យោងតាមសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះ បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី iQOO Z10 Turbo+ នឹងមានការប្រកាសចេញនៅលើទីផ្សារប្រទេសចិន នាថ្ងៃទី 7 ខែសីហាខាងមុខនេះហើយ។ នៅថ្ងៃនេះមុនការមកដល់ ក្រុមហ៊ុននេះបានបញ្ចេញនូវរូបភាពផ្សព្វផ្សាយថ្មីទាក់ទងនឹងប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Z10 Turbo+ នេះ ដោយថែមទាំងបង្ហើបពីលក្ខណៈសម្បត្តិមួយចំនួនថែមទៀតផង។
យោងតាមការទម្លាយនៅថ្ងៃនេះ បានបង្ហាញថា iQOO Z10 Turbo+ នឹងបង្ហាញខ្លួនជាមួយនិងថាមពលថ្មទំហំ 8,000mAh និងតួខ្លួនកម្រ៉ាស់ត្រឹមតែ 8.16mm ប៉ុណ្ណោះ។ តាមរយៈកម្រ៉ាស់នេះ ក្រុមហ៊ុនតម្លើងតែទំហំថ្ម តែមិនមានការកែប្រែរូបរាងនោះទេ។ ក្រុមហ៊ុនបញ្ជាក់ថា ថាមពលថ្មនៅលើស្មាតហ្វូននេះ អាចលេងហ្គេម MOBA gaming បានដល់ទៅ 20 ម៉ោង ឬមើលវីដេអូជាប់រហូតបានដល់ទៅ 22.2 ម៉ោង។ បន្ថែមពីនេះ iQOO ក៏មានការបញ្ជាក់ទៀតថា តាមរយៈនៃថាមពល semi-solid-state battery solution ស្មាតហ្វូននេះ អាចមើលវិដេអូ ក្នុងកម្រិត -20°C បានចំនួន 20.8 ម៉ោង។
សម្រាប់សារកបញ្ចូលភ្លើងរយៈពេល 9 នាទី អាចលេងហ្គេមបាន MOBA បាន 3 ម៉ោង។ នៅលើស្មាតហ្វូននេះក៏មានមុខងារ 55W PD/PPS និង 44W UFCS ដែលអាចសាកជាមួយនិងស្មាតហ្វូនដទៃថែមទៀទផង។ លក្ខណៈពិសេសបំផុតនោះ ស្មាតហ្វូននេះអាចបើកចោលបាន 5.6 ម៉ោង ទោះបីជាថ្មនៅសល់ត្រឹម 1% ក៏ដោយ ។
iQOO Z10 Turbo+ ត្រូវបានគេបញ្ជាក់ច្បាស់ថា នឹងមានអេក្រង់រាបស្មើតប្រភេទ OLED មានកម្រិតពន្លឺ 2000nits of peak brightness និងដំណើរការនៅលើបន្ទះឈីប Dimensity 9400 Plus ហើយនឹងមានជម្រើសពណ៌ Cloud Sea White, Desert Sand និង Polar Grey។ ជាមួយនិងព្រឹត្តិការណ៌ថ្ងៃទី 7 ខែសីហានេះ ក្រុមហ៊ុននេះក៏នឹងមានការប្រកាសចេញនូវកាស TWS Air 3 Pro ហើយនិង 22.5W power bank ផងដែរ។