Honor Pad 9 Pro ង្ហាញខ្លួនជាផ្លូវការជាមួយអេក្រង់ 12.1 អ៊ីងល្បឿន 144Hz និងមានថាមពលថ្មទំហំ 10,050mAh

បន្ទាប់ពីការបង្ហាញនូវស្មាតហ្វូន Honor 200 Lite 5G នៅក្នុងប្រទេសបារាំងរួចមក នៅពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ បាមបន្តក្នុងការប្រកាសចេញនូវថេប្លេតថ្មីមួយនៅក្នុងទីផ្សារនៃប្រទេសចិន ដែលមានឈ្មោះហៅថា Honor Pad 9 Pro។ ការបង្ហាញនូវថេប្លេតថ្មីនេះ គឺធ្វើឡើងត្រឹមតែរយៈពេល 2 ខែប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុននេះបានបញ្ចេញនូវត្តមានរបស់ថេប្លេត Honor Pad 9 ក្នុងព្រឹត្តិការណ៍ MWC 2024 កន្លងទៅ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថេប្លេត Honor 9 Pro នេះ មានការប្រើប្រាស់នូវអេក្រង់ទំហំ 12.1-អ៊ីង TFT LCD គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 2560x1600 ហើយនិងមានល្បឿន 144Hz refresh rate។ បន្ទះអេក្រង់ថេប្លេតនេះ គឺមានការទ្រទ្រង់បានជាមួយនិងកម្រិតពណ៌ 1.07 ពាន់លានពណ៌ ហើយថែមទាំងមានការគាំទ្រនូវ DCI-P3 color gamut ថែមទៀតផង។ ថេប្លេតថ្មីនេះ ប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 8100 អមដំណើរជាមួយនឹងរ៉េមទំហំ 12GB RAM និងម៉េមូរីទំហំ 256GB។ ថេប្លេតនេះប្រើប្រាស់នូវ MagicOS 8.0 ផ្អែកនៅលើប្រព័ន្ធប្រតិបត្តិការ Android 14 ហើយនិងមានថាមពលថ្មទំហំ 10050mAh ជាមួយនឹងបច្ចេកវិទ្យា 35W fast charging ។ ថេប្លេតនេះមានបំពាក់នូវ 4 speakers និង 4 tweeters ផងដែរ។

ថេប្លេតនេះមានកាមេរ៉ាខាងក្រោយទំហំ 13MP និងកាមេរ៉ាខាងមុខទំហំ 5MP។ សម្រាប់ការឌីស្សាញរូបរាងវិញនៅលើថេប្លេតនេះ មានកម្រាស់ស្តើងត្រឹមតែ 6.64mm និងទម្ងន់ 589g ។ បើមើលទៅលើការតភ្ជាប់ទំនាក់ទំនងនោះ ថេប្លេតនេះ ក៏មានការទ្រទ្រង់នូវ Wi-Fi 6, Bluetooth 5.2, 5G និងរន្ធផត Type-C port ផងដែរ។ ថេប្លេតនេះ មាន 2 ពណ៌គឺ Starry Gray និង Sky Blue។ ថេប្លេតនេះ មានតម្លៃ 2199 យ៉ន់ ($303) សម្រាប់ទំហំ 8GB/256GB និងតម្លៃ 2499 យ៉ន់ ($345) សម្រាប់ទំហំ 12GB/256GB៕

 

ព័ត៌មានពាណិជ្ជកម្ម