ដែលអាចមានសមត្ថភាពកាន់សម្រាប់ការចាក់វីដេអូកម្រិត 1080px បានដល់ 16 ម៉ោង។ តួខ្លួនរបស់ Zenbook 13-2024 ត្រូវបានស្រោបដោយសារធាតុលោហៈ magnesium-aluminum alloy ដែលមានកម្រាស់ស្តើងបំផុតត្រឹម 1cm និងទំងន់ស្រាលបំផុតត្រឹមតែ 1 គីឡូក្រាមប៉ុណ្ណោះ។

បន្ថែមពីនេះ Zenbook 13-2024 មានភ្ជាប់ជាមួយប្រព័ន្ធបំពងសំឡេងដែលគាំទ្រ Dolby panoramic sound។ Notebook កម្រាស់ស្តើង និងទំងន់ស្រាលមួយនេះ ក៏ទទួលបានវិញ្ញាណបនប័ត្របញ្ជាក់ភាពធន់ពីកម្រិតយោធាអាមេរិក military-grade MIL-STD 810H ថែមទៀតផង។ Zenbook 13-2024 នៅមានកាមេរ៉ា Webcam កម្រិត 1080px ដែលផ្តល់នូវគុណភាពខ្ពស់សម្រាប់វីដេអូខល និងធ្វើជា ambient light sensor សម្រាប់កម្រិតពន្លឺអេក្រង់ស្វ័យប្រវត្តិផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម