no-alternative title
no-alternative title
no-alternative title
no-alternative title

ឡានប្រណិត Maextro របស់ Huawei នឹងបង្ហាញវត្តមាននៅលើទីផ្សារជាមួយជម្រើសថ្មី 2 ម៉ូដែលបន្ថែមទៀត

យោងតាមការបញ្ចេញព័ត៌មានថ្មីនៅថ្ងៃនេះ បាននិយាយថា បន្ទាប់ពីការបង្ហាញចេញនូវឡានអគ្គិសនីជំនាន់ថ្មី S800 luxury sedan រួចមក ក្រុមហ៊ុន Maextro បានប្រកាសថា ខ្លួននឹងមានការបញ្ចេញនូវឡានអគ្គិសនីជំនាន់ថ្មីចំនួន 2 ម៉ូដែលបន្ថែមទៀតនៅលើទីផ្សារ ហើយថែមទាំងមានការបញ្ជាក់ច្បាស់ថា មានម៉ូដែលមួយឈ្មោះថា Maextro S600។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពខាងលើនេះបានបន្តថា S600 នឹងមានទំហំតូចជាម៉ូដែល S800 ដែលកំពុងតែមានលក់នៅពេលនេះ។ សម្រាប់បច្ចេកវិទ្យា Harmony Intelligent Mobility Alliance regarding នៅមិនទាន់មានការបញ្ជាក់ថា នឹងមានការបំពាក់នៅលើម៉ូដែលថ្មីៗនេះនោះទេ។ ការប្រកាសព័ត៌មានខាងលើនេះ ត្រូវបានបញ្ជាក់ឡើងកាលពីថ្ងៃទី 18 ខែមិថុនាកន្លងទៅ ដោយលោក Xiang Xingchu ដែលជាប្រធានក្រុមហ៊ុន JAC Group។

នៅពេលនេះ ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ចិនមួយនេះ បាននឹងកំពុងតែធ្វើការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗរបស់ម៉ូដែលថ្មីនៃ Maextro សម្រាប់ម៉ូដែលទីពីរ និងទីបីនៃត្រកូល Maextro S800 នេះហើយ។ ការពង្រឹងទៅលើសមត្ថភាពថ្មីនេះ គឺដើម្បីជាការនាំមកនូវផលិតផលៗប្រណិតៗសម្រាប់អ្នកប្រើប្រាស់ ក៏ដូចជាការបញ្ជាក់ពីការផលិតដោយក្រុមហ៊ុននៅក្នុងប្រទេសចិនដូចគ្នា។ 

 

ទាក់ទងជាមួយនិងព័ត៌មាននេះដែរ មានការបញ្ជាក់ថា សង្វាក់ផលិតកម្មទៅលើឡានអគ្គិសនីជំនាន់ថ្មី Maextro S800 បានចាប់ផ្តើមហើយ ដោយបានធ្វើឡើងនៅរោងចក្រ Maextro Super Factory នៅ Feixi County ទីក្រុង Hefei City។ S800 “Pioneer Plan” ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា នឹងចាប់ផ្តើមធ្វើការដឹកជញ្ជូនអោយអតិថិជនរបស់ខ្លួននៅថ្ងៃទី 26 ខែមិថុនានេះហើយ ខណៈដែលម៉ូដែលផ្សេងៗអាចនឹងចាប់ផ្តើមដឹកជញ្ជូននៅខែពាក់កណ្តាលខែសីហាខាងមុខ។

Maextro S800 ត្រូវបានក្រុមហ៊ុនប្រកាសចេញនៅថ្ងៃទី 30 ខែឧសភាកន្លងទៅនេះ ជាមួយនិងតម្លៃចាប់ពី 708,000 យ៉ន់ ទៅ 1,018,000 យ៉ន់ ដែលប្រហែលជា 98,300 ដុល្លារ ទៅ 141,000 ដុល្លារ។ ដោយសារតែមានតម្រូវការខ្ពស់ នៅក្នុងរយៈពេលជាង 1 ម៉ោងប៉ុណ្ណោះ ឡានប្រណិត Maextro S800 ថ្មីនេះ មានការបញ្ជាទិញមុនជាង 1 ពាន់គ្រឿងទៅហើយ។ គិតត្រឹម 19 ថ្ងៃ គឺមានការបញ្ជាទិញកើនដល់ 5,000 គ្រឿងហើយ នេះបើយោងតាមការបញ្ជាក់ពី Harmony Intelligent Mobility Alliance។ 

តាមប្រសាសន៌របស់ Li Ming ដែលជាអគ្គនាយកគ្រប់គ្រង់ JAC Group ថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុននេះ មានគោលដៅផលិត Maextro S800 អោយបាន 3,000 គ្រឿងត្រឹមដំណាច់ខែកញ្ញាខាងមុខនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Mazda EZ-60 នឹងបង្ហាញវត្តមានជាផ្លូវការណ៌នៅខែកញ្ញាខាងមុខនេះហើយ!

ឡានអគ្គិសនី Mazda EZ-60 នឹងបង្ហាញវត្តមានជាផ្លូវការណ៌នៅខែកញ្ញាខាងមុខនេះហើយ!

ដោយ ប៉េងលីន
Toyota ចាប់ផ្តើមប្រគល់ឡានអគ្គិសនី bZ5 ជូនអតិថិជនរបស់ខ្លួនហើយ

Toyota ចាប់ផ្តើមប្រគល់ឡានអគ្គិសនី bZ5 ជូនអតិថិជនរបស់ខ្លួនហើយ

ដោយ ប៉េងលីន
Changan Nevo Q05 PHEV ដាក់លក់ផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជាហើយ តម្លៃជាង 3 ម៉ឺនស្តើងដុល្លារ

Changan Nevo Q05 PHEV ដាក់លក់ផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជាហើយ តម្លៃជាង 3 ម៉ឺនស្តើងដុល្លារ

ដោយ ប៉េងលីន
Onvo L90 ប្រើប្រាស់់បច្ចេកវិទ្យាសាកថ្មី 900V មានម៉ូទ័រកម្លាំង 598 សេះ គ្រោងបង្ហាញខ្លួនត្រីមាសទី 3 ខាងមុខ

Onvo L90 ប្រើប្រាស់់បច្ចេកវិទ្យាសាកថ្មី 900V មានម៉ូទ័រកម្លាំង 598 សេះ គ្រោងបង្ហាញខ្លួនត្រីមាសទី 3 ខាងមុខ

ដោយ ប៉េងលីន
Land Rover Discovery Sport ឆ្នាំ 2026 មានម៉ាស៊ីនសាំងសុទ្ធ និង Hybrid តម្លៃជាង 7 ម៉ឺនដុល្លារ

Land Rover Discovery Sport ឆ្នាំ 2026 មានម៉ាស៊ីនសាំងសុទ្ធ និង Hybrid តម្លៃជាង 7 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ក្រុមហ៊ុន MG Cambodia បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការនាំចូលផលិតផលរថយន្តថ្មីដែលមានគុណភាព និងចូលរួមគាំទ្រសេដ្ឋកិច្ចក្នុងស្រុក

ក្រុមហ៊ុន MG Cambodia បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការនាំចូលផលិតផលរថយន្តថ្មីដែលមានគុណភាព និងចូលរួមគាំទ្រសេដ្ឋកិច្ចក្នុងស្រុក

ដោយ ប៉េងលីន