no-alternative title
no-alternative title
no-alternative title
no-alternative title

បែកធ្លាយវីដេអូថ្មីបង្ហាញពី Galaxy Z Fold7 ពិតជាមានកម្រាស់ស្តើងខ្លាំងមែនទែន

នៅថ្ងៃនេះ មានការបែកធ្លាយវីដេអូថ្មីមួយពីឆាណែលយូធូបមួយឈ្មោះថា TheSINZA ដែលមានប្រភពចេញពីប្រទេសកូរ៉េខាងត្បូង ដោយបានធ្វើបង្ហាញពីរូបភាពគំរូរបស់ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold7 បានកាន់តែច្បាស់។ បើទោះបីជាស្មាតហ្វូនអេក្រង់បត់បាននេះ នៅមិនទាន់អាចដំណើរក៏ដោយ រូបភាពខាងលើនេះមើលទៅអាចជារូបភាពឌីស្សាញផ្លូវការរបស់ Galaxy Z Fold7 ហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងវីដេអូនេះ គេបានធ្វើការប្រៀបធៀបគ្នារវាងស្មាតហ្វូនអេក្រង់ជំនាន់ថ្មីនេះ ជាមួយនិង Galaxy Z Fold6 ដែលមើលទៅពិតជាមានកម្រាស់ស្តើងខុសគ្នាខ្លាំងមែនទែន។ នៅពេលដែលបត់ ស្មាតហ្វូនអេក្រង់បត់បានថ្មី Z Fold7 គឺមានកម្រាស់ប្រហែលជា 9mm និងនៅពេលដែលលាតពេញស្មាតហ្វូននេះមានកម្រាស់ 4.5mm ប៉ុណ្ណោះ។ ប្រៀបធៀបជាមួយនិងស្មាតហ្វូនអេក្រង់បត់បានជំនាន់មុន Fold6 នៅពេលដែលបត់មានកម្រាស់  12.1mm  និងនៅពេលដែលលាតពេញមានកម្រាស់ 5.6mm។ 

Galaxy Z Fold7 អាចនឹងមានទម្ងន់ត្រឹមតែ 215g ប៉ុណ្ណោះ ប្រៀបធៀបជាមួយនិង Z Fold6 មានទម្ងន់ 239g និងស្មាតហ្វូន Galaxy S25 Ultra មានទម្ងន់ 218g។ និយាយពីអេក្រង់វិញ សម្រាប់ផ្នែកខាងក្រៅ មានទំហំ 6.5-អ៊ីង បង្ហាញចេញនៅលើខ្នាត 21:9 aspect ratio ធំជាងជំនាន់មុនមានទំហំត្រឹមតែ 6.3 អ៊ីងប៉ុណ្ណោះ។ ចំពោះអេក្រង់ខាងក្រៅត្រូវបានគេនិយាយថា អាចនឹងមានទំហំ 8.2 អ៊ីង។ Fold7 អាចនឹងមានពណ៌ Blue Shadow និងJet Black នៅពេលដែលបង្ហាញខ្លួននៅលើទីផ្សារ។

ខណៈដែលមានព័ត៌មានថ្មីពីវីដេអូនេះ ស្មាតហ្វូនអេក្រង់បត់បាននេះកន្លងមកត្រូវបានគេទម្លាយថា នឹងមានកាមេរ៉ាគោលទំហំ 200MP ដែលអាចនឹងមានការអាប់ដែតកាន់តែខ្លាំងជាងមុន។ Galaxy Z Fold7 អាចនឹងមានថ្មទំហំ 4,400mAh ប៉ុណ្ណោះ។ ជាមួយគ្នា សម្រាប់ព្រឹត្តិការណ៌ Galaxy Unpacked event ឆ្នាំនេះ គឺនឹងធ្វើឡើងនៅថ្ងៃទី 9 ខែកក្កដាខាងមុខនេះហើយ សម្រាប់វត្តមាន Fold7 នឹងក្លាយជាស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីដែលមានកម្រាស់ស្តើងជាងគេបំផុត ក្នុងចំណោមស្អាតហ្វូនអេក្រង់បត់របស់ Samsung ដែលចេញលក់កន្លងមក។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Mazda EZ-60 នឹងបង្ហាញវត្តមានជាផ្លូវការណ៌នៅខែកញ្ញាខាងមុខនេះហើយ!

ឡានអគ្គិសនី Mazda EZ-60 នឹងបង្ហាញវត្តមានជាផ្លូវការណ៌នៅខែកញ្ញាខាងមុខនេះហើយ!

ដោយ ប៉េងលីន
Toyota ចាប់ផ្តើមប្រគល់ឡានអគ្គិសនី bZ5 ជូនអតិថិជនរបស់ខ្លួនហើយ

Toyota ចាប់ផ្តើមប្រគល់ឡានអគ្គិសនី bZ5 ជូនអតិថិជនរបស់ខ្លួនហើយ

ដោយ ប៉េងលីន
Changan Nevo Q05 PHEV ដាក់លក់ផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជាហើយ តម្លៃជាង 3 ម៉ឺនស្តើងដុល្លារ

Changan Nevo Q05 PHEV ដាក់លក់ផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជាហើយ តម្លៃជាង 3 ម៉ឺនស្តើងដុល្លារ

ដោយ ប៉េងលីន
Onvo L90 ប្រើប្រាស់់បច្ចេកវិទ្យាសាកថ្មី 900V មានម៉ូទ័រកម្លាំង 598 សេះ គ្រោងបង្ហាញខ្លួនត្រីមាសទី 3 ខាងមុខ

Onvo L90 ប្រើប្រាស់់បច្ចេកវិទ្យាសាកថ្មី 900V មានម៉ូទ័រកម្លាំង 598 សេះ គ្រោងបង្ហាញខ្លួនត្រីមាសទី 3 ខាងមុខ

ដោយ ប៉េងលីន
Land Rover Discovery Sport ឆ្នាំ 2026 មានម៉ាស៊ីនសាំងសុទ្ធ និង Hybrid តម្លៃជាង 7 ម៉ឺនដុល្លារ

Land Rover Discovery Sport ឆ្នាំ 2026 មានម៉ាស៊ីនសាំងសុទ្ធ និង Hybrid តម្លៃជាង 7 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ក្រុមហ៊ុន MG Cambodia បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការនាំចូលផលិតផលរថយន្តថ្មីដែលមានគុណភាព និងចូលរួមគាំទ្រសេដ្ឋកិច្ចក្នុងស្រុក

ក្រុមហ៊ុន MG Cambodia បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការនាំចូលផលិតផលរថយន្តថ្មីដែលមានគុណភាព និងចូលរួមគាំទ្រសេដ្ឋកិច្ចក្នុងស្រុក

ដោយ ប៉េងលីន