no-alternative title
no-alternative title

ការលក់ iPhones នៅប្រទេសចិន មានធ្លាក់ចុះដល់ទៅ 50% នៅត្រីមាសទី 1 ឆ្នាំ 2025

យោងតាមរបាយការណ៌ថ្មីដែលចេញផ្សាយដោយ Huaweicentral នៅថ្ងៃនេះ បានបញ្ជាក់ ក្រុមហ៊ុន Apple បានបន្តបាត់បង់នូវចំណែកទីផ្សារនៃការលក់ iPhones នៅក្នុងប្រទេសចិន ដែលនៅត្រីមាសទី 1 ឆ្នាំ 2025 នេះ គឺមានការធ្លាក់ចុះដល់ទៅ 50% ខណៈពេលដែលក្រុមហ៊ុន Huawei នៅពេលនេះត្រូវបានគេមើលឃើញថា បានឡើងឈរនៅចំណាត់ថ្នាក់កំពូល។ របាយការណ៍ខាងលើបន្តថា ជាមួយនឹងលទ្ធផលធ្លាក់ចុះខ្លាំងបែបនេះ នឹងធ្វើអោយក្រុមហ៊ុននេះ អាចនឹងងាកទៅផ្លាស់ប្តូរផ្តោតទៅលើការលក់នៅក្នុងទីផ្សារនៃតំបន់ផ្សេងផងដែរ។ ហើយមួយរយៈនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកនេះ ក៏មានការខិតខំពង្រីកទីផ្សាររបស់ខ្លួនទៅកាន់ប្រទេសជាច្រើនទៀតផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមរយៈរបាយការណ៍ថ្មីនេះបានបង្ហាញថា ការលក់ Apple iPhones មានការធ្លាក់ចុះចំនួន 50% ដោយសារតែការប្រកួតប្រជែងដ៏ខ្លាំងពីក្រុមហ៊ុន Huawei និងក្រុមហ៊ុនម៉ាកយីហោជាច្រើនទៀតរបស់ចិនដូចជា Honor, Xiaomi និងជាច្រើនទៀត។ ក្រុមហ៊ុនផលិតស្មាតហ្វូន iPhone មើលឃើញនូវការធ្លាក់ចុះនៅក្នុងខែមីនា នៅឆ្នាំនេះ។ កាលពីឆ្នាំ 2024 កន្លងទៅនេះ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកនេះ បាននាំចេញស្មាតហ្វូន iPhone របសៈខ្លួនបានចំនួន 3.75 លានគ្រឿង ប្រៀបធៀនជាមួយត្រីមាសទី 1 ឆ្នាំ ក្រុមហ៊ុននេះ អាចលក់ស្មាតហ្វូនបានតែចំនួន 1.89 លានគ្រឿងប៉ុណ្ណោះ។

 

 

របាយការណ៌ខាងលើនេះ បង្ហាញទៀទថា សម្រាប់ក្រុមហ៊ុន Vivo, Xiaomi និង Oppo គឺឈរតាមពីក្រោយក្រុមហ៊ុន Huawei ។ ក្រុមហ៊ុន Apple ជាប់ចំណាត់ថ្នាក់លេខ 5 ។ ក្រុមហ៊ុន Huawei នៅតែឈរនៅចំណាត់ថ្នាក់កំពូលដោយសារតែក្រុមហ៊ុននេះ បានអភិវឌ្ឍទៅលើបន្ទះឈីប Kirin និង HarmonyOS NEXT ដែលមានបំពាក់នូវបច្ចេកវិទ្យា AI ជាច្រើន។

បច្ចុប្បន្ននេះក្រុមហ៊ុន Apple ក៏មានការលក់ចុះថ្លៃទៅលើស្មាតហ្វូន iPhone 16 series ដល់ទៅ 15% ដែលប្រហែលជា $346 ផងដែរនៅលើទីផ្សារប្រទេសចិន។ ប៉ុន្តែតម្លៃនេះ នៅតែថ្លៃបើធៀបជាមួយនឹងស្មាតហ្វូនជាច្រើនទៀតដែលបំពាក់នូវបច្ចេកវិទ្យា AI នោះ។ ដើម្បីឆ្លើយតបទៅនឹងការធ្លាក់ចុះនេះ ក្រុមហ៊ុន Apple ក៏មានគោលដៅក្នុងការផ្តោតទៅកាន់ប្រទេសឥណ្ឌាវិញផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ដោយ ប៉េងលីន
Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន