no-alternative title
no-alternative title

iQOO Z10 Turbo+ និង Air TWS 3 Pro នឹងបង្ហាញខ្លួននៅថ្ងៃទី 7 សីហាខាងមុខ

បន្ទាប់ពីការទម្លាយព័ត៌មានជាច្រើនអំពីវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី iQOO Z10 Turbo+ នៅក្នុងប្រទេសចិន រួចមក នៅថ្ងៃនេះ ក្រុមហ៊ុន iQOO បានបញ្ជាក់អំពីកាលបរិច្ឆេទនៃការប្រកាសជាផ្លូវការណ៌នូវស្មាតហ្វូននេះហើយ។ នៅថ្ងៃនេះ ក្រុមហ៊ុន iQOO បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Z10 Turbo+, TWS Air 3 Pro និង Power Bank នឹងប្រកាសជាផ្លូវការនៅថ្ងៃទី 7 ខែសីហាខាងមុខនេះហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបញ្ជាក់ពីក្រុមហ៊ុន iQOO បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី iQOO Z10 Turbo+ នឹងប្រើប្រាស់នូវបន្ទះឈីបថ្មី MediaTek Dimensity 9400+ និងមានថាមពលថ្មធំទំហំ 8,000mAh ដែលមានទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្ម 90W Fast Charging ថែមទៀតផង។ ក្រុមហ៊ុន iQOO បានអះអាងថា ស្មាតហ្វូនជំនាន់ថ្មីនេះ មានសមត្ថភាពអាចលេងហ្គេមបានដល់ទៅ 20 ម៉ោងទៅលើហ្គេម Honor of Kings និងការចាក់ចម្រៀងបានដល់ទៅ 77 ម៉ោង ខណៈដែលការ Calls គឺបានដល់ទៅ 34 ម៉ោង។

ស្មាតហ្វូនថ្មីនេះ គឺជាស្មាតហ្វូន Z-Series ដំបូងបំផុតដែលមានការប្រើប្រាស់នូវបន្ទះឈីបហ្គេមីង Q2 ដើម្បីបង្កើនទៅលើប្រសិទ្ធិភាពកាន់តែប្រសើរថែមទៀតផង។ មួយវិញទៀតអេក្រង់ស្មាតហ្វូនថ្មីនេះក៏មានកម្រិតភាពច្បាស់ 1.5K resolution និងមានល្បឿន 144fps សម្រាប់ការលេងហ្កេម PUBG Mobile បានយ៉ាងរលូនផងដែរ។ ស្មាតហ្វូន Z10 Turbo+ មានអេក្រង់ទំហំ  OLED ទ្រទ្រង់នូវកម្រិតភាពច្បាស់ 1.5K Resolution ល្បឿន 144Hz refresh rate និងមានកម្រិតពន្លឺ 2000nits brightness ។ អេក្រង់នេះ នឹងផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ដ៏អស្ចារ្យបំផុត។ស្មាតហ្វូននេះ ក៏ជាម៉ូដែលថ្មី នៅក្នុងប្រវត្តិរបស់ក្រុមហ៊ុន iQOO ដែលមានបំពាក់នូវប្រព័ន្ធតរជាក់ 7K vapour chamber cooling system ផងដែរ។ ស្មាតហ្វូននេះមាន 3 ពណ៌គឺ Cloud Sea White, Desert Sand និង Polar Grey ។

 

ក្រៅពីស្មាតហ្វូន  Z10 Turbo+ នេះ ក្រុមហ៊ុន iQOO ក៏មានបង្ហាញនូវឧបករណ៍ Accessories ថ្មីចំនួន 2 ទៀត រួមមានដូចជា  iQOO TWS Air3 Pro និង Power Bank។ កាសស្តាប់ TWS Air3 Pro នេះមានពណ៌ស និងខ្មៅ ហើយវាមានបំពាក់នូវមុខងារ noise-cancelling។ សម្រាប់ Power Bank គឺមានការទ្រទ្រង់នូវ 22.5W fast charging។ ប៉ុន្តែក្រុមហ៊ុននេះ មិនទាន់បញ្ជាក់អំពីទំហំថាមពលថ្មនោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម