បន្ទាប់ពីមានការទម្លាយចេញនូវព័ត៌មានអស់ជាច្រើនថ្ងៃមកនៅថ្ងៃនេះ ក្រុមហ៊ុន vivo បានចេញមកប្រកាសជាផ្លូវការណ៌នូវកាលបរិច្ឆេតនៃការសម្ពោធនៃស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល V-Series នៅលើទីផ្សារប្រទេសឥណ្ឌាហើយ។ ដំណឹងថ្មីនេះត្រូវបានបង្ហោះនៅលើបណ្តាញសង្គម ដោយថែមទាំងមានការបញ្ជាក់ថា ស្មាតហ្វូននេះ vivo V60 នឹងមានការបំពាក់នូវប្រព័ន្ធកាមេរ៉ាថ្មី ការឌីស្សាញកាន់តែប្រណិត និងមានថ្មទំហំធំជាងជំនាន់មុនថែមទៀតផង។ យោងតាមការបង្ហោះនៅលើបណ្តាញសង្គម vivo India បានបង្ហាញថា ស្មាតហ្វូន vivo V60 នឹងមានការសម្ពោធជាផ្លូវការណ៌នៅថ្ងៃទី 12 ខែសីហាខាងមុខនេះហើយ។
គួរជម្រាបផងដែរ ស្មាតហ្វូនថ្មីនេះត្រូវបានគេទម្លាយចេញនូវរូបរាងហើយ គឺមានកម្រាស់ស្តើងខ្លាំងមែនទែន ប៉ុន្តែមានការបំពាក់នូវថាមពលថ្មទំហំដល់ទៅ 6500mAh។ អ្វីដែលរឹតអស្ចារ្យនោះ គឺប្រព័ន្ធកាមេរ៉ានៅលើស្មាតហ្វូននេះមានការអាប់ដែតខ្លាំងជាមួយនិង ZEISS ដែលមានសមត្ថភាពអាចហ៊្សូមបានដល់ទ 100x digital zoom។ ជាមួយគ្នានេះការបែកធ្លាយនេះ ក៏មានការបញ្ជាក់ពីជម្រើសពណ៌នៅលើស្មាតហ្វូននេះដូចគ្នា។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ា 3 គ្រាប់ ដោយកាមេរ៉ាគោល គឺមានទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 8MP ultra-wide ខណៈដែលគ្រាប់ទីបីមានទំហំ 50MP ហ៊្សូមបាន 3x telephoto។ នៅលើស្មាតហ្វូននេះ គឺមានការបំពាក់នូវកាមេរ៉ាមុខទំហំ 50MP។
យោងតាមពាក្យចចាមអារ៉ាមកន្លងមក បាននិយាយថា V60 នឹងមានអេក្រង់ទំហំ 6.67 អ៊ីង AMOLED screen ទ្រទ្រង់នូវការបង្ហាញបាន 1.5K ល្បឿន 120Hz refresh rate។ នៅលើស្មាតហ្វូននេះ ដំណើរការនៅលើបន្ទះឈីប Snapdragon 7 Gen 4 រ៉េម LPDDR4x RAM និងអង្គចងចាំ UFS 2.2 storage។ សម្រាប់ប្រព័ន្ធសុវត្ថិភាពនៅលើស្មាតហ្វូននេះ គឺមានការបំពាក់នូវឧបាល័រភ្លោះ និងមានសិនស័រស្កែនម្រាមដៃនៅលើអេក្រង់ ហើយនឹងបច្ចេកវិទ្យាការពារទឹក និងធូលីកម្រិត IP68/IP69 protection។ ស្មាតហ្វូននេះរត់នៅលើ Android 15 ផ្អែកលើស្បែកកម្មវិធី FunTouch OS។
vivo V60 នឹងមានជម្រើសពណ៌ Auspicious Gold, Moonlit Blue និង Mist Gray ហើយនឹងមានតម្លៃចាប់ពី Rs 37,000 ដល់ Rs 40,000។