no-alternative title
no-alternative title
no-alternative title
no-alternative title

BYD និង Xiaomi បាននាំមុខ Tesla ក្លាយជាជម្រើសដំបូងសម្រាប់អ្នកទិញក្នុងទីផ្សារចិន

យោងទៅលើរបាយការណ៍ពីក្រុមហ៊ុន UBS survey បានបង្ហាញថា អ្នកប្រើប្រាស់រថយន្តក្នុងប្រទេសចិនប្រមាណតែ 14% ប៉ុណ្ណោះ ដែលបានជ្រើសរើសក្នុងការទិញរថយន្តអគ្គិសនីម៉ាក Tesla ដែលភាគរយនេះ បានថយចុះពី 18% កាលពីឆ្នាំមុន ដែលថយចុះពី 30% កាលពីឆ្នាំ 2020។ ក្នុងរបាយការណ៍ USB បាននិយាយថា ទន្ទឹមនឹងនោះ ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកដូចជា BYD និង Xiaomi បាននាំមុខគេ ដោយសារតែ "ការផ្តល់ជូនផលិតផលប្រកបដោយគុណភាពខ្ពស់", "ការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា" និង "តម្លៃដែលសមស្របទៅនឹងការរំពឹងទុកសម្រាប់ទីផ្សាររបស់អ្នកប្រើប្រាស់"។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការធ្លាក់ចុះរបស់ក្រុមហ៊ុន Tesla មិនមែនតែនៅក្នុងទីផ្សារប្រទេសចិនប៉ុណ្ណោះទេ គឺនៅលើទីផ្សារទូទាំងពិភពលោក ដែលអ្នកប្រើប្រាស់ធ្លាប់បានជឿជាក់ថា Tesla ជាម៉ាកយីហោឡានអគ្គិសនីដែលជាជម្រើសដំបូងរបស់ពួកគេ ក៏បានធ្លាក់ចុះពី 22% មកនៅ 18% ផងដែរ។ ហើយនៅទីផ្សារសហរដ្ឋអាមេរិកដែលជាទឹកដីកំណើតរបស់ Tesla វិញ ក៏មានការធ្លាក់ចុះមកនៅត្រឹម 29% ធ្លាក់ចុះពី 38%។ សម្រាប់ទីផ្សារអឺរ៉ុបវិញ Tesla មានចំនែកទីផ្សារ 15% ដែលវ៉ាដាច់ម៉ាករថយន្ត Audi និង BMW។

 

ការផ្លាស់ប្តូររបស់ Xiaomi ពីក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូន និងឧករណ៍ប្រើប្រាស់ទូទៅ ក្លាយជាក្រុមហ៊ុនរថយន្តអគ្គិសនីកំពុងតែទទួលបានផ្លែផ្កាខ្លាំង។ ក្រុមហ៊ុនផលិតរថយន្តវ័យក្មេងមួយនេះ បានលក់ចេញឡានអគ្គិសនីម៉ាក SU7 របស់ខ្លួនចំនួន 26,223 គ្រឿង ក្នុងខែមេសា ដោយយកឈ្នះការលក់ឡានអគ្គិសនី Tesla Model 3 ក្នុងខែតែមួយ។ 

ហើយថ្មីនេះ Xiaomi ទើបតែបានបញ្ចេញឡានអគ្គិសនីម៉ាក YU7 ដែលជា SUV EV ដំបូងរបស់ខ្លួន ដែល YU7 ត្រូវបានគេមើលឃើញថា ជាដៃគូប្រគូតប្រជែងជាមួយ Tesla Model Y ព្រោះថា ឡានអគ្គិសនី SUV ថ្មីនេះ មានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាពិសេសៗដូចជា ប្រព័ន្ធជំនួយការបើកបរក្នុងទីក្រុង និងបំពាក់បច្ចេកវិទ្យាអេក្រង់ធំ ហើយអាចនឹងមានតម្លៃប្រកួតប្រជែងខ្លាំងជាមួយ Tesla Model Y។

ដោយឡែកសម្រាប់ក្រុមហ៊ុម BYD នៅតែបន្តភាពលេចធ្លោរបស់ខ្លួននៅក្នុងទីផ្សារក្នុងស្រុក និងក្រៅស្រុក។ ដោយនៅក្នុងខែមេសា BYD បាននាំមុខការលក់ក្រុមហ៊ុន Tesla នៅទីផ្សារអឺរ៉ុបជាលើកដំបូង ហើយក៏បន្តនាំមុខគេកាន់តែរឹងមាំនៅក្នុងទីផ្សារប្រទេសចិនផងដែរ។ នៅក្នុងទីផ្សារប្រទេសចិនរបស់ Tesla បានធ្លាក់ចុះដល់ទៅ 60% គិតចាប់ពីខែមីនាដល់ខែមេសា ដោយការលក់បានធ្លាក់ចុះមកត្រឹម 28,731 គ្រឿង។

ក្នុងឆ្នាំ 2025 (ចាប់ពីខែមករា ដល់ខែមេសា) Tesla លក់រថយន្តបានចំនួន 163,338 គ្រឿងនៅក្នុងប្រទេសចិន ធ្លាក់ចុះ 0.3% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងរយៈពេលដូចគ្នានេះ BYD លក់រថយន្តបានចំនួន 886,240 គ្រឿង កើនឡើង 12.9% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ។ ចំនែក Xiaomi លក់រថយន្តអគ្គិសនីបានចំនួន 104,454 គ្រឿង កើនឡើង 1379.9% ធៀបនឹងឆ្នាំមុន។ ទោះជាយ៉ាងណា Xiaomi បានចាប់ផ្តើមចែកចាយរថយន្តរបស់ខ្លួនកាលពីខែមេសា ឆ្នាំ 2024 ប៉ុណ្ណោះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម