រូបភាព Poster រួមនិងការឌីស្សាញរបស់ Vivo X100 Ultra, X100s ត្រូវទម្លាយជាផ្លូវការ!

របាយការណ៍ជាច្រើនមុននេះ បានអះអាងថា ក្រុមហ៊ុន vivo នឹងប្រកាសបង្ហាញនូវស្មាតហ្វូន vivo X100s និង vivo X100 Ultra នៅក្នុងខែនេះនៅក្នុងប្រទេសចិន។ មុនការប្រកាសជាផ្លូវការនោះ រូបភាព poster ថ្មីនេះបានទម្លាយអំពីការឌីស្សាញនៃស្មាតហ្វូនទាំងពីរនេះនៅលើបណ្តាញសង្គម platforms របស់ចិន។ រូបភាពនេះក៏មានការបង្ហាញអំពីការឌីស្សាញរបស់ស្មាតហ្វូនទាំងពីរនេះយ៉ាងទាក់ទាញ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

មានការបង្ហាញថា ស្មាតហ្វូននេះ គឺមានម៉ូដែល vivo X100 Ultra (នៅខាងឆ្វេង) និងស្មាតហ្វូន vivo X100s (នៅខាងស្តាំ)។ សម្រាប់ឡូហ្គោ Zeiss logo គឺស្ថិតនៅកណ្តាលនៃកាមេរ៉ារបស់ស្មាតហ្វូនទាំងពីរនេះ ប៉ុន្តែការឌីស្សាញនៃកាមេរ៉ានេះគឺមានភាពខុសគ្នា។ ស្មាតហ្វូនទាំងពីរនេះមានកាមេរ៉ា 3 គ្រាប់ដែលមានកាមេរ៉ាគោល, ultra-wide lens និង periscope telephoto ។ 

 

នៅក្នុងរបាយការណ៍ជាច្រើនមុននេះ ស្មាតហ្វូន vivo X100s នេះ គឺមានកាមេរ៉ាដូចគ្នានៅលើស្មាតហ្វូន vivo X100 ដែលបង្ហាញខ្លួននៅក្នុងខែវិច្ឆិកាឆ្នាំមុននេះដែរ។ ស្មាតហ្វូននេះ មានកាមេរ៉ាគោលទំហំ 50-Megapixel ជាមួយនឹងមុខងារ OIS, 50-Megapixel ultra-wide lens និង 64-Megapixel periscope telephoto ជាមួយនឹង 3x optical zoom។ ស្មាតហ្វូន Vivo X100 នេះ មានអេក្រង់គែមកោង  curved-edge display និងបន្ទះឈីប Dimensity 9300។ តាមការបញ្ជាក់នៅក្នុងពាក្យចចាមអារ៉ាមនេះ ស្មាតហ្វូន vivo X100s នេះ មានអេក្រង់រាបស្មើ និងបន្ទះឈីប Dimensity 9300+ chipset ។ លក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូននេះគឺដូចទៅនឹង X100។ 

ស្មាតហ្វូន vivo X100 Ultra វិញ មានអេក្រង់ទំហំ 6.78-អ៊ីង AMOLED E7 2K 120Hz display, Snapdragon 8 Gen 3 និងបច្ចេកវិទ្យា 80W wired charging។ ស្មាតហ្វូន X100 Ultra នេះ មានកាមេរ៉ាខាងមុខទំហំ 32-Megapixel និង 50-Megapixel (LYT-900, with OIS)+50-Megapixel (ultrawide)+200-Megapixel (periscope, 4.3x optical zoom, 200x digital zoom) ។ វាពិតជាអាចទៅរួចដែលថា ស្មាតហ្វូននេះអាចនឹងមានឈ្មោះហៅថា  Vivo X100s Ultra ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍