no-alternative title
no-alternative title

ស្មាតហ្វូន OPPO Find X7 Ultra Satellite Communication នឹងបង្ហាញខ្លួនឆាប់ៗនេះហើយ!

កាលពីខែមករាកន្លងទៅនេះ ស្មាតហ្វូន OPPO Find X7 និង X7 Ultra ត្រូវបានក្រុមហ៊ុនប្រកាសចេញនៅលើទីផ្សារប្រទេសចិន ប៉ុន្តែមិនទាន់មានការប្រកាសចេញសម្រាប់ទីផ្សារសកលនៅឡើយទេ។ ស្មាតហ្វូនជំនាន់់ថ្មីនេះ ត្រូវបានគេបញ្ជាក់ថា គឺជាស្មាតហ្វូនដំបូងគេបំផុត ដែលមានការបំពាក់នូវសិនស័រ Periscope ចំនួន 2 គ្រាប់។ ក្រុមហ៊ុននេះ បាននឹងកំពុងតែ ធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Ultra ដែលមានឈ្មោះថា Find X7 Ultra Satellite Communication Edition ថែមទៀតហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមព័ត៌មាននៅពេលនេះ បានអោយដឹងថា ស្មាតហ្វូនម៉ូដែលពិសេសនេះ គឺបានបង្ហាញវត្ត មាននៅលើបញ្ជី China Telecom certification ដោយថែមទាំងមានការបញ្ជាក់ពីលក្ខណៈសម្បត្តិ រួមជាមួយនិងតម្លៃស្មាតហ្វូនថ្មីថែមទៀតផង។ នៅលើបញ្ជីនេះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី OPPO Find X7 Ultra Satellite Edition មានលេខម៉ូដែល PHY120។ លេខម៉ូដែលខាងលើនេះ គឺដូចគ្នាជាមួយទិន្នន័យដែលបង្ហាញនៅលើបញ្ជី 3C អញ្ចឹងដែរ ដោយមានការបញ្ជាក់ថា ស្មាត ហ្វូននេះ នឹងការគាំទ្រនូវកម្លាំងសាក 100W wired និង 50W wireless charging ។

នៅលើបញ្ជី China Telecom នេះ ថែមទាំងមានការបញ្ជាក់ទៀតថា ស្មាតហ្វូននេះ គឺជាសមាជិកថ្មីនៃស្មាតហ្វូនត្រកូល Find X7-series ទៀតផង។ ដូចអ្វីដែលអ្នកបានឃើញអញ្ចឹង OPPO Find X7 Ultra Satellite Communication Edition នេះ គឺនឹងមានការបំពាក់នូវ បច្ចេកវិទ្យាផ្កាយរណប Satellite Connectivity ដូចទូរស័ព្ទ iPhone 14 series, iPhone 15 series និង Huawei Mate 50 អញ្ចឹងដែរ។ បន្ថែមពីលើប្រព័ន្ធផ្កាយរណបនេះ នៅលើ OPPO Find X7 Ultra គឺនឹងមានការបំពាក់នូវលក្ខណៈសម្បត្តិដូចគ្នាជាមួយនិង ស្មាតហ្វូនម៉ូដែលស្តង់ដារអញ្ចឹង។

នៅលើបញ្ជីរបស់ China Telecom ក៏មានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានការឌីស្សាញម៉ូឌុលកាមេរ៉ាក្រោយមានរាងមូល និងមានកាមេរ៉ាទំហំ 50MP ចំនួន 4 គ្រាប់ ដែលក្នុងនោះ កាមេរ៉ា 2 គ្រាប់ ជាឡែន Periscope។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.82 អ៊ីងបង្ហាញចេញបានជាមួយទំហំ 1440x3216pixels. The ហើយនិងមានថ្មទំហំ 5,000mAh។ សម្រាប់បន្ទះឈីប ត្រូវបានគេបញ្ជាក់ថា គឺដូចគ្នាទៅនឹងម៉ូដែល Find X7 Ultra។ OPPO Find X7 Ultra Satellite Communication Edition ត្រូវបានប្រកាសដាក់លក់ជាមួយតម្លៃ CNY 7,999 យ៉ន់ ទៅលើម៉ូដែលមានទំហំ 16GB+1TB។ 

 

ព័ត៌មានពាណិជ្ជកម្ម