បន្ទាប់ពីការប្រកាសចេញជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនកាលពីថ្ងៃទី 6 ខែសីហាម្សិលមិញនេះ ឡានអគ្គិសនី Xpeng P7 មានការបញ្ជាទិញចំនួន 1 ម៉ឺនគ្រឿង រយៈពេលត្រឹម 6 នាទី និង 37 វិនាទីប៉ុណ្ណោះ។ ឡានអគ្គិសនីស៊េរីថ្មីនេះ មានសមត្ថភាពអាចរត់បានចម្ងាយ 820km សម្រាប់ម៉ូដែល Ultra-Long-Rang និងចម្ងាយ 750km ទៅលើម៉ូដែល High-Performance ខណៈដែល 702km ទៅលើម៉ូដែល Long-Range Versions។
ជាមួយនិងវត្តមាននៅពេលនេះ ឡានអគ្គិសនី Xpeng P7 គឺមានជម្រើស 6 ពណ៌ ដែលមានដូចជា Silver, Yellow, Green, Purple, Gray និងពណ៌ Blue។ ក្រុមហ៊ុន Xpeng បានបញ្ជាក់ថា ឡានអគ្គិសនី Xpeng P7 គឺមានការប្រើប្រាស់កម្រ៉ាស់ថ្នាំដែលមានកម្រិតដល់ទ 70μm Clearcoat Thickness។
ក្រឡេកទៅមើលការឌីស្សាញផ្នែកខាងមុខឡានអគ្គិសនី Xpeng P7 ថ្មីនេះ គឺមានលំនាំតាម Xmart Face design language ដែលមានអំពូលឆ្នូតកាត់់ទទឹង និងអមសងខាងដោយអំពូល មានរាងជាអក្សរ H-Shaped Design ខណៈដែលផ្នែកខាងក្រោយក៏មានការឌីស្សាញជាមួយទម្រង់ H Shape ដូចគ្នាដែរ។ ឡានអគ្គិសនី Xpeng P7 មានការឌីស្សាញដៃទ្វាលិបចូលក្នហង និងមានយ៉ាន់កង់ X-shape rims ដែលមានឡូហ្កូ echo Xpeng នៅចំកណ្តាល។ ឡានអគ្គិសនី Xpeng P7 មានការឌីស្សាញរូបរាង 0.201 Cd។ ឡានអគ្គិសនី Xpeng P7 ថ្មីនេះ មានវិមាត្រ 5017/1970/1427mm និងមានគម្លាតកង់មុខក្រោយប្រវែង 3008mm។
បន្ថែមពីនេះនៅលើឡានអគ្គិសនី Xpeng P7 ថ្មី ក៏មានការដាក់អោយដំណើរការជាមួយបន្ទះឈីប 3 ដែលអភិវឌ្ឍដោយក្រុមហ៊ុនផ្ទាល់ទៀតផង។ បន្ទះឈីបទីមួយ Turing AI chips និងទីពីរបន្ទះឈីប Advanced driving VLA (Very Intelligent Driving) ខណៈដែលទីបីគឺជាបន្ទះឈីបដែលគាំទ្រដោយ Qualcomm Snapdragon 8295P សម្រាប់ជួយដល់ Intelligent cabin VLM ឬហៅថា Very Intelligent Cabin។
នៅក្នុងកាប៊ីនបើកបរវិញ គឺមានការដៃចង្កូត ដែលឌីស្សាញឆ្នូរបី និងអេក្រង់ Panoramic AR-HUD ទំហំ 87 អ៊ីង ហើយនឹងអេក្រង់កម្សាន្តទំហំ 15.6-អ៊ីងនីចំកណ្តល។ នៅលើរថយន្តនេះ ក៏មានការទ្រទ្រង់ដោយការបញ្ជាតាមសម្លេងបានទៀតផង។មួយវិញទៀតនៅកៅអីជួរមុខក៏មានអេក្រង់ទំហំ 8-អ៊ីងផងដែរ។
ឡានអគ្គិសនី Xpeng P7 ថ្មីនេះ មានជម្រើស RWD និង AWD ហើយនឹងមានការទ្រទ្រង់ជាមួយនិងបច្ចេកវិទ្យាសាកកម្លាំង 800V high-voltage platform ដូចគ្នា។ សម្រាប់ RWD គឺមានកម្លាំង 270kW (362 សេះ) គាំទ្រដោយអាគុយទំហំ 74.9 kWh lithium iron phosphate ឬ 92.2 kWh ternary lithium battery pack ។ ចំពោះម៉ូដែល AWD វិញ គឺមានកម្លាំង 167 kW បន្ថែមពីលើម៉ូដែល RWD ហើយនឹងមានអាគុយទំហំ 92.2 kWh។ ម៉ូដែលនេះមានកម្លាំងសរុប 437kW (586 សេះ)។
ឡានអគ្គិសនី Xpeng P7 ថ្មីនេះ អាចរត់បានល្បឿនលឿនបំផុត 230 km/h និងអាចបង្កើតល្បឿនពី 0 ទៅ 100 km/h ចំណាយពេលត្រឹមតែ 3.7 វិនាទីប៉ុណ្ណោះ។ សម្រាប់អាគុយទាំងអស់ គឺមានការទ្រទ្រង់នូវបច្ចេកវិទ្យាសាក 5C fast-charging ដែលសាកត្រឹមតែ 10 នាទី អាចជិះបាន 525km។