ការបង្ហាញវត្តមានរបស់នាឡិកាឆ្លាតវៃ Galaxy Watch នៅក្នុងឆ្នាំនេះ អាចនឹងម៉ូដែលថ្មី “Galaxy Watch Ultra”

ក្រុមហ៊ុន Samsung ត្រូវគេរំពឹងថា នឹងមានប្រកាសចេញនូវផលិតផលជាច្រើននៅក្នុងព្រឹត្តិការណ៍ Unpacked នៅថ្ងៃទី 10 ខែកក្កដាខាងមុខនេះហើយ។ មានការរំពឹងថា នៅក្នុងព្រឹត្តិការណ៍នៃការសម្ពោធផលិតផលថ្មីនេះ សម្រាប់ Galaxy Watch 7 Series អាចនឹង មាន 3 ម៉ូដែល។ យោងតាមរបាយការណ៍ថ្មីមួយចេញពី AndroidHeadlines បានបញ្ជាក់ថា ក្រុមហ៊ុននេះ នឹងមានការបន្ថែមនូវម៉ូដែលមួយទៀតទៅលើស្មាតវ៉ចរបស់ក្រុមហ៊ុន Samsung នាពេលខាងមុខនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមរបាយការណ៌កន្លងមក បាននិយាយថា Watch 7 Series នឹងមាន 2 ម៉ូដែល រួមមានដូចជាស្មាតវ៉ច Galaxy Watch 7 និង Watch 7 Classic។ ដូច្នេះផ្អែកតាមការទម្លាយព័ត៌មាននៅពេលនេះ ក្រុមហ៊ុន Samsung អាចនឹងបង្ហាញនូវស្មាតវ៉ច Ultra ដែលនឹងមានឈ្មោះហៅថា Galaxy Watch Ultra ។ សូមជំរាបថា ស្មាតវ៉ចថ្មីម៉ូដែលនេះ ត្រូវបានប្រទះឃើញទម្លាយឈ្មផះនៅលើបញ្ជីរបស់ AndroidHeadlines រួចរាល់ហើយ។ ទាក់ទងនឹងព័ត៌នាបនេះ មានការលើកឡើងថា ក្នុងការប្រកាសបង្ហាញនូវស្មាតវ៉ច “Ultra” នៅពេលេនេះ ក្រុមហ៊ុន Samsung អាចនឹងដើរតាមក្រុមហ៊ុន Apple។

គួរបញ្ជាក់ថា ស្មាតវ៉ច Galaxy Watch Ultra នេះមាន 3 ម៉ូដែល ដោយស្មាតវ៉ចដែលមានលេខកូដ SM-L705U គឺសម្រាប់ដាក់លក់នៅលើទីផ្សារសហរដ្ឋអាមេរិក SM-L705N ខណៈដែលសម្រាប់ប្រទេសកូរ៉េ និងស្មាតវ៉ចដែលមានលេខកូដ SM-L705F សម្រាប់ទីផ្សារសកល។ ក្រៅពីព័ត៌មានលម្អិតនេះ នៅមិនទាន់មានការទម្លាយច្រើនអំពីស្មាតវ៉ចរបស់ក្រុមហ៊ុន Samsung នេះនៅឡើយទេ។ 

សូមជំរាបថា របាយការណ៍មុននេះ ធ្លាប់បានបញ្ជាក់ថា ក្រុមហ៊ុន Samsung អាចនឹងបង្កើនទៅលើទំហំម៉េមូរីខាងក្នុងរបស់ស្មាតវ៉ច Galaxy Watch 7 រហូតដល់ទៅ 32GB ។ ការបង្កើនទៅលើទំហំម៉េមូរីនេះ គឺដើម្បីងាយស្រួលក្នុងការផ្ទុកនូវ apps, watch faces និងការរក្សាទុកនូវតន្រ្តីនៅលើ playlists។ ស្មាតវ៉ច Galaxy Watch 7 series នឹងដំណើរការនៅលើ Wear OS 5 ផ្អែកនៅលើ Android 14។ ក្រៅពីស្មាតវ៉ចនេះ ក្រុមហ៊ុន Samsung ក៏មានពាក្យចចាមអារ៉ាមក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនបត់បានថ្មីនោះគឺ Galaxy Ring និង Galaxy Buds 3 នៅក្នុងព្រឹត្តិការណ៍ 2024 Unpacked ក្នុងខែកក្កដាខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ជប៉ុនបញ្ចេញឧបករណ៍ដំណើរការដោយប្រព័ន្ធសេវា 6G ដំបូងគេក្នុងលោក ដែលដំណើរការលឿនជាង 5G ដល់ទៅ 20 ដង

ជប៉ុនបញ្ចេញឧបករណ៍ដំណើរការដោយប្រព័ន្ធសេវា 6G ដំបូងគេក្នុងលោក ដែលដំណើរការលឿនជាង 5G ដល់ទៅ 20 ដង

ដោយ ប៉េងលីន
Samsung Galaxy S25 នឹងប្រើបច្ចេកវិទ្យា AI ដើម្បីជួយបង្កើនអាយុកាលប្រើប្រាស់នៃថាមពលថ្ម

Samsung Galaxy S25 នឹងប្រើបច្ចេកវិទ្យា AI ដើម្បីជួយបង្កើនអាយុកាលប្រើប្រាស់នៃថាមពលថ្ម

ដោយ ប៉េងលីន
Nio នឹងចេញលក់រថយន្តអគ្គិសនីដែលមានតម្លៃធូរថ្លៃខ្ទង់ 30,000 អឺរ៉ូនៅទីផ្សារអឺរ៉ុបក្នុងឆ្នាំ 2025

Nio នឹងចេញលក់រថយន្តអគ្គិសនីដែលមានតម្លៃធូរថ្លៃខ្ទង់ 30,000 អឺរ៉ូនៅទីផ្សារអឺរ៉ុបក្នុងឆ្នាំ 2025

ដោយ ប៉េងលីន
iPhone 17 Pro Max នឹងបំពាក់នូវរ៉េមទំហំ 12GB ជាមួយនឹង Dynamic Island តូចជាងមុនបន្តិច

iPhone 17 Pro Max នឹងបំពាក់នូវរ៉េមទំហំ 12GB ជាមួយនឹង Dynamic Island តូចជាងមុនបន្តិច

ដោយ ប៉េងលីន
Rolls-Royce Cullinan ជំនាន់ទីពីរឆ្នាំ 2025 បានបង្ហាញវត្តមានផ្លូវការណ៍ជាមួយការបំពាក់ម៉ាស៊ីន V12-twin Turbo

Rolls-Royce Cullinan ជំនាន់ទីពីរឆ្នាំ 2025 បានបង្ហាញវត្តមានផ្លូវការណ៍ជាមួយការបំពាក់ម៉ាស៊ីន V12-twin Turbo

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនហ្គេម បន្ទះឈីប 5G និងថ្មដែលប្រើប្រាស់បានយូរបំផុត ក្រោម 300 ដុល្លារ ដែលគ្រប់គ្នារង់ចាំ បានមកដល់ទីផ្សារកម្ពុជាហើយ

កំពូលស្មាតហ្វូនហ្គេម បន្ទះឈីប 5G និងថ្មដែលប្រើប្រាស់បានយូរបំផុត ក្រោម 300 ដុល្លារ ដែលគ្រប់គ្នារង់ចាំ បានមកដល់ទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន