MSI MP275Q អេក្រង់ 27 អ៊ីង កម្រិត 2K ល្បឿន 100Hz Refresh Rate តម្លៃ $110 ដុល្លារ

នៅពលនេះ ក្រុមហ៊ុនបច្ចេកវិទ្យា MSI បានបញ្ចេញនូវសមាជិកថ្មីមួយទៀតហើយនៃម៉ូនីទ័របស់ខ្លួនស្ថិតនៅក្នុងស្រឡាយ PRO series ដែលមានឈ្មោះថា MP275Q។ ម៉ូនីទ័រថ្មីនេះ គឺមានបំពាក់នូវអេក្រង់ 27-អ៊ីង មានសមត្ថភាពអាចបង្ហាញ ចេញបានកម្រិត 2K resolution (2560 x 1440) IPS panel និងអាចរត់បានល្បឿន 100Hz refresh rate ដែលផ្តល់ នូវវដំណើរការលើអេក្រង់បានរលូនបំផុត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អេក្រង់នេះ គឺមានការគាំទ្រដោយកម្រិតឆ្លើយតបអេក្រង់ 4ms GtG grayscale response time និងទ្រទ្រង់នូវកម្រិតបង្ហាញពណ៌ 10-bit color depth (achieved through 8-bit native + FRC technology) ហើយនិង 100% sRGB color gamut coverage ថែមទៀតផង។ អេក្រង់នេះ មានការទ្រទ្រង់បានជាមួយពន្លឺ 1300:1 static contrast ratio និងមានកម្រិតន្លឺជះលើអេក្រង់ 300 nits brightness ដែលផ្តល់នូវបទពិសោធន៌ទស្សនាកាន់តែ អស្ចារ្យជាងមុនសម្រាប់អ្នកប្រើប្រាស់។

នៅលើម៉ូនីទ័រ MSI MP275Q ថ្មីនេះ គឺមានការតម្លើងមកជាមួយនូវ MSI includes PC-side Display Kit software ដែលអនុញាតអោយអ្នកប្រើប្រាស់អាចធ្វើការកំណត់នៅលើអេក្រង់នេះបានកាន់តែរលូន ហើយអាចនឹងអាចជ្រើស Mode នៅលើអេក្រង់បានច្រើនថែមទៀទតផង។ ជាមួយគ្នានេះនៅលើអេក្រង់នេះ ក៏មានរន្ធ HDMI ចំនួន 2 និង DP ចំនួន 1 ផងដែរ។ MSI PRO MP275Q ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា គឺជាជម្រើសដ៏ប្រសើរសម្រាប់ការប្រើប្រាស់ពីព្រោះថា អេក្រង់នេះមានតម្លៃត្រឹមតែ 799 យ៉ន់ ដែលប្រហែលជា $110 ដុល្លារប៉ុណ្ណោះ។ 

 

ព័ត៌មានពាណិជ្ជកម្ម