no-alternative title
no-alternative title

Apple ទំនងជាប្រកាសចេញឧបករណ៍អេក្រង់បត់ទំហំ 20.3-អ៊ីង ដំបូងរបស់ខ្លួននៅចុងឆ្នាំ 2025

យោងទៅលើរបាយការណ៍ដែលបានចេញផ្សាយនាពេលថ្មីៗនេះ បានបង្ហើបថា Apple ទំនងជានឹងមានការប្រកាសចេញឧបករណ៍អេក្រង់បត់ដំបូងរបស់ខ្លួនលឿនជាងការរំពឹងទុក។ បើតាមប្រភពបានបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះ Apple បាននឹងកំពុងដំណើរការលើសង្វាក់ផលិតឧបករណ៍អេក្រង់បត់បានទំហំ 20.3-inch ដំបូងរបស់ខ្លួន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមរបាយការណ៍ជាច្រើនដែលបានចេញផ្សាយនាពេលកន្លងមកបាននិយាយថា ផលិតផលអេក្រង់បត់ដំបូងរបស់ Apple នឹងបង្ហាញវត្តមាននៅចន្លោះឆ្នាំ 2026 និង 2027។ ដោយឡែកក្នុងវេលានេះ ក៏មានរបាយការណ៍ថ្មីចុងក្រោយមួយទៀតបានបញ្ជាក់ថា Apple នឹងមានការប្រកាសចេញផលិតផលអេក្រង់ដំបូងរបស់ខ្លួនលឿនជាងកាលវិភាគដែលបានគ្រោងទុក គឺអាចនឹងមុនដំណាច់ឆ្នាំ 2025។ ខណៈការប្រកាសចេញលក់អាចនឹងត្រូវធ្វើឡើងនៅចុងឆ្នាំ 2025 ឬនៅដើមឆ្នាំ 2026។

សម្រាប់ឧបករណ៍កូនកាត់ដំបូងរបស់ Apple នេះ ត្រូវបានគេដឹងថា ជាស្រឡាយផលិតផលថ្មីដាច់ដោយឡែកមួយទៀត ដែលវាមិនមានជាត្រកូល iPad ឬ MacBook ឡើយ។ ប៉ុន្តែ វាស្ថិតក្នុងស្រឡាយផលិតផលកម្រិតខ្ពស់ មានតម្លៃថ្លៃដូចគ្នា (ultra-premium market segment)។ ទន្ទឹងព័ត៌មានអំពីឧបករណ៍ថ្មីដែលបំពាក់អេក្រង់បត់ទំហំ 20.3-inch ទៅ Apple ត្រូវបានគេដឹងទៀតថា ក៏បាននឹងកំពុងធ្វើការលើទូរស័ព្ទ iPhone អេក្រង់បត់ ឬ Foldable iPhone ដែលមានអេក្រង់ពីរទំហំ គឺ 7.9-inch និង 8.3-inch ហើយ iPhone អេក្រង់បត់អាចចូលក្នុងសង្វាក់ផលិតកម្មទ្រង់ទ្រាយធំនៅមួយឆ្នាំបន្ទាប់ ឬនៅចុងឆ្នាំ 2026 បន្ទាប់ពី 20.3-inch Foldable Devices៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន