នៅថ្ងៃនេះ Redmi ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Xiaomi បានបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី K80 Ultra នឹងមានការបង្ហាញខ្លួននៅក្នុងប្រទេសចិននៅចុងខែនេះ។ បន្ទាប់ពីការប្រកាសនេះ ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏មានការបែកធ្លាយនៅលើ Geekbench Benchmarking Platform ដែលមានការទម្លាយអំពីលក្ខណៈសម្បត្តិជាច្រើនរបស់ផងដែរ។ យោងតាមការបញ្ជាក់នៅលើ Geekbench នេះ បានបង្ហាញថា ស្មាតហ្វូន K80 Ultra (លេខម៉ូដែល 25060RK16C)។
បន្ទះឈីបនេះ នឹងប្រើប្រាស់នូវបន្ទះឈីប Octa-Core Processor ដែលមាន Prime Core Clocked ល្បឿន 3.73GHz និង 3x performance cores ល្បឿន 3.30GHz ហើយនិង 4x efficiency cores ល្បឿន 2.40GHz។ បន្ទះឈីបនេះក៏មានការប្រើ ប្រាស់នូវក្រាហ្វិកកាត Immortalis-G925 GPU។ ផ្អែកលើ CPU និង GPU នេះ នៅលើស្មាតហ្វូន Redmi K80 Ultra គឺជឿជាក់ថា បន្ទះឈីបនេះពិតជាប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 9400+ ពិតមែន។ ជាមួយនិងការតេស្តសមត្ថភាពស្មាតហ្វូន K80 Ultra មានពិន្ទុ 2679 ទៅលើ Single-Core ហើយនិង 8358 នៅក្នុង Multi-Core។ ស្មាតហ្វូននេះ នឹងមានរ៉េមទំហំ 16GB និងប្រព័ន្ធប្រតិបត្តិការ Android 15 ជាមួយនឹង Xiaomi’s HyperOS ។
ក្រៅពីបន្ទះឈីបនេះ ស្មាតហ្វូននៅលើស្មាតហ្វូននេះ ក៏ទទួលបាននូវការអនុម័តនៅលើ 3C របស់ចិនផងដែរ។ នៅក្នុងបញ្ជីនេះទំ្លាយថា ស្មាតហ្វូននេះ អាចនឹងប្រើប្រាស់នូវ 120W Fast charger ហើយអាចនឹងមានល្បឿនលឿនជាង 100W charging ។ ស្មាតហ្វូននេះ នឹងមានថាមពលថ្ម silicon-carbon ហើយនឹងមានទំហំធំដល់ទៅ 7500mAh។
ស្មាតហ្វូននេះនឹងមានអេក្រង់ 6.8-អ៊ីង កម្រិត LTPS OLED panel ជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution។ ស្មាតហ្វូននេះ មានកាមេរ៉ា 50MP ចំនួន 3 គ្រាប់ផងដែរ។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវ IP68 ឬ IP69 ថែមទៀតផង។ សម្រាប់ស្មាតហ្វូន K80 Ultra អាចនឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងទីផ្សារប្រទេសចិន ហើយបន្តទៅកាន់ទីផ្សារអន្តរជាតិ អាចនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 3 ឆ្នាំ 2025 នេះ៕