no-alternative title
no-alternative title
no-alternative title
no-alternative title

ឡានអគ្គិសនីស៊េរីថ្មី BYD e7 បង្ហាញខ្លួននៅ Showroom មុនការប្រកាសចេញ

BYD បានត្រៀមខ្លួនក្នុងការប្រកាសចេញលក់ឡានអគ្គិសនីស៊េរីថ្មីម៉ូដែល BYD e7 ដែលជាឡានអគ្គិសនីមានតម្លៃធូរថ្លៃរបស់ខ្លួនក្នុងឆាប់ៗខាងមុខនេះ។ ឡានអគ្គិសនីស៊េរីថ្មីនេះ មានការឌីស្សាញផ្នែកខាងមុខប្រហាក់ប្រហែលគ្នានឹងម៉ូដែល High-end Denza Z9 ដែរ។ ហើយសម្រាប់ទីផ្សាររបស់ BYD e7 EV គឺសម្រាប់ការប្រើប្រាស់នៅក្នុងការបម្រើសេវាកម្មរថយន្តតាក់ស៊ី និងអតិថិជនដែលជាយុវវ័យ។ BYD e7 EV គឺជាម៉ូដែលទីពីរបន្ទាប់ពីម៉ូដែល BYD e2 hatchback ដែលកំពុងមានវត្តមានលក់នៅលើទីផ្សារបណ្តាប្រទេសមួយចំនួនរួមទាំងទីផ្សារប្រទេសអូសបេគីស្ថានផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

BYD e7 EV មានបណ្តោយវែងជាង Tesla Model 3 ប្រមាណ 60mm ដោយឡានអគ្គិសនីស៊េរីថ្មីនេះមានប្រវែងតួរខ្លួន 4,780mm/ ទទឹង 1,900mm/ កំពស់ 1,515 mm និងគម្លាតរវាងកង់មុខទៅកង់ក្រោយ 2,820mm ហើយនិងមានទំងន់ចាប់ពី 1,499kg និង 1,566kg។ BYD e7 EV ប្រើប្រាស់យ៉ាន់កង់ទំហំ 16-inch។

នៅផ្នែកកាងខាងមុខមានបង្កប់កាមេរ៉ាមួយគ្រាប់ រួមនឹងសែនស័រកាមេរ៉ាមួយជុំឡានសម្រាប់ដំណើរការមុខងារ surround-view។ នៅផ្នែកកាប៊ីនខាងក្នុងមានការឌីស្សាញបែបសាមញ្ញៗដោយមានបំពាក់នូវអេក្រង់កម្សាន្តនៅកណ្តាលទំហំធំដល់ 15.6-អ៊ីងនិងអេក្រង់ LCD បង្ហាញព័ត៌មានសម្រាប់អ្នកបើកនៅក្រោយដៃចង្កូត ដែលមានការឌីស្សាញជា three-spoke steering wheel ជាមួយការបំពាក់ប៊ូតុងបញ្ជាមុខងារសំខាន់ៗមួយចំនួន។ សម្រាប់កៅអីវិញ ជាប្រភេទកៅអីស្បែកដែលមានពណ៌ខ្មៅ។

 

រថយន្តអគ្គិសនី Sedan របស់ BYD មួយនេះ នឹងដំណើរការដោយម៉ូទ័រអគ្គិសនីប្រភេទ TZ180XSJ electric motor ដែលមានកំលាំង 134 សេះ ដែលអាចជាន់ល្បឿនលឿនបំផុតដល់ 150km/h។ យ៉ាងណាមិញសម្រាប់ទំហំកញ្ចប់ថ្ម និងរយះចម្ងាយដែលអាចបើកបរបាន ក្រុមហ៊ុនមិនទាន់បញ្ជាក់នៅឡើយទេក្នុងពេលនេះ ប៉ុន្តែគ្រាន់តែដឹងថា BYD e7 គឺប្រើកញ្ចប់ថ្មប្រភេទ LFP Battery របស់ BYD។

ហើយសម្រាប់តម្លៃរបស់ e7 EV ក៏មិនទាន់បានបញ្ជាក់ផងដែរ ប៉ុន្តែ មានការព្យាករណ៍ថា ឡានអគ្គិសនីស៊េរីថ្មីមួយនេះអាចនឹងមានតម្លៃចាប់ពីខ្ទង់ $13,820 នៅទីផ្សារប្រទេសចិន ហើយឡានអគ្គិសនីនេះ ក៏នឹងមានលក់នៅទីផ្សារជាច្រើនក្រៅពីប្រទេសចិន ដូចគ្នានឹងម៉ូដែល BYD e2 Hatchback ផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម