no-alternative title
no-alternative title

កុំព្យូទ័របត់បាន Huawei Foldable PC នឹងបំពាក់នូវបន្ទះឈីប Kirin X90

តាមការចេញផ្សាយពី huaweicentral ថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុន Huawei ត្រៀមខ្លួនរួចរាល់ហើយនៅក្នុងការនាំយកនូវកុំព្យូទ័របត់បាន Foldable PC របស់ខ្លួនដែលមានភ្ជាប់ជាមួយនឹងការបំពាក់នូវ Software System ដែលអភិវឌ្ឍដោយក្រុមហ៊ុន Huawei រួមនិងបន្ទះឈីប Kirin X90 ផងដែរ។ នៅក្នុងព័ត៌មានចុងក្រោយបំផុតនេះ ក៏បញ្ជាក់អំពី Notebook ថ្មីនេះដូចគ្នា។ តាមអ្នកទម្លាយ @DigitalChatStation បង្ហោះនៅលើ Weibo គឺមានការលម្អិតអំពីកុំព្យូទ័របត់បាន  ‘Huawei foldable PC‘ នេះហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្នកទម្លាយរូបនេះ បាននិយាយថា កុំព្យូទ័របត់បាននេះ នឹងបង្ហាញខ្លួននៅថ្ងៃទី 19 ខែឧសភាខាងមុខនេះ ជាមួយនឹងបច្ចេកវិទ្យាច្នៃប្រឌិតជាច្រើន។ កុំព្យូទ័របត់បានថ្មីនេះ គឺប្រើប្រាស់នូវ Linear Motor ធំដើម្បីផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ដ៏អស្ចា ដោយអនុញ្ញាតអោយកុំព្យូទ័រនេះ ផ្តល់នូវរំញ័រ និងការទទួលបាននូវការ Alerts នៅក្នុងអំឡុងពេលនៃការលេងហ្គេមថែមទៀតផង។ក្រុមហ៊ុននេះ អាចនឹងកែប្រែទៅលើការវាយទៅលើ keyboard ផងដែរ។ បន្ថែមពីនេះ ក៏មានការពង្រឹងទៅលើមុខងារជាច្រើននៃការប្រើប្រាស់ keyboard នៅលើកុំព្យូទ័រ Huawei foldable PC ហើយវានឹងប្រើប្រាស់នូវបន្ទះឈីប Kirin X90 ថែមទៀតផង។ 

ប្រភពខាងលើបន្តថា កុំព្យូទ័រ Foldable PC នេះនឹងប្រើប្រាស់នូវ HarmonyOS system ដែលផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ដ៏អស្ចារ្យជាច្រើនសម្រាប់អ្នកប្រើប្រាស់។ អ្នកទម្លាយ Digital Chat Station បានបន្ថែមទៀតថា កុំព្យូទ័រថ្មីនេះនឹងនាំយកនូវមុខងារអស្ចារ្យជាច្រើន ហើយវានឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន Nova 14 series នៅថ្ងៃទី 19 ខែឧសភាខាងមុខនេះ។ ក្រុមហ៊ុន Huawei សន្យាថា នឹងប្រកាសចេញនូវផលិតផលដែលមិនធម្មតានោះទេសម្រាប់ឆ្នាំនេះ។ 

 

លោក Richard Yu ដែលជាអគ្គនាយករបស់ក្រុមហ៊ុន Huawei Consumer Business បានបញ្ជាក់ជាច្រើនលើកមកហើយថា ឆ្នាំ 2025 នេះ នឹងមានការបង្ហាញនូវផលិតផលអស្ចារ្យជាច្រើនដែលមានទម្រង់ផ្សេងៗគ្នាដែលគ្មានអ្នកណាហ៊ានផលិតនោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ដោយ ប៉េងលីន
Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន