no-alternative title
no-alternative title
no-alternative title
no-alternative title

Asus ROG Zephyrus M16 Air 2025 ប្រើប្រាស់ក្រាហ្វិច RTX5080 មានតម្លៃជាង 3 ពាន់ដុល្លារ

ក្រុមហ៊ុន Asus បានធ្វើការចុះបញ្ចីលក់កុំព្យូទ័រយួរដៃស៊េរីថ្មីម៉ូដែល ROG Zephyrus M16 Air 2025 នៅលើគេហទំព័រលក់ទំនិញ អនឡាញធំបំផុតក្នុងប្រទេសចិន គឺ JD.com ជាមួយតម្លៃប្រហែល $3,037។ ROG Zephyrus M16 Air 2025 គឺជាម៉ាក Gaming Laptop ដែលមានកម្រាស់ស្តើងបំផុតត្រឹម 1.49cm ជាមួយទំងន់ស្រាលបំផុតត្រឹម 1.95kg តែប៉ុណ្ណោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Gaming Laptop កម្រាស់ស្តើង ទំងន់ស្រាលរបស់ Asus មួយនេះចេញលក់ជាមួយជម្រើសពណ៌ប្រផេះហៅថា Eclipse Gray និងពណ៌សហៅថា Platinum White ជាមួយតួរខ្លួនស្រោបពីលោហៈធាតុប្រភេទ CNC-machined aircraft-grade aluminum។ សម្រាស់គម្របរបស់ ROG Zephyrus M16 Air 2025 មានភ្ជាប់មកជាមួយមុខងារ Space-Time Rift ដែលមានភ្លើងប្រភេទ LED matrix ដែលមានពន្លឺពណ៌ RGB zones ចំនួន 7 ពណ៌ និង lighting themes ចំនួន 15 ដែលអាចធ្វើការផ្លាស់ប្តូរតាមការស្រឡាញ់របស់អ្នកប្រើប្រាស់។ 

ROG Zephyrus M16 Air 2025 បានបំពាក់មកជាមួយកញ្ចក់អេក្រង់កម្រិត OLED Nebula Display ដែលគាំទ្រកម្រិតបង្ហាញចេញខ្ពស់ដល់ 2.5K មានល្បឿន refresh rate 240Hz ជាមួយល្បឿន response time 0.2ms និងកម្រិតពន្លឺខ្ពស់ដល់ 500nits។ បន្ទះអេក្រង់ ROG Zephyrus M16 Air 2025 ក៏គាំទ្រនូវមុខងារ Dolby Vision និង 100% DCI-P3 color ហើយ Asus ក៏មានការធានាទៅលើអេក្រង់រយះពេល 2 ឆ្នាំ two-year burn-in warranty ថែមទៀតផង។

 

ទៅលើកំលាំងម៉ាស៊ីនវិញ Gaming Laptop ដ៏ស្តើងស្លីមរបស់ Asus មួយនេះត្រូវបានក្រុមហ៊ុនដាក់ឲ្យដំណើរការនៅលើខួរក្បាលម៉ាស៊ីនជំនាន់ចុងក្រោយរបស់ Intel គឺ  Core Ultra 9-285H ដែលមានអង្គ CPU ចំនួន 16-core ធ្វើការរួមគ្នាជាមួយអង្គក្រាហ្វិចជំនាន់ចុងក្រោយរបស់ Nvidia ស៊េរី RTX 5080 GPU កំលាំង 130W TGP រួមនឹងរ៉េមទំហំ 32GB LPDDR5X និងថាសរឹងផ្ទុកទិន្នន័យល្បឿនលឿនប្រភេទ PCIe 4.0 SSD ទំហំ 1TB។ ជាមួយគ្នានេះ អ្នកប្រើប្រាស់ក៏អាចដាក់បន្ថែមទំហំផ្ទុកបានផងដែរតាមរយះរន្ធ Dual M.2 Slot។ 

 

នៅលើប្រព័ន្ធម៉ាស៊ីនរបស់ ROG Zephyrus M16 Air 2025 មានបំពាក់មកជាមួយប្រព័ន្ធបន្សាបកម្តៅ Glacier Cooling 3.0 system ដែលប្រើនូវសារធាតុ  liquid metal thermal paste, រួមជាមួយកង្កាលប្រភេទ dual Arc Flow fans, និងប្រព័ន្ធ vapor chambers ដែលជួយរក្សាតុល្យភាពនៃភាពត្រជាក់របស់ម៉ាស៊ីនបានយ៉ាងល្អទោះបីជាអូសដំណើរការជាមួយកម្មវិធីធំ ឬហ្គេមម៉ាស៊ីនធំៗក្នុងរយះពេលយូរក៏ដោយ។ ទៅលើរន្ធដំណរភ្ជាប់វិញ Zephyrus M16 Air 2025 មានមកជាមួយរន្ធ Thunderbolt 4 ដែលមានល្បឿនផ្លាស់ប្តូរទិន្នន័យចេញចូល 40Gbps, គាំទ្រកំលាំងសាកភ្លើង 100W PD, រន្ធ HDMI 2.1 ដែលអាចបញ្ចូនកម្រិតវីដេអូ 8K@60Hz, រន្ធ USB-A ល្បឿន 10Gbps ចំនួនពីរ, រន្ធ UHS-II SD card reader, និងប្រព័ន្ធបច្ចេកវិទ្យា Wi-Fi 6E ជាដើម។

ជាងនេះទៅទៀត Gaming Laptop ស៊េរីថ្មីឆ្នាំ 2025 ក៏មានមកជាមួយនូវប្រព័ន្ធបំពងសំឡេង Dolby Atmos audio system ចំនួន 6 គ្រាប់, ក្តារចុចជាប្រភេទ  RGB backlit keyboard ជាមួយគម្លាត 1.7mm key travel និងមានថ្មទំហំ 90W ជាមួយកំលាំងសាកភ្លើងល្បឿនដលើ 100W Fast Charging តាមរន្ធ USB-C ជាដើម។ Asus Zephyrus M16 Air 2025 ចាប់ផ្តើមបើកទទួលការបញ្ជាទិញមុនចាប់ពីថ្ងៃទី 31 ខែមិនា នេះទៅ តាមរយះគេហទំព័រ Asus ក្នុងប្រទេសចិន និងតាមបណ្តាញលក់ទំនិញអនឡាញ DJ.com។ សម្រាប់ការចេញលក់នៅលើទីផ្សារសកលអាចនឹងធ្វើឡើងនៅខែបន្ទាប់៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម