no-alternative title
no-alternative title
no-alternative title
no-alternative title

Redmi K90 Pro អាចនឹងប្រើសិនស័រ OmniVision OV50Q 50MP Periscope Telephoto

ខណៈពេលដែលក្រុមហ៊ុន Xiaomi បានត្រៀមខ្លួននៅក្នុងការប្រកាសចេញស្មាតហ្វូន Xiaomi 16 Series នៅក្នុងប្រទេសចិននៅក្នុងខែកញ្ញាខាងមុខនេះ Redmi ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Xiaomi ក៏ត្រូវបានត្រៀមខ្លួននៅក្នុងការ បង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មី Redmi K90 និង K90 Pro នៅក្នុងប្រទេសចិន នៅខែតុលា ឬខែវិច្ឆិកាខាងមុខនេះដូចគ្នា។ យោងតាមរបាយការណ៍ជាច្រើនមុននេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Redmi K90 Pro អាចនឹងមានកាមេរ៉ា Periscope Telephoto។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលនេះ មានការបែកធ្លាយមួយចេញពី Digital Chat Station បានទម្លាយអំពីកាមេរ៉ាសេនស័ររបស់ស្មាតហ្វូនជំនាន់ថ្មីនេះផងដែរ។ ការបែកធ្លាយថ្មីមួយ បានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី Redmi K90 Pro អាចនឹងបំពាក់នូវសិនស័រ OmniVision OV50Q ទំហំ 50-Megapixel, 1/1.3-អ៊ីង គាំទ្រជាមួយនឹងបច្ចេកវិទ្យា LOFIC និង QPD V3 Technologies។ ស្មាតហ្វូននេះ ត្រូវបានឌីស្សាញឡើងក្នុងការពង្រឹងទៅលើ Dynamic Range, Focus Speed និងកាត់បន្ថយទៅលើការប្រើប្រាស់ថាមពលបានកាន់តែប្រសើរ។ Digital Chat Station បានអះអាងទៀតថា ស្មាតហ្វូនលំដាប់ Flagships ជាច្រើនរបស់ក្រុមហ៊ុននេះ ដូចជា iQOO, OnePlus និង Realme នឹងប្រើប្រាស់នូវ periscope telephoto lenses ដូចគ្នា។

គួរបញ្ជាក់ថា នៅក្នុងរបាយការណ៍ជាច្រើនមុននេះ ធ្លាប់បានរាយការណ៌ថា ស្មាតហ្វូន Redmi K90 Pro អាចនឹងមានការផ្លាស់ប្តួរមួយចំនួនផងដែរបើធៀបជាមួយនឹងស្មាតហ្វូនជំនាន់មុននេះ។ ស្មាតហ្វូនថ្មីនេះ អាចនឹងមានអេក្រង់ទំហំ 6.59-អ៊ីង ជាអេក្រង់រាបស្មើរ អាចបង្ហាញចេញបានកម្រត 2K LTPS panel ដែលភ្លឺច្បាស់ និងមានគែម bezels ស្តើងក្នុងការប្រើប្រាស់។ 

ស្មាតហ្វូននេះ នឹងមានបន្ទះឈីប Snapdragon 8 Elite 2 ដែលប្រើប្រាស់នូវដំណើរការ 3nm N3P របស់ក្រុមហ៊ុន TSMC ។ បន្ទះឈីបថ្មីនេះ គឺមានពិន្ទុ 4,000 នៅក្នុងការតេស្ត single-core នៅលើ Geekbench 6។ ស្មាតហ្វូន Redmi K90 Pro អាចនឹងលក់ផ្តាច់មុខនៅក្នុងទីផ្សាររបស់ចិន ហើយអាចនឹងក្លាយជា rebrand version ដែលមានឈ្មោះថា Poco F8 Ultra សម្រាប់ទីផ្សារសកល៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Mazda EZ-60 នឹងបង្ហាញវត្តមានជាផ្លូវការណ៌នៅខែកញ្ញាខាងមុខនេះហើយ!

ឡានអគ្គិសនី Mazda EZ-60 នឹងបង្ហាញវត្តមានជាផ្លូវការណ៌នៅខែកញ្ញាខាងមុខនេះហើយ!

ដោយ ប៉េងលីន
Toyota ចាប់ផ្តើមប្រគល់ឡានអគ្គិសនី bZ5 ជូនអតិថិជនរបស់ខ្លួនហើយ

Toyota ចាប់ផ្តើមប្រគល់ឡានអគ្គិសនី bZ5 ជូនអតិថិជនរបស់ខ្លួនហើយ

ដោយ ប៉េងលីន
Changan Nevo Q05 PHEV ដាក់លក់ផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជាហើយ តម្លៃជាង 3 ម៉ឺនស្តើងដុល្លារ

Changan Nevo Q05 PHEV ដាក់លក់ផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជាហើយ តម្លៃជាង 3 ម៉ឺនស្តើងដុល្លារ

ដោយ ប៉េងលីន
Onvo L90 ប្រើប្រាស់់បច្ចេកវិទ្យាសាកថ្មី 900V មានម៉ូទ័រកម្លាំង 598 សេះ គ្រោងបង្ហាញខ្លួនត្រីមាសទី 3 ខាងមុខ

Onvo L90 ប្រើប្រាស់់បច្ចេកវិទ្យាសាកថ្មី 900V មានម៉ូទ័រកម្លាំង 598 សេះ គ្រោងបង្ហាញខ្លួនត្រីមាសទី 3 ខាងមុខ

ដោយ ប៉េងលីន
Land Rover Discovery Sport ឆ្នាំ 2026 មានម៉ាស៊ីនសាំងសុទ្ធ និង Hybrid តម្លៃជាង 7 ម៉ឺនដុល្លារ

Land Rover Discovery Sport ឆ្នាំ 2026 មានម៉ាស៊ីនសាំងសុទ្ធ និង Hybrid តម្លៃជាង 7 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ក្រុមហ៊ុន MG Cambodia បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការនាំចូលផលិតផលរថយន្តថ្មីដែលមានគុណភាព និងចូលរួមគាំទ្រសេដ្ឋកិច្ចក្នុងស្រុក

ក្រុមហ៊ុន MG Cambodia បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការនាំចូលផលិតផលរថយន្តថ្មីដែលមានគុណភាព និងចូលរួមគាំទ្រសេដ្ឋកិច្ចក្នុងស្រុក

ដោយ ប៉េងលីន