no-alternative title
no-alternative title
no-alternative title
no-alternative title

Huawei អាចនឹងលក់ស្មាតហ្វូនជំនាន់ថ្មី Pura 80 នៅក្នុងខែកក្កដាខាងមុខនេះហើយ!

បើទោះបីជាក្រុមហ៊ុន Huawei បានកំណត់ជាផ្លូវការរួចហើយទៅលើការប្រកាសនូវវត្តមានរបស់ស្មាតហ្វូន Pura 80 Series នៅខែក្រោយនេះក៏ដោយ ស្មាតហ្វូននេះ ត្រូវបានគេរំពឹងថា អាចនឹងចាប់ផ្តើមលក់ជាលើកដំបូងនៅក្នុងខែកក្កដាខាងមុខ។ យោងតាមរបាយការណ៍ថ្មីមួយ បានបញ្ជាក់ថា អតិថិជនរបស់ Huawei អាចនឹងត្រូវរង់ចាំយូរបន្តិច សម្រាប់ការដាក់លក់ជាផ្លូវការស្មាតហ្វូន Flagship នេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមអ្នកទម្លាយ @FixedFocus ដែលបានបង្ហោះនៅលើ Weibo បាននិយាយថា ក្រុមហ៊ុន Huawei នឹងចាប់ផ្តើមការលក់ស្មាតហ្វូន Pura 80 series ជាលើកដំបូងបំផុតនៅក្នុងខែកក្កដាឆ្នាំនេះ។ ការលក់ដំបូងនេះ គឺស្របជាមួយនឹងពាក្យចចាមអារ៉ាមមុននេះ ដែលមានការនិយាយថា ការលក់ស្មាតហ្វូន Pura នេះ អាចនឹងធ្វើឡើងនៅក្នុងត្រីមាសទី 3 ឆ្នាំនេះ។ ជាមួយគ្នានេះ បើតាមការបែកធ្លាយចុងក្រោយនេះ ក៏មានការបញ្ជាក់ថា ក្រុមហ៊ុន Huawei នឹងបង្ហាញស្មាតហ្វូន Pura 80 series នៅចុងខែមិថុនាផងដែរ។ 

គួរបញ្ជាក់ថា ក្រុមហ៊ុន Huawei បានទម្លាយអំពីកាលបរិច្ឆេទនៃការប្រកាសស្មាតហ្វូននេះរួចហើយ ប៉ុន្តែថ្ងៃជាក់លាក់នៅមិនទាន់ដឹងនៅឡើយទេ។ ស្មាតហ្វូន Pura 80 series នេះ អាចនឹងបង្ហាញខ្លួននៅថ្ងៃទី 10 ខែមិថុនានេះ ហើយនឹងលក់នៅខែកកក្កដាឆ្នាំ 2025 នេះ។ គួរបញ្ជាក់ផងដែរថា មួយរយចុងក្រោយនេះ មានអ្នកលេងនៅលើអ៊ីនធឺណិតជាច្រើន និយាយថា ស្មាតហ្វូន Huawei Mate 80 series អាចនឹងបង្ហាញខ្លួនតាមក្រោយនៅក្នុងខែធ្នូ 2025។ 

ទាក់ទងនឹងម៉ូដែលថ្មីនេះដែរ ក្រុមហ៊ុននេះ ក៏គ្រោងនឹងមានការបង្ហាញវត្តមាន Mate 80 Series នៅក្នុងឆ្នាំ 2026។ សម្រាប់ការពន្យារពេលក្នុងការលក់ស្មាតហ្វូននេះ អាចនឹងជាយុទ្ធសាស្រ្តថ្មីដែលក្រុមហ៊ុននេះត្រៀមបញ្ចេញនូវបន្ទះឈីប Kirin ជំនាន់ថ្មីចំពេលដែលក្រុមហ៊ុន Huawei មានសង្គ្រាមពាណិជ្ជកម្មតានតឹងជាមួយនឹងសហរដ្ឋអាមេរិក។ ក្រៅពីស្មាតហ្វូន Pura 80 Series វាអាចនឹងមានវត្តមានរបស់ស្មាតវ៉ច Watch 5 series នឹងបង្ហាញខ្លួននៅក្នុងខែមិថុនានេះផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម