ក្រុមហ៊ុន Samsung នឹងទទួលបានកញ្ចប់ទឹកប្រាក់ឧបត្ថម្ភចំនួន 6.6 ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនក្នុងការពង្រីករោងចក្រផលិតបន្ទះឈីបរបស់ខ្លួនស្ថិតនៅក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក នេះបើតាមការចេញផ្សាយពីបណ្តាញសារព័ត៌មាន Reuters។ ហើយនេះ គឺជាជំហានចុងក្រោយរបស់រដ្ឋបាលរបស់លោក Joe Biden ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការជំរុញការផលិតបន្ទះឈីបនៅក្នុងសហរដ្ឋអាមេរិក។ ការឧបត្ថម្ភធននេះ នឹងឆ្ពោះទៅរកការកសាងគ្រឿងបរិក្ខារចំនួនបួននៅក្នុងរោងចក្រអាមេរិក រួមទាំងរោងចក្រផលិតបន្ទះសៀគ្វីថ្មីដែលមានតម្លៃ 17 ពាន់លានដុល្លារ រោងចក្រមួយផ្សេងទៀត កន្លែងវេចខ្ចប់ទំនើប និងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ផងដែរ។
លេខាធិការក្រសួងពាណិជ្ជកម្មអាមេរិកលោក Gina Raimondo នឹងបង្ហាញភាពជាដៃគូដែលបានពង្រីកកិច្ចសហការរវាង Samsung និងរដ្ឋាភិបាលអាមេរិកជាផ្លូវការនៅសប្តាហ៍ក្រោយ។ កញ្ចប់ទឹកប្រាក់ឧបត្ថម្ភនេះក៏នឹងរួមបញ្ចូលផងដែរនូវការវិនិយោគមួយនៅក្នុងតំបន់ផងដែរ។ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Samsung នឹងបង្កើនការវិនិយោគនៅក្នុងទឹកដីសហរដ្ឋអាមេរិកក្នុងចំនួនទឹកប្រាស់ទ្វេដងរហូតដល់ទៅជាង 44 ពាន់លានដុល្លារ។
ការវិនិយោគនេះ គឺស្របពេលជាមួយគ្នានឹងក្រុមហ៊ុន TSMC ដែលទទួលបានកញ្ចប់ទឹកប្រាក់ឧបត្ថម្ភចំនួន 6.6 ពាន់លានដុល្លារផងដែរនៅក្នុងកិច្ចព្រមព្រៀងមួយដើម្បីពង្រីកការវិនិយោគរបស់ខ្លួនពីទឹកប្រាក់ 25 ពាន់លានដុល្លាររហូតដល់ទៅ 65 ពាន់លានដុល្លារ ដែលកុ្រមនេះ គ្រោងនឹងសាងសរោងចក្រទីបីបន្ថែមទៀតនៅក្នុងរដ្ឋអារីហ្សូណានៅឆ្នាំ 2030។ ចំនែកក្រុមហ៊ុន Intel ក៏ទទួលកញ្ចប់ទឹកប្រាក់ឧបត្ថម្ភចំនួន 8.5 ពាន់លានដុល្លារផងដែរ ដើម្បីពង្រីកអាជីវកម្មផលិតបន្ទះឈីបរបស់ខ្លួន។
សេចក្តីប្រកាសនេះនឹងរួមបញ្ចូលនូវជំនួយផ្នែកបន្ទះ Chips និងប្រព័ន្ធ Science សំខាន់ៗជាច្រើន ដែលសហរដ្ឋអាមេរិកមានបំណងចង់ទទួលបានមកវិញនូវនៅឈ្មោះជាប្រទេសកំពូលនៅក្នុងអាជីវកម្មផលិត semiconductor។ បណ្តាញសារព័ត៌មាន Reuters បានធ្វើការដកស្រង់ការវិភាគមួយដែលបង្ហាញថា ខណៈពេលដែលអាមេរិកមានការផលិត 37% សម្រាប់អាជីវកម្ម semiconductors សរុបក្នុងឆ្នាំ 1990 ចំណែកនៅឆ្នាំ 2020 ការផលិតគឺមានកំណើនត្រឹមតែ 12% ប៉ុណ្ណោះ៕