no-alternative title
no-alternative title

Samsung Galaxy S26 Pro នឹងបង្កើនទៅលើថាមពលថ្មកាន់តែធំជាងមុន!

ដូចអ្វីដែលអ្នកបានដឹងរួចហើយថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S-Series របស់ក្រុមហ៊ុន Samsung ត្រូវបានព័ត៌មានមួយចំនួនបង្ហើបថា អាចនឹងត្រូវដកចេញនូវម៉ូដែលមួយនៅក្នុងចំណោមស្មាតហ្វូនទាំង 3 ដែលគ្រោងនឹងប្រកាសចេញនៅដើមឆ្នាំក្រោយនេះ។ នៅក្នុងនោះក៏មានស្មាតហ្វូនថ្មី នឹងមកជំនួសផងដែរ ដោយស្មាតហ្វូននោះ អាចនឹងមានឈ្មោះថាម៉ូដែល Pro។ ថ្មីៗនេះតាមព័ត៌មានចុងក្រោយនិយាយថា ស្មាតហ្វូនថ្មីនេះ អាចនឹងមានថាមពលថ្មធំជាងមុន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Samsung Galaxy S26 Pro ត្រូវបានគេរាយការណ៍ថា អាចនឹងមានថាមពលថ្មដល់ទៅ 4,300mAh ដែលធំជាង 300mAh ប្រៀបធៀបជាមួយម៉ូដែលស្តង់ដាររបស Galaxy S25 និង Galaxy S24 ហើយនឹងបង្កើនទំហំដល់ទៅ 400mAh ធៀបនឹង Galaxy S23។ ប្រភពខាងលើនេះបន្តថា ស្មាតហ្វូន Galaxy S26 Pro នេះ គឺមានលេខកូដឈ្មោះ M1 នឹងមានលេខម៉ូដែល SM-S942។ 

បន្ថែមពីនេះ នៅលើស្មាតហ្វូនថ្មីនេះ នឹងមានការប្រើប្រាស់នូវសិនស័រ ISOCELL GN5 ដែលមានកាមេរ៉ាទំហំ 50MP 1/1.56” sensor គាំទ្រដោយកម្រិត 1.0µm pixels។ ISOCELL GN5 ថ្មីនេះ គឺមានការពង្រឹងទៅលើ Autofocus ហើយក៏មានការប្រើប្រាស់នូវ Front Deep Trench Isolation to Dual Pixel sensors ផងដែរ។ គួរបញ្ជាក់ថា នៅក្នុងរបាយការណ៍មុននេះ ក៏ធ្លាប់បាននិយាយពី ស្មាតហ្វូន Samsung Galaxy S26 Edge (M2, SM-S947) ផងដែរ ដោយម៉ូដែលនេះ មានការប្រើប្រាស់នូវថាមពលថ្មដល់ទៅ 4,200mAh ដែលមានការបង្កើន 300mAh ច្រើនជាងស្មាតហ្វូន S25 Edge។ស្មាតហ្វូននេះនឹងមានកម្រាស់ស្តើងជាងមុនគឺត្រឹមតែ 5.8mm ប៉ុណ្ណោះ។ 

ទាក់ទងនឹងព័ត៌មាននេះ ក៏មានការទម្លាយថា ស្មាតហ្វូន Galaxy S26 Ultra នឹងមានការបង្កើនកម្លាំងសាកពី 45W ទៅកាន់ 60W ហើយអាចនឹងមានថាមពលថ្មទំហំ 5,000mAh ទៀតផង។ មកដល់ពេលនេះ យើងនៅមិនទាន់ដឹងអំពីការ upgrade ទៅលើបច្ចេកវិទ្យាសាកថ្មនៅលើស្មាតហ្វូន S26 Pro និង  S26 Edge នោះទេ ប៉ុន្តែមានការទម្លាយថា ថាមពលថ្មនៅលើស្មាតហ្វូនទាំងនេះ អាចនឹងមានទំហំដូចទៅនឹងស្មាតហ្វូន Z Flip7 (4,300mAh) និង  Z Fold7 (4,400mAh) ទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកថ្មលឿន 25W៕

 

ព័ត៌មានពាណិជ្ជកម្ម