ក្រុមហ៊ុន GWM បានធ្វើការប្រកាសចេញនូវឡាន Off-road SUV បំពាក់ម៉ាស៊ីនសាំងម៉ូដែល Haval Raptor។ ឡាន Off-road ស៊េរីថ្មីនេះមានជម្រើសពីរម៉ូដែល គឺម៉ូដែលប្រើម៉ាស៊ីន 2.0T 4WD Pro មានតម្លៃខ្ទង់ $22,800 និងម៉ូដែលប្រើម៉ាស៊ីន 2.0T 4WD Ultra មានតម្លៃខ្ទង់ $23,200 នៅទីផ្សារប្រទេសចិន។
Haval Raptor ICE មានជម្រើសតួរពីរផ្សេងគ្នា គឺតួរប្រវែង 4,800mm/ ទទឹង 1,950mm/ កំពស់ 1,843mm និងតួរប្រវែង 4,680mm/ ទទឹង 1,950mm/ កំពស់ 1,843mm។ ទាំងពីម៉ូដែលមានគម្លាតចន្លោះកង់មុខទៅកង់ក្រោយប្រវែង 2,738mm ជាមួយការប្រើប្រាស់សម្បកកង់ខ្នាត 245/60 R18 និង255/60 R19។ Haval Raptor ICE បានជម្រើសពណ៌បៃតង ប្រផេះ ខ្មៅ និងស។ ឡាន off-road ស៊េរីថ្មីនេះ មានកំពស់ពីផ្ទៃដីមកបាតរថយន្តប្រវែង 223mm និងអាចអូសសណ្តោងទំងន់បាន 1,600kg។
Haval Raptor ICE ដំណើរការដោយម៉ាស៊ីន 2.0T កម្លាំង 235 សេះ និងកម្លាំងរមូល 385Nm ដំណើរការដោយប្រអប់លេខ 9DCT ដែលផ្តល់ថាមពលទៅកាន់កង់ទាំងបួន intelligent four-wheel drive system និងប្រព័ន្ធគ្រប់គ្រង់កង់ខាងក្រោយឆ្លាតវៃ rear electronically controlled mechanical differential lock។
ឡាន off-road ស៊េរីថ្មីនេះ មានចំនុះធុងសាំង 60 លីត្រ ហើយបើតាមការបញ្ជាក់ពីស្ថាប័ន WLTC ម៉ាស៊ីន 2.0T របស់ Haval Raptor មានកម្រិតស៊ីសាំង 8.65L/100km និងអាចជាន់ស្ទុះល្បឿនពី 0-100km/h ចាយពេលប្រមាណ 8.1 វិនាទី។ បន្ថែមពីនេះ Haval Raptor ICE មានមុខងារកំនត់ការបើកបរចំនួន 9 (9 driving mode)។
ផ្នែកកាប៊ីនខាងក្នុងរបស់ Haval Raptor ICE ត្រូវបានរៀបចំតុបតែងបែបទំនើបនិយម ដោយក្នុងនោះមានការបំពាក់ដៃចង្កូតបែប flat-bottom steering wheel, អេក្រង់បង្ហាញព័ត៌មាន Digital LCD Instrument ទំហំ 12.3-inch អេក្រង់កម្សាន្តទំហំ 14.6-inch គាំទ្រដំណើរការដោយប្រតិបត្តិការ Coffee OS 3.0 របស់ GWM និងមានប្រព័ន្ធ Speaker បំពងសំឡេងចំនួន 10 គ្រាប់ ដែលគាំទ្រនូវមុខងារសំឡេង Coffee AI Sound System របស់ GWM។
ទៅលើប្រព័ន្ធជំនួយការបើកបរវិញ Haval Raptor ICE គាំទ្រនូវកម្រិត Level 2 advanced driving assistance ដែលរួមបញ្ចូលនូវមុខងារ ប្រព័ន្ធចាប់ហ្វ្រាំងស្វ័យប្រវត្តិ automatic emergency braking, មុខងារចាប់ស្លាកសញ្ញា traffic sign recognition, មុខងារកំណត់ល្បឿន adaptive cruise control, និងប្រព័ន្ធប្រាប់សញ្ញាអាសន្នមកពីខាងក្រោយ rear collision warning ជាដើម។ នៅឃ្លប់គូទក្រោយរបស់ Haval Raptor ICE អាចផ្ទុកទំងន់បាន 586 លីត្រ និងដល់ 1,404 លីត្រ នៅពេលបត់កៅអីជួរក្រោយ។ ហើយប្រអប់កង់សាគូរគូទក្រោយអាចផ្ទុកអីវ៉ាន់បានចំណុះ 2.7 លីត្រផងដែរ៕