no-alternative title
no-alternative title

តើ iPhone 16 Series នឹងមានចំនុចថ្មីពិសេសអ្វីខ្លះខុសពីជំនាន់មុន?

iPhone 16 Series នឹងបង្ហាញវត្តមានផ្លូវការណ៍នីពាក់កណ្តាលខែកញ្ញាខាងមុខនេះ។ នៅមុនការបង្ហាញខ្លួនផ្លូវការណ៍ យើងមកដឹងពីលក្ខណៈសម្បត្តិថ្មីមួយចំនួនដែលរំពឹងថានឹងមាននៅលើទូរស័ព្ទ iOS ជំនាន់ថ្មីឆ្នាំ 2024 របស់ Apple ទាំងអស់គ្នា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទូរស័ព្ទ iOS ឆ្នាំ 2024 គឺមានចំនួន 4 ម៉ូដែលដដែលដូចជា iPhone 16, iPhone 16 Pro, iPhone 16 Pro Max និង iPhone 16 Plus។

-អេក្រង់ធំជាងមុន (Large Displays)

“Biggest ever iPhones” សម្រាប់ម៉ូដែល iPhone 16 Pro ត្រូវបានគេជឿជាក់ថានឹងមានអេក្រង់ទំហំធំដល់ 6.27-inch ធំជាងអេក្រង់ iPhone 15 Pro ដែលមានទំហំ 6.1-inch និង iPhone 16 Pro Max នឹងមានអេក្រង់ធំដល់ 6.86-inch ធំជាងអេក្រង់ iPhone 15 Pro Max ដែលមានទំហំ 6.7-inch។ ដោយឡែកម៉ូដែលស្តង់ដារពីរទៀត គឺ iPhone 16 និង 16 Plus នឹងរក្សាទំហំអេក្រង់ដូចជំនាន់ iPhone 15 និង 15 Plus ដដែល។

-ប្តូរទម្រង់កាមេរ៉ាថ្មី (Vertical Camera Layout)

សម្រាប់ការឌីស្សាញប្រព័ន្ធកញ្ចប់លែនកាមេរ៉ារបស់ iPhone 16 Series ត្រូវបានគេជឿជាក់ថានឹងមានការផ្លាស់ប្តូរទម្រង់ឌីស្សាញប្រព័ន្ធកាមេរ៉ាថ្មីបែបផ្តេកទទឹង (Vertical Camera Layout) ជំនួសឲ្យរាងបែបការ៉េ (Diagonal camera arrangement) នៅលើ iPhone 15 បច្ចុប្បន្ន។ ដោយនៅក្នុងនោះនឹងមានការបង្កើបនឹងលែនកាមេរ៉ារាងរង្វង់ចិញ្ចៀនដែលអាចជាលែន Wide និង Ultra-wide។ ហើយការរៀបចំកញ្ចប់លែនកាមេរ៉ាថ្មីនេះ ត្រូវបានគេដឹងថា នឹងអនុញ្ញាតិឲ្យ iPhone 16 Series អាចគាំទ្រការថតវីដេអូប្រភេទ Spatial Video record ដែលបច្ចុប្បន្ន គឺមានប្រើផ្តាច់មុខនៅលើ iPhone 15 Pro Series ប៉ុណ្ណោះ។

-បច្ចេកវិទ្យាថ្មថ្មីខ្លាំងជាងមុន (Battery Changes)

ប្រភពព័ត៌មានចចាមអារ៉ាមបាននិយាយថា iPhone 16 Pro និង iPhone 16 Pro Max នឹងមានថ្មធំជាងជំនាន់ iPhone 15 Pro និង 15 Pro Max រួមនឹង iPhone 16 ក៏នឹងមានការបង្កើនទំហំថ្មធំជាងជំនាន់មុនបន្តិចផងដែរ ខណៈ iPhone 16 Plus អាចនឹងបន្ថយទំហំថ្មបន្តិចវិញ។ ប្រភពបានបញ្ជាក់ឲ្យដឹងថា iPhone 16 នឹងបង្កើនទំហំធំជាងជំនាន់មុនប្រមាណ 6%, iPhone 16 Pro នឹងបង្កើនទំហំធំជាងជំនាន់មុនប្រមាណ 5% និង iPhone 16 Pro Max នឹងបង្កើនទំហំធំជាងជំនាន់មុនប្រមាណ 9%។ ដោយឡែកថ្ម iPhone 16 Plus អាចនឹងបន្ថយថាមពល 9%។ ជាមួយគ្នានេះ Apple ត្រូវបានគេដឹងថា នឹងប្រើប្រាស់បច្ចេកវិទ្យាថ្មថ្មីហៅថា Stacked battery technology ដើម្បីបង្កើនថាមពលថ្ម និងអាយុកាលប្រើប្រាស់របស់ថ្ម ហើយនិងផ្តល់នូវភាពងាយស្រួលក្នុងការផ្លាស់ប្តូរថែមទៀតផង។

-បន្ថែមប៊ូតូងថ្មី (Capture Button)

របាយការណ៍ជាច្រើនបាននិយាយថា iPhone 16 Series នឹងមានការបន្ថែមនូវប៊ូតុងថ្មីមួយទៀតហៅថា “Capture Button” ដែលមានទីតាំងស្ថិតនៅខាងស្តាំងត្រង់កន្លែងខ្សែអង់តែនសេវា mmWare។ ប៊ូតុងថ្មីនេះ គឺនឹងបង្កភាពងាយស្រួលក្នុងការប្រើប្រាស់កម្មវិធីកាមេរ៉ាថតរូបបានលឿនជាពិសេសការថតវីដេអូ ក៏ដូចជាការគ្រប់គ្រងទៅលើមុខងារថតវីដេអូជាច្រើនផងដែរដូចជាការ Zoom ជាដើ។ 

-បង្កើនសមត្ថភាពប្រព័ន្ធកាមេរ៉ា Ultrawide Len

សម្រាប់ប្រព័ន្ធសែនស័រកាមេរ៉ា Ultrawide lens នៅលើ iPhone 16 Pro និង 16 Pro Max នឹងបង្កើនទំហំដល់ 48MP ជំនួយឲ្យ 12MP នៅលើ iPhone 15 Pro Series។ ដែលការបង្កើនទំហំសែនស័រធំដូចនេះ គឺនឹងធ្វើឲ្យការផលិតកម្រិតពន្លឺបានល្អប្រសើរជាងមុន និងបង្កើនគុណភាពរូបភាពបានច្បាស់នៅពេលថតក្នុងកម្រិត 0.5x mode។ ហើយក៏អនុញ្ញាតិឲ្យ iPhone 16 Pro Series អាចថតក្នុងទំហំ 48MP ជាប្រភេទរូបភាព ProRAW ជាមួយសែនស័រ Ultra-Wide Lens បានផងដែរ។ ហើយសម្រាប់សែនស័រ Ultrawide Lens ថ្មីនេះ ត្រូវបានគេដឹងថាជា Sony IMX903។

-បង្កើនសមត្ថភាពសែនស័រ Super Telephoto 

ជាមួយគ្នាននេះនៅលើ iPhone 16 Pro និង 16 Pro Max នឹងមានការបង្កើនផលិតភាពនៅលើសែនស័រ Periscope telephoto ដោយនឹងបំពាក់នូវប្រព័ន្ធមុខងារថ្មី Super telephoto periscope ដើម្បីជួយបង្កើនកម្រិតគុណភាពរូបភាពបានច្បាស់នៅពេលប្រើនូវ optical-zoom។ ដោយមុខងារ optical-zoom ថ្មីនេះហៅថា Super ឬ Ultra ដែលប្រើប្រាស់នូវកម្រិត focal-length ជាង 300mm។ ដែលបច្ចុប្បន្ននៅលើ iPhone 15 Pro Series គឺមានប្រើ equivalent ខ្នាត 77mm។

-បច្ចេកវិទ្យា Wi-Fi7 ល្បឿនលឿន

នៅលើ iPhone 16 Pro និង 16 Pro Max នឹងគាំទ្រការបំពាក់នូវបច្ចេកវិទ្យា Wi-Fi 7 ដែលមានល្បឿនលឿនបំផុតជាមួយប្រព័ន្ធ 2.4GHz, 5GHz និង 6GHz ដែលផ្តល់នូវស្ថិរភាពល្បឿនល្អប្រសើរបំផុតជាមួយប្រព័ន្ធមុខងារ  4K QAM, Wi-Fi 7 ដែលមានសមត្ថភាពក្នុងការបញ្ចូនទិន្នន័យយ៉ាងមានប្រសិទ្ធិភាព និងស្ថិរភាពក្នុងកម្រិត 40Gbps ដែលលឿនជាង 4 ដងធៀបនឹង Wi-Fi 6E។ ដោយឡែកនៅលើម៉ូដែល iPhone 16 និង 16 Plus គឺគាំទ្រការប្រើប្រាស់ Wi-Fi 6E។

-ប្រើបន្ទះឈីបជំនាន់ថ្មី (A18 Series Chip)

សម្រាប់បន្ទះឈីបជំនាន់ថ្មី A18 Series របស់ Apple នឹងត្រូវផលិតតាមប្រព័ន្ធស្តង់ដារខ្នាត 3nm ជំនាន់ទីពីររបស់ក្រុមហ៊ុន TSMC ដែលត្រូវបានគេស្គាល់ថាជា N3E node processor។ បន្ទះឈីបជំនាន់ថ្មីនេះ ត្រូវនឹងបែកចែកជាពីរប្រភេទផ្សេងគ្នា គឺ A18 Bionic និង A18 Pro ដោយ A18 Bionic គឺសម្រាប់ប្រើនៅលើម៉ូដែល iPhone 16 និង 16 Plus ខណៈ A18 Pro គឺសម្រាប់ប្រើនៅលើ iPhone 16 Pro និង 16 Pro Max។ បន្ទះឈីបជំនាន់ថ្មីនេះ គឺនឹងអនុញ្ញាតិឲ្យ iPhone 16 Series អាចគាំទ្រនូវបច្ចេកវិទ្យា Apple Intelligent (AI) ដែលមានភ្ជាប់មកជាមួយនឹងប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មី iOS18។ ហើយ Apple Intelligent  ក៏នឹងអនុញ្ញាតិឲ្យដំណើរការយ៉ាងមានប្រសិទ្ធិភាពនៅលើ iPhone 15 Pro និង 15 Pro Max ផងដែរ។

-ប្រើម៉ូឌឹមសេវា 5G ជំនាន់(Qualcomm Snapdragon X75 Modem)

នៅលើ iPhone 16 Pro និង 16 Pro Max នឹងគាំទ្រនូវបច្ចេកវិទ្យាបន្ទះឈីបសេវា 5G ជំនាន់ថ្មីរបស់ Qualcomm គឺ Snapdragon X75 ខណៈ iPhone 16 និង 16 Plus នឹងរក្សាការបំពាក់ Snapdragon X70 ដូចជំនាន់មុនដដែល។ 5G Snapdragon X75 ត្រូវបានគេដឹងនឹងមានល្បឿនទាញទិន្នន័យ និងស្ថិរភាពល្បឿនប្រសើរជាង X70 ដែលប្រើនៅលើ iPhone 15 Model។ ម៉ូឌឹមសេវាជំនាន់ថ្មីនេះបានរួមបញ្ចូលទាំងប្រព័ន្ធ mmWare និង sub-6GHz 5G transceiver ក៏ដូចជាមានទំហំតូចជាងមុនប្រមាណ 25% និងសន្សំសំចៃថាមពលប្រសើរជាងមុន 20%។

-ការប្រើប្រាស់សែនស័រ Tetraprism lens

នៅលើ iPhone 16 Pro និង iPhone 16 Pro Max គឺនឹងគាំទ្រនូវប្រព័ន្ធសេនស័រកាមេរ៉ា 5x optical-zoom (Tetraprism lens) ដែលបច្ចុប្បន្ន គឺមានប្រើតែនៅលើម៉ូដែល iPhone 15 Pro Max ប៉ុណ្ណោះ។ ប្រព័ន្ធសែនស័រ Tetraprism lens system នេះ គឺអនុញ្ញតិឲ្យ iPhone អាចធ្វើការថតបែប optical-zoom បានច្បាស់ក្នុងកម្រិត 5x និងបែប Digital-zoom ក្នុងកម្រិត 25x។ ដោយបច្ចុប្បន្ននៅលើ iPhone 15 Pro គឺមានលទ្ធភាពអាច optical-zoom បាន 3x ដូចគ្នានឹង iPhone 14 Pro និង 14 Pro Max ដែរ៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
តុល្យភាពរវាងកំណើននៃការលក់ និង ការពង្រីកផ្នែកសេវាកម្មក្រោយពេលលក់ដ៏មានគុណភាពរបស់ក្រុមហ៊ុន MG Cambodia បានបន្តឈានមុខគេក្នុងវិស័យយានយន្តថ្មីនៅកម្ពុជា

តុល្យភាពរវាងកំណើននៃការលក់ និង ការពង្រីកផ្នែកសេវាកម្មក្រោយពេលលក់ដ៏មានគុណភាពរបស់ក្រុមហ៊ុន MG Cambodia បានបន្តឈានមុខគេក្នុងវិស័យយានយន្តថ្មីនៅកម្ពុជា

ដោយ ប៉េងលីន
ឡានអគ្គិសនី Deepal S05 បើកបរបានចម្ងាយ 510km ប្រកាសដាក់លក់ជាផ្លូវការណ៌នៅកម្ពុជា

ឡានអគ្គិសនី Deepal S05 បើកបរបានចម្ងាយ 510km ប្រកាសដាក់លក់ជាផ្លូវការណ៌នៅកម្ពុជា

ដោយ ប៉េងលីន
PTC Computer សហការជាមួយ Prolink បង្ហាញផលិតផលថ្មីៗជាច្រើន ក្រោមប្រធានបទ “Smarter Living. Stronger Connection.”

PTC Computer សហការជាមួយ Prolink បង្ហាញផលិតផលថ្មីៗជាច្រើន ក្រោមប្រធានបទ “Smarter Living. Stronger Connection.”

ដោយ ប៉េងលីន
Changan Nevo Q05 ឡានអគ្គិសនី+សាំង ដាក់លក់នៅលើទីផ្សារកម្ពុជា ជាមួយនិងការបើកបាន 1,215km

Changan Nevo Q05 ឡានអគ្គិសនី+សាំង ដាក់លក់នៅលើទីផ្សារកម្ពុជា ជាមួយនិងការបើកបាន 1,215km

ដោយ ប៉េងលីន
Galaxy S26 Ultra ប្រហែលជាមិនប្រើប្រាស់បច្ចេកវិទ្យាសាក 65W នោះទេ!

Galaxy S26 Ultra ប្រហែលជាមិនប្រើប្រាស់បច្ចេកវិទ្យាសាក 65W នោះទេ!

ដោយ ប៉េងលីន
 ឡានប្រណិត Yangwang U8L ដែលជាគូរប្រជែង Rolls-Royce Cullinan ដាក់លក់មុននៅចិនតម្លៃ 18 ម៉ឺនដុល្លារ

ឡានប្រណិត Yangwang U8L ដែលជាគូរប្រជែង Rolls-Royce Cullinan ដាក់លក់មុននៅចិនតម្លៃ 18 ម៉ឺនដុល្លារ

ដោយ ប៉េងលីន