no-alternative title
no-alternative title
no-alternative title
no-alternative title

Samsung Galaxy S24, S24+ និង S24 Ultra គឺជាស្មាតហ្វូន AI ដ៏ឆ្លាតវៃបំផុត!

កាលពីដើមខែនេះ ក្រុមហ៊ុន Google បានបញ្ចេញនូវមុខងារ AI ជាច្រើន នៅក្នុងអំឡុងព្រឹត្តិការណ៍នៃការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Pixel 8 និង Pixel 8 Pro។ ប្រសិនបើពាក្យចចាមអារ៉ាមថ្មីនេះ គឺជាការពិតនោះ មុខងារ AI ជាច្រើននឹងប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើន ដែលក្នុងនោះ ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ក៏ស្ថិតនៅក្នុងចំណោមស្មាតហ្វូនទាំងនោះដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមពាក្យចចាមអារ៉ាមថ្មីមួយ បានទម្លាយថា ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ូនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងម៉ូដែលGalaxy S24, Galaxy S24+ និងGalaxy S24 Ultra នឹងក្លាយជាស្មាតហ្វូនជំនាន់ថ្មី ដែលមានការទ្រទ្រង់នូវការប្រើប្រាស់បច្ចេកវិទ្យា AI ដ៏ឆ្លាតវៃបំផុត។ ប្រភពខាងលើនេះ បានបន្តថា នៅលើស្មាតហ្វូន Galaxy S24 series នឹងមានការបំពាក់នូវមុខងារ ChatGPT ហើយនិង Bard របស់ Google ដែលមានសមត្ថភាពខ្ពស់ អាចបង្កើតនូវ content ជាច្រើនយ៉ាងសម្បូរបែបថែមទៀត។

សូមជំរាបថា ក្រុមហ៊ុន Samsung ក៏បានឌីស្សាញទៅលើមុខងារ AI ជាច្រើនដូចជា text-to-image Generative AI ដែលមុខងារនេះ ធ្លាប់ប្រកាសនៅក្នុងព្រឹត្តិការណ៍នៃ Exynos 2400 ផងដែរ។ សម្រាប់ Speech-to-text នឹងមានការពង្រឹងជាមួនឹងមុខងារ AI ផងដែរ។ បន្ថែមពីនេះទៀតនោះ សម្រាប់មុខងារ Bixby ក៏កាន់តែឆ្លាតជាងមុនថែមទៀតផង។ ស្មាតហ្វូន S24 អាចនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែមករាខាងមុខនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម