no-alternative title
no-alternative title
no-alternative title
no-alternative title

ស្មាតហ្វូនអេក្រង់បត់ vivo X Fold 5 នឹងបង្ហាញខ្លួននៅខែកក្កដាខាងមុខនេះហើយ

យោងតាមរបាយការណ៍ថ្មីមួយនៅថ្ងៃនេះ គឺបានទម្លាយនូវព័ត៌មានគ្រប់យ៉ាងអំពីស្មាតហ្វូនបត់បានស៊េរីថ្មី vivo X Fold 5 ដែលនឹងវត្តមាននៅពេលដ៏ខ្លិខាងមុខនេះហើយ។ នៅឆ្នាំនេះ គឺខុសប្លែកពីឆ្នាំមុនបន្តិច ដោយក្រុមហ៊ុននេះ មិនមានប្រកាសចេញស្មាតហ្វូនចំនួន 2 ម៉ូដែលទៀតនោះទេ គឺនឹងមានការបង្ហាញវត្តមានស្មាតហ្វូនស៊េរីថ្មីតែមួយប៉ុណ្ណោះ។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ ក្រុមហ៊ុន vivo អាចនឹងបោះបង់ចោលនូវលេខ “4” ទៀតផង។ សូមជំរាបថា ក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសចិនតែងតែបោះបង់ចោលលេខ 4 ដែលជាគឺជាលេខមួយ គេគិតថា មិនល្អនោះទេ សម្រាប់វប្បធម៌របស់ប្រទេសចិនដោយសារតែសូសព្ទរបស់លេខនេះគឺស្រដៀងគ្នាទៅនឹងពាក្យថា ស្លាប់។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ខណៈពេលនេះ មានរបាយការណ៍ថ្មីនេះ បានទម្លាយនូវលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូន X Fold 5 នោះ ក្រុមហ៊ុននេះ នៅមិនទាន់បានទម្លាយនូវកាលបរិច្ឆេទនៃការសម្ភោធន៍ស្មាតហ្វូននេះទេ។ យ៉ាងណាមិញ នៅក្នុងការបង្ហោះនៅលើ Weibo អ្នកទម្លាយ Digital Chat Station អះអាងថា ស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅក្នុងប៉ុន្មានខែខាងមុខនេះ។

 

តាមការបញ្ជាក់ចេញពី DCS នោះ កាលបរិច្ឆេទនៃការសម្ភោធន៍ស្មាតហ្វូនជំនាន់ថ្មី vivo X Fold 5 នេះអាចនឹងបង្ហាញខ្លួននៅក្នុងខែកក្កដានេះ។ អ្នកទម្លាយនេះ បានអះអាងថា ស្មាតហ្វូនស៊េរីថ្មី X Fold 5 នេះនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 3 ឆ្នាំនេះ នៅក្នុងទីផ្សារនៃប្រទេសចិន។ ស្មាតហ្វូន Vivo X Fold 5 នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 3។ ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវថាមពលថ្មទំហំ 6,000mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន wireless charging ទៀតផង។ 

មានការទម្លាយថា ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏នឹងមានកាមេរ៉ា 50-Megapixel Sony IMX882 Periscope Telephoto Lens ផងដែរ។ មុនេនះមានការបញ្ជាក់ថា ស្មាតហ្វូន vivo X Fold 5 នេះ នឹងបំពាក់នូវកាមេរ៉ាខាងមុខ 2 គ្រាប់ទំហំ 20-Megapixel ទាំងនៅលើផ្នែក Cover និងអេក្រង់ខាងក្នុង។ ប៉ុន្តែតាមរបាយការណ៍មួយនៅពេលនេះ បានអះអាងថា ស្មាតហ្វូន X Fold 5 នឹងប្រើប្រាស់កាមេរ៉ាទំហំ 32-Megapixel ចំនួន 2 គ្រាប់ នៅផ្នែកខាងមុខ និងផ្នែកខាងក្នុង។ ស្មាតហ្វូន vivo X Fold 5 នេះ ទ្រទ្រងនូវមុខងារ  Always-On Display (AOD) ហើយនឹងមានទំហំ 16GB+1TB សម្រាប់ធ្វើការជ្រើសរើសទៀតផង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely ចេញឡាន PHEV ម៉ូដែលថ្មី  Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

Geely ចេញឡាន PHEV ម៉ូដែលថ្មី Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

ដោយ ប៉េងលីន
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
 ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន