no-alternative title
no-alternative title
no-alternative title
no-alternative title

ឡាន Toyota Corolla នឹងលែងមានម៉ូដែលប្រើម៉ាស៊ីនចំហេះទៀតទេ គឺមានតែម៉ូដែល Hybrid ប៉ុណ្ណោះ

ក្រុមហ៊ុន Toyota ជប៉ុន បានប្រកាសពីការផ្លាស់ប្តូរយុទ្ធសាស្ត្រក្នុងការផលិតរថយន្តម៉ូដែល Corolla របស់ខ្លួន។ ដោយក្រុមហ៊ុនផលិតរថយន្តប្រទេសជប៉ុនឈានមុខគេក្នុងពិភពលោកមួយនេះ បានបញ្ជាក់ថា ចាប់ពីឆ្នាំនេះទៅ ឡាន Corolla នឹងមានតែម៉ូដែលកូនកាត់ ឬហៅថា Hybrid ប៉ុណ្ណោះ។ តាមការបញ្ជាក់ពី Toyota ការដែលបញ្ឈប់ផលិតរថយន្ត Corolla ដែលដំណើរការដោយម៉ាស៊ីនចំហេះក្នុង ឬ ICE សម្រាប់ទីផ្សារប្រទេសជប៉ុន គឺជាផ្នែកមួយដើម្បីកាត់បន្ថយសារធាតុឧស្ម័នពុលទៅក្នុងបរិយាកាស ឬ Carbon neutrality។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីឆ្នាំ 2022 ក្រុមហ៊ុន Toyota ក៏បានបញ្ឈប់ការផលិត និងចេញលក់រថយន្តម៉ាក Corolla ដែលប្រើម៉ាស៊ីនចំហេះក្នុងនៅទីផ្សារខាងប៉ែកអឺរ៉ុបផងដែរ ដោយក្រុមហ៊ុនបានផ្តល់នូវជម្រើសដល់អតិថិជនសម្រាប់ម៉ូដែល Corolla ដែលប្រើម៉ាស៊ីន Hybrid 1.8-liter និង 2.0-liter។ Corolla បំពាក់ម៉ាស៊ីន 1.8-liter gasoline engine ដែលដំណើរការជាមួយប្រព័ន្ធ Hybrid អាចផលិតកំលាំងបាន 97 សេះ និងកំលាំងរមូល 98PS ដំណើរការដោយប៉ុងមួយ ឬ Front-wheel-drive ភ្ជាប់ដំណើរការជាមួយម៉ូទ័រអគ្គិសនីមួយដែលមានកំលាំង 95 សេះ និងកំលាំងរមូល 95PS។ 

ចំនែកម៉ូដែលដំណើរការដោយប៉ុងពីរ ឬ All-wheel-drive (E-Four) បានបន្ថែមម៉ូទ័រអគ្គិសនីកំលាំង 40 សេះ និងកំលាំងរមូល 41PS នៅខាងក្រោយមួយទៀត។ Toyota Corolla ស៊េរីថ្មីចុងក្រោយដែលកំពុងមានវត្តមានលក់នៅលើទីផ្សារបច្ចុប្បន្ន មានបំពាក់នូវបច្ចេកវិទ្យាប្រើប្រាស់ទំនើបៗចុងក្រោយបង្អស់ដូចជា បំពាក់ប្រព័ន្ធកាមេរ៉ាមុខក្រោយអាចថតសកម្មភាពបាន, ប្រើប្រព័ន្ធសោរ Smart key ឬ digital key រួមជាមួយមុខងារជំនួយការបើកបរដូចជា មុខងារផ្តល់សញ្ញាគ្រោះថ្នាក់មកពីក្រោយ ឬចំហៀង  Blind Spot Monitor, Safe Exit Assist, និងប្រព័ន្ធហ្វ្រាំងជំនួយចូលចំណោតជាដើម Parking Support Brake។ 

សម្រាប់តម្លៃម៉ូដែល Corolla Hybrid X គឺខ្ទង់ $15,700 និងម៉ូដែល Corolla Touring Active Sport Hybrid E-Four special edition មានតម្លៃខ្ទង់ $23,500។ ក្រុមហ៊ុន Toyota នឹងមានការប្រកាសចេញរថយន្ត Corolla ជំនាន់ថ្មី នៅឆ្នាំ 2026 ជាមួយម៉ូដែល Hybrid ដែលមានការកែប្រែការឌីស្សាញបែបថ្មីកាន់តែប្រណិត កាន់តែទំនើបទាន់សម័យ និងបំពាក់នូវបច្ចេកវិទ្យាប្រើប្រាស់កម្រិតខ្ពស់។ ទោះជាយ៉ាងណាសម្រាប់ព័ត៌មានផ្សេងៗទាក់ទងនឹង Corolla ជំនាន់ថ្មីឆ្នាំ 2026 មិនទាន់ត្រូវបានទម្លាយចេញនៅឡើយទេ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely ចេញឡាន PHEV ម៉ូដែលថ្មី  Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

Geely ចេញឡាន PHEV ម៉ូដែលថ្មី Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

ដោយ ប៉េងលីន
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
 ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន