គិតមកដល់ពេលនេះ ក្រុមហ៊ុន Apple នៅតែមិនទាន់មានការបញ្ចេញនូវស្មាតហ្វូនអេក្រង់បត់បានរបស់ខ្លួននៅឡើយទេ។ យោងតាមរបាយការណ៌ថ្មីដែលចេញដោយ investor report បានបង្ហើបថា ក្រុមហ៊ុនអាមេរិកាំងមួយនេះ មានគោលដៅបញ្ចេញនូវនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ដំបូងរបស់ iPhone ដែលមានឈ្មោះថា iPhone Fold ជាមួយនិងការបង្ហាញវត្តមាន iPhone 18 Series នៅខែកញ្ញា 2026 ខាងមុខនេះហើយ។
បើតាមដំណឹងកន្លងមក បានបញ្ជាក់ថា iPhone Fold នឹងមានអេក្រង់ខាងក្នុងទំហំ 7.7 អ៊ីង និងអេក្រង់ខាងក្រៅទំហំ 5.5 អ៊ីងហើយនិងមានការដាក់អោយដំណើរការជាមួយនិងបន្ទះឈីប A20 Pro ដែលមាននៅលើ iPhone 18 Pro ទៀតផង។ ចំពោះ Software វិញ គឺអាចនឹងរត់នៅលើ iOS 27 ដែលឌីស្សាញជាពិសេសសម្រាប់ស្មាតហ្វូនអេក្រង់បត់តែម្តង។ ជាមួយគ្នានេះ ក្រុមហ៊ុន Apple ក៏ប្រហែលជាបំពាក់នូវមុខងារ Face ID ឬក៏ Touch ID មកជាមួយផងដែរ។
ប្រភពខាងលើនេះបន្តថា សម្រាប់វត្តមាន iPhone អេក្រង់បត់បានម៉ូដែលដំបូងគេនេះ អាចនឹងមានតម្លៃប្រហែលជា $1,999 ដុល្លារ ដែលស្មើរគ្នាជាមួយនិងតម្លៃរបស់ស្មាតហ្វូនអេក្រង់បត់បានរបស់ក្រុមហ៊ុន Samsung ដែលកំពុងតែមានលក់នៅលើទីផ្សារនាពេលបច្ចុប្បន្ន។ ទាក់ទងជាមួយស្មាតហ្វូនអេក្រង់បត់បាននេះ ក្រុមហ៊ុន JPMorgan បានធ្វើការព្យាករណ៌ថា ស្មាតហ្វូនអេក្រង់បត់បានប្រហែលជា 45 លានគ្រឿង អាចមានលក់នៅលើទីផ្សារនាពេល 2 ឆ្នាំខាងមុខ។ ចំនួននេះត្រូវបានគេមើឃើញថា មានការថយចុះជាងការលក់នៅពាក់កណ្តាលឆ្នាំ 2024។