no-alternative title
no-alternative title
no-alternative title
no-alternative title

Huawei Mate XT 2 បង្ហាញខ្លួននៅខែកញ្ញាជាមួយប្រព័ន្ធផ្កាយរណប Satellite Connectivity

យោងតាមសេចក្តីរាយការណ៌មុននេះ បានបញ្ជាក់ថា ក្រុមហ៊ុន Huawei បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីនៃត្រកូល Mate XT series ដែលស្មាតហ្វូនអេក្រង់បត់បាន 3 តង់របស់ខ្លួនហើយ។ បើតាមការរបាយការណ៌ខាងលើនេះបន្តថា Huawei Mate XT 2 នឹងមានការប្រកាសចេញនៅលើទីផ្សារនាត្រីមាសទី 2 ខាងមុខនេះហើយ។ ទាក់ទងជាមួយនិងព័ត៌មាននេះដែរ បើតាមការទម្លាយចេញពី Smart Pikachu ក៏បានបង្ហាញពីព័ត៌មានជាច្រើន រួមទាំងកាលបរិច្ឆេតនៃការប្រកាសចេញរបស់ស្មាតហ្វូននេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមអ្នកទម្លាយខាងលើនេះ បង្ហាញទៀតថា ស្មាតហ្វូណអេក្រង់បត់បានថ្មី Huawei Mate XT 2 នឹងមានការប្រកាសចេញនៅលើទីផ្សារប្រទេសចិននាខែកញ្ញាខាងមុខនេះហើយ។ លោកបានបន្ថែមថា ក្រុមហ៊ុននេះក៏បានធ្វើតេស្តប្រព័ន្ធផ្កាយរណប Satellite Connectivity នៅលើស្មាតហ្វូននេះផងដែរ។

លោកបន្តស្មាតហ្វូន Mate XT 2 ក៏នឹងមានការអាប់ដែតទៅលើបន្ទះឈីបរួមជមួយនិងប្រព័ន្ធកាមេរ៉ាថតរូប ក៏ដូចជាប្រព័ន្ធទំនាក់ទំនងផងដែរ។ កន្លងមកក៏មានការទម្លាយថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងមានការបំពាក់នូវបច្ចេកវិទ្យាអេក្រង់ UFG (ultra-flexible glass) សម្រាប់បង្កើននូវភាពធន់នៅលើស្មាតហ្វូននេះទៀតផង។

សូមជំរាបថា Huawei Mate XT ដែលបង្ហាញវត្តមានកាលពីខែកញ្ញាឆ្នាំមុននេះ គឺមានអេក្រង់ទំហំធំដល់ទៅ 10.2-អ៊ីង និងមានកម្រាស់ស្តើងត្រឹមតែ 3.6mm ប៉ុណ្ណោះ។ ស្មាតហ្វូននេះមានកាមេរ៉ាក្រោយ 3 គ្រាប់ ដែលកាមេរ៉ាគោលទំហំ 50-Megapixel + 13-Megapixel + Periscope Lens និងមានរ៉េមទំហំ 16GB ហើយនិងមេម៉ូរីទំហំ 1TB។ បើតាមរបាយការណ៌ក្រុមហ៊ុន Huawei បានបង្ហាញថា ការលក់ស្មាតហ្វូនអេក្រង់បត់បាននេះចំនួន 400,000 គ្រឿង។

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Mazda EZ-60 នឹងបង្ហាញវត្តមានជាផ្លូវការណ៌នៅខែកញ្ញាខាងមុខនេះហើយ!

ឡានអគ្គិសនី Mazda EZ-60 នឹងបង្ហាញវត្តមានជាផ្លូវការណ៌នៅខែកញ្ញាខាងមុខនេះហើយ!

ដោយ ប៉េងលីន
Toyota ចាប់ផ្តើមប្រគល់ឡានអគ្គិសនី bZ5 ជូនអតិថិជនរបស់ខ្លួនហើយ

Toyota ចាប់ផ្តើមប្រគល់ឡានអគ្គិសនី bZ5 ជូនអតិថិជនរបស់ខ្លួនហើយ

ដោយ ប៉េងលីន
Changan Nevo Q05 PHEV ដាក់លក់ផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជាហើយ តម្លៃជាង 3 ម៉ឺនស្តើងដុល្លារ

Changan Nevo Q05 PHEV ដាក់លក់ផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជាហើយ តម្លៃជាង 3 ម៉ឺនស្តើងដុល្លារ

ដោយ ប៉េងលីន
Onvo L90 ប្រើប្រាស់់បច្ចេកវិទ្យាសាកថ្មី 900V មានម៉ូទ័រកម្លាំង 598 សេះ គ្រោងបង្ហាញខ្លួនត្រីមាសទី 3 ខាងមុខ

Onvo L90 ប្រើប្រាស់់បច្ចេកវិទ្យាសាកថ្មី 900V មានម៉ូទ័រកម្លាំង 598 សេះ គ្រោងបង្ហាញខ្លួនត្រីមាសទី 3 ខាងមុខ

ដោយ ប៉េងលីន
Land Rover Discovery Sport ឆ្នាំ 2026 មានម៉ាស៊ីនសាំងសុទ្ធ និង Hybrid តម្លៃជាង 7 ម៉ឺនដុល្លារ

Land Rover Discovery Sport ឆ្នាំ 2026 មានម៉ាស៊ីនសាំងសុទ្ធ និង Hybrid តម្លៃជាង 7 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ក្រុមហ៊ុន MG Cambodia បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការនាំចូលផលិតផលរថយន្តថ្មីដែលមានគុណភាព និងចូលរួមគាំទ្រសេដ្ឋកិច្ចក្នុងស្រុក

ក្រុមហ៊ុន MG Cambodia បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការនាំចូលផលិតផលរថយន្តថ្មីដែលមានគុណភាព និងចូលរួមគាំទ្រសេដ្ឋកិច្ចក្នុងស្រុក

ដោយ ប៉េងលីន