ការលក់ទូរស័ព្ទ iPhone មានការធ្លាក់ចុះចំនួន 10% នារយៈពេល 3 ខែដំបូងនេះ

នៅថ្ងៃនេះ ក្រុមហ៊ុន Apple បានប្រកាសចេញនូវរបាយការណ៌ហិរញ្ញវត្ថុជាលើកទី 2 របស់ខ្លួន ទាក់ទងនឹងការលក់ស្មាត ហ្វូន iPhone ចាប់ពីថ្ងៃ 1 ខែមករា ដល់ថ្ងៃទី 30 ខែមីនា។ របាយការណ៌ខាងលើនេះ បង្ហាញថា ការលក់ iPhone គឺមានការធ្លាក់ចុះចំនួន 10% ខណៈដែលសេវាកម្មរបស់ក្រុមហ៊ុនអាមេរិកាំងមួយនេះ គឺមានការកើនឡើងបាន 14% ប្រៀបធៀបជាមួយនិងរយៈពេលដូចគ្នាកាលពីឆ្នាមុន។ សម្រាប់ចំណូលសរុបរបស់ក្រុមហ៊ុនដែលមាលមូលដ្ឋាន Cupertino គឺទទួលបាន $90.75 ពាន់លានដុល្លារ ធ្លាក់ចុះ 4%។ ក្រុមហ៊ុននេះ ទទួលបានប្រាក់ចំណេញសុទ្ធបាន $23.63 ពាន់លានដុល្លារ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

របាយការណ៌ខាងលើនេះ ថែមទាំងមានការបញ្ជាក់បន្ថែមទៀតថា ការធ្លាក់ចុះទៅលើការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុន Apple នេះ គឺនៅលើទីផ្សារទាំងអស់នៅតំបន់អាស៊ី។ ការលក់ធ្លាក់ចុះនេះ គឺមានដូចជា នៅទីប្រទេសចិន ដែលមានទាំង ចិនដីគោក និងតៃវ៉ាន់ រួមទាំងទីក្រុងហុងកុង, ប្រទេសជប៉ុន និងបណ្តាទីផ្សារមួយចំនួនទៀតនៅក្នុងតំបន់អាស៊ាន។ ចំពោះទីផ្សារអឺរ៉ុប និងអាមេរិកាំង គឺមានការផ្លាស់ប្តូរតិចតួច គឺកើនឡើងពី 0%។ ក្រឡេកមកសេវាកម្មរបស់ក្រុមហ៊ុន Apple ដែលបូករួមទាំង subscription services, warranties, licensing deals ជាមួយ search engines ហើយនិង payments គឺមានការកើនឡើង $23.9 ពាន់លានដុល្លារ។ 

គួរបញ្ជាក់ថា ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានប្រកាសទិញយកនូវភាគហ៊ុនរបស់ខ្លួនត្រឡប់មកវិញ ដែលមានតម្លៃដល់ $110 ពាន់លានដុល្លារ ដែលនេះ គឺជាការទិញដ៏ច្រើនបំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុនអាមេរិកាំងមួយនេះ។ បន្ថែមពីនេះ ក្រុមហ៊ុននេះ ក៏ប្រកាសចែកនូវភាគលាភរបស់របស់ខ្លួនដែលមានតម្លៃ 25 សេន សម្រាប់សម្រាប់ភាគហ៊ុនមួយហ៊ុនផងដែរ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍