មានការបង្ហើបជាលើកដំបូងនូវលក្ខណៈសម្បត្តិដែលមានប្រើប្រាស់នៅលើ ស្មាតហ្វូន Samsung Galaxy S25 Series ហើយ

នៅពេលនេះ ស្មាតហ្វូនជំនាន់ថ្មី ដែលប្រើប្រាស់នូវបច្ចេកវិទ្យា AI នៃត្រកូល Samsung Galaxy គឺបានចាប់ផ្តលេចធ្លាយនូវព័ត៌មានមួយចំនួនហើយ ដោយនៅក្នុងនោះមានការបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ នៅតែបន្តចាប់ដៃគូរជាមួយនិងក្រុមហ៊ុន Google ដដែល ហើយថែមទាំងមានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងដំណើរការនៅលើបច្ចេកវិទ្យា AI ថ្មី Gemini Nano 2 ថែមទៀតផង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា ស្មាតហ្វូន Galaxy S24 series ដែលបង្ហាញវត្តមានថ្មីៗនេះ គឺដំណើរការនៅលើបច្ចេកវិទ្យា Gemini Nano ប៉ុណ្ណោះ។ ប្រភពខាងលើនេះ ថែមទាំងបានបង្ហើបទៀតថា ស្មាតហ្វូន Galaxy S25 ប្រហែលជានឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2025 ថែមទៀតផង។  ព័ត៌មានខាងលើនេះ គឺត្រូវបានគេមើលឃើញថា មានការចែកចាយវិបសាយមួយរបស់ប្រទេសកូរ៉ខាងត្បូងដែលមានឈ្មោះថា Daum Herald Economy ដោយបានដកស្រង់នូវសំណេររបស់លោក Cho Cheol-min ដែលមានតួរនាទីជា Executive Director ផ្នែក System LSI division របស់ក្រុមហ៊ុន Samsung Electronics។ 

 

 

យោងតាមរបាយការណ៌ខាងលើនេះបានបញ្ជាក់ថា ថ្មីៗនេះ លោក Cho Cheol-min បានធ្វើការជជែកគ្នាពីគម្រោងនៃស្មាតហ្វូនជំនាន់ថ្មី Galaxy S25 នៅលើវេទិកាមួយ។ នៅក្នុងកិច្ចពិភក្សានោះ ក៏មានការលើកឡើងពីបច្ចេកវិទ្យាថ្មី Google’s Gemini Nano 2 ថែមទៀតផង ខណៈដែលបច្ចេកវិទ្យានេះ នៅមិនទាន់មានការប្រកាសចេញជាផ្លូវការនោះទេ។ របាយការណ៌ដដែលនេះ បញ្ជាក់ថា ក្រុមហ៊ុន Samsung គឺមានគម្រោងចាប់ដៃគ្នាជាមួយនិងក្រុមហ៊ុន Google សារជាថ្មីម្តងទៀតសម្រាប់ Galaxy S25 flagships នៅ 2025 ខាងមុខ។ 

 

ជាមួយនិងការចាប់ដៃគ្នានេះ ក្រុមហ៊ុនទាំងពីរ នឹងធ្វើការនាំមកនូវសេវកម្មថ្មីៗ និងបច្ចេកវិទ្យាជំនាន់ថ្មី Gemini Nano 2របស់ក្រុមហ៊ុន Google មកដាក់អោយដំណើរការនៅលើ S25 ខណៈដែលពេលនេះ នៅមិនទាន់មានការបញ្ជាក់លក្ខណៈសម្បត្តិនៃបច្ចេកវិទ្យា Gemini Nano 2 នេះនៅឡើយទេ។ សូមជំរាបថា កាលពីខែកុម្ភៈកន្លងទៅនេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Samsung ផ្នែក Mobile Experience បានបញ្ជាក់រួចមកហើយថា នឹងមានការគិតថ្លៃទៅលើសេវាកម្ម AI នាពេលខាងមុខផងដែរ។ មកដល់ពេលនេះ សម្រាប់ការបង្ហាញវត្តមាន Galaxy S25 series គឺនៅសល់ពេលយូរទៀត ដូច្នេះយើងនឹងទទួលបាននូវព័ត៌មានជាច្រើននៅពេលខាងមុខ។ 

 

ព័ត៌មានពាណិជ្ជកម្ម