no-alternative title
no-alternative title

បន្ទះឈីប Snapdragon 8 Gen 4 នឹងមានតម្លៃ $240 ខ្ពស់ជាងមុន 30% ប្រៀបធៀបជាមួយបន្ទះឈីប Snapdragon 8 Gen 3

មកដល់ពេលនេះព័ត៌មានដែលបានលើកឡើងពីបន្ទះឈីបជំនាន់ថ្មីរបស់ Qualcomm Snapdragon 8 Gen 3 ម៉ូដែល Snapdragon 8 Gen 4 Soc ជាច្រើន ដោយក្នុងពាក្យចចាមអារ៉ាមទាំងនោះ បានបញ្ជាក់ពីការឡើងតម្លៃរបស់បន្ទះឈីបនេះ។ បើតាមការទម្លាយរបស់ Yogesh Brar ដែលបានចែកចាយនៅពេលនេះ គឺបាននិយាយថា បន្ទះឈីបថ្មីនេះ គឺពិតជាមានតម្លៃថ្លៃជាងបន្ទះឈីបជំនាន់មុន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

របាយការណ៌ខាងលើនេះ បានបន្តថា បន្ទះឈីបថ្មីនេះ គឺមានតម្លៃចន្លោះពី $220 ទៅ $240 ដែលមានអត្រាកើនឡើងចំនួនចន្លោះពី 25% ទៅលើ 30% ប្រៀបធៀបជាមួយនិង Snapdragon 8 Gen 3។ បន្ទះឈីបជំនាន់ថ្មី Snapdragon 8 Gen 4 ត្រូវបានគេបញ្ជាក់ថា នឹងមានការប្រកាសចេញជាផ្លូវការនៅខែតុលាខាងមុខនេះ នៅក្នុងព្រឹត្តិការណ៌ Snapdragon Summit។ បន្ទះឈីបនេះ នឹងមានការប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើននៅក្នុងឆ្នាំ 2025 ខាងមុខនេះ។

 

ក្រុមហ៊ុន Qualcomm បានបញ្ជាក់ថា ខ្លួននឹងប្រើប្រាស់នូវបច្ចេកវិទ្យា TSMC 3nm N3E process នៅលើបន្ទះឈីបថ្មី Snapdragon 8 Gen 4 នេះបើតាមការទម្លាយមុននេះ។ ហើយនៅលើបន្ទះឈីបនេះ នឹងមានការដកចេញនូវ ARM core ដែលធ្លាប់ប្រើប្រាស់នៅលើ Snapdragon 8 Gen 3 ដោយនឹងមានជំនួសមកវិញនូវ Oryon ដែលអភិវឌ្ឍដោយខ្លួនឯង។ មានការជឿជាក់ថា ការផ្លាស់ប្តូរទៅប្រើប្រាស់នូវ Oryon core នេះ គឺនឹងធ្វើអោយឈីបនេះ មានតម្លៃខ្ពស់ជាងមុនផងដែឬ ឬ

សួមជំរាបថា បន្ទះឈីបជំនាន់ទី 3 ដែលមាននៅលើស្មាតហ្វូននានាកន្លងមក គឺមានតម្លៃប្រហែល $190 ទៅ $200 ប៉ុណ្ណោះ។ ជាមួយគ្នានេះ ក៏មានការទម្លាយថា ល្បឿននៅលើបន្ទះឈីប Qualcomm Snapdragon 8 Gen 4 ថ្មីនេះ គឺអាចរត់បានដល់ទៅ 4.26GHz។ មកដល់លនេះ មិនទាន់មានការបញ្ជាក់ច្បាស់ណាមួយពីក្រុមហ៊ុន Qualcomm នៅឡើយទេទាក់ទងជាមួយនិងតម្លៃបន្ទះឈីប Snapdragon ថ្មីនះ។

 

ព័ត៌មានពាណិជ្ជកម្ម