no-alternative title
no-alternative title

Sharp គ្រោងបង្ហាញនូវទូរទស្សន៍ទំហំ 100-អ៊ីងដែលមានកម្រិតល្បឿនអេក្រង់ដល់ទៅ 288Hz refresh rate

ក្រុមហ៊ុនគ្រឿងអេឡិចត្រូនិចយក្សរបស់ប្រទេសជប៉ុន Sharp បានត្រៀមខ្លួននៅក្នុងការប្រកាសចេញនូវទូរទស្សន៍ទំហំ 100-អ៊ីង នៅក្នុងប្រទេសចិនឆាប់ៗនេះហើយ ខណៈពេលដែលព័ត៌មានលម្អិតជាច្រើនរបស់ផលិតផលថ្មីនេះ ក៏មានការបែកធ្លាយនៅលើ e-commerce platform នៃប្រទេសចិនផងដែរ។ ខណៈពេលដែលការប្រកាសជាផ្លូវការនៅមិនទាន់ដឹងនៅឡើយនោះ នៅលើបញ្ជីនេះ ក៏មានការបង្ហាញអំពីផលិតផលថ្មីដែលត្រៀមនឹងមកដល់ទីផ្សារផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទូរទស្សន៍ថ្មីនេះ មានអេក្រង់ល្បឿន 288Hz refresh rate ជាមួយនឹង 224-zone backlighting ដែលមានសមត្ថភាពនៅក្នុងការពង្រឹងទៅលើ contrast និង HDR កាន់តែល្អ។ ជាមួយនិងលក្ខណៈសម្បត្តិខាងលើនេះ អ្នកលេងហ្គេមជាច្រើននឹងទទួលបាននូវបទពិសោធន៍ថ្មីនៃការប្រើប្រាស់នូវ VRR (Variable Refresh Rate) និង ALLM (Automatic Low Latency Mode) ផងដែរ។ សម្រាប់ការតភ្ជាប់នៅលើទូរទស្សន៍នេះមានដូចជា  HDMI 2.1 ports ផងដែរ។

 

ទូរទស្សន៍នេះ មានបន្ទះឈីប quad-core processor រ៉េមទំហំ 4GB និងម៉េមូរីទំហំ 128GB ។ បន្ថែមពីនេះនៅលើទូរទស្សន៌នេះ ក៏មាន 60W Speaker System ផងដែរ។ បន្ថែមពីនេះ នៅលើបញ្ជីនេះ ក៏មានការទម្លាយអំពីតម្លៃនៃការលក់មុនតម្លៃ 29,999 yuan ($4,300) ហើយវាគ្រោងនឹងបង្ហាញខ្លួននៅថ្ងៃទី 31 ខែធ្នូខាងមុខនេះ។ ខណៈពេលដែលក្រុមហ៊ុន Sharp មិនទាន់បញ្ជាក់នូវព័ត៌មានលម្អិតនៅឡើយទេនោះ វាអាចនឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះ។ 

 

នៅក្នុងខែវិច្ឆិកាកន្លងទៅនេះ ក្រុមហ៊ុន Sharp ក៏បានបង្ហាញនូវម៉ូដែលថ្មីចំនួន 2 ផងដែរ ដែលរួមមានដូចជា Sharp FQ8 និង Sharp FQ5 ។ ទូរទស្សន៍ 4K TVs នេះ មានល្បឿន 120Hz native refresh rate និងកម្រិតពន្លឺ  500 nits ហើយក៏មានវិញ្ញាបនបត្រ HDR ជាច្រើនទៀតដូចជា Dolby Vision, Dolby Vision IQ, HDR10 និង HLG ផងដែរ។ ទូរទស្សន៍នេះក៏តម្លើងមកស្រាប់ជាមួយនឹង Google TV OS ផងដែរ។ សម្រាប់ Audio វិញ ក្រុមហ៊ុន Sharp ក៏មានផ្តល់នូវ 15W speaker និង subwoofer ជាមួយនឹងបច្ចេកវិទ្យា Dolby Atmos ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

ដោយ ប៉េងលីន
ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

ដោយ ប៉េងលីន
សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

ដោយ ប៉េងលីន
ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ដោយ ប៉េងលីន
BYD លក់រថយន្តបានជាង 4.6 លានគ្រឿងក្នុងឆ្នាំ 2025 ខណៈទីផ្សារសកលបានលើសពី 1 លានគ្រឿងជាលើកដំបូង

BYD លក់រថយន្តបានជាង 4.6 លានគ្រឿងក្នុងឆ្នាំ 2025 ខណៈទីផ្សារសកលបានលើសពី 1 លានគ្រឿងជាលើកដំបូង

ដោយ ប៉េងលីន