no-alternative title
no-alternative title

រ៉េមនៅលើកំពូលស្មាតហ្វូន Galaxy S26 Ultra ត្រូវបានទម្លាយចេញហើយ!

នៅថ្ងៃនេះ យោងតាមការបង្ហោះចេញពី Ice Universe ដែលជាអ្នកទម្លាយដ៏ល្បីមួយរូបតែងតែចែញចាយព័ត៌មានថ្មីៗរបស់ក្រុមហ៊ុន Samsung នោះ គឺបានបន្តធ្វើការបញ្ចេញនូវលក្ខណៈសម្បត្តិថ្មីៗរបស់ Galaxy S26 Ultra ថែមទៀតហើយ។ ផ្អែកតាមព័ត៌មានថ្មីដែលបង្ហោះនៅលើបណ្តាញ X របស់អ្នកទម្លាយរូបនេះ គឺបានធ្វើការបង្ហើបនូវទំហំរ៉េមរបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra ដោយក្នុងនោះមានការបង្ហាញថា Galaxy S26 Ultra នឹងរ៉េមទំហំ 10.7Gbps ប្រភេទ LPDDR5X RAM ដូចគ្នាជាមួយនិង Galaxy S25 Ultra អញ្ចឹងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនិងការបែកធ្លាយខាងនេះ មានការកត់សម្គាល់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ គឺមិនទាន់មានការអាប់ដែតទៅលើទំហំរ៉េមសម្រាប់ស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល S-Series របស់ខ្លួននៅឡើយទេ គិតចាប់តាំងពីការប្រកាសចេញនូវស្មាតហ្វូន Galaxy S20 Ultra តាំងពីឆ្នាំ 2020 មក។ ប៉ុន្តែបើយើងក្រឡេកទៅមើលលើទំហំ 12GB នៅលើស្មាតហ្វូននាពេលនេះ គឺគ្រប់គ្រាន់ហើយសម្រាបការប្រើប្រាស់ការងារទូទៅ។ 

អ្វីដែលជាចំណុចរសើបនៃទំហំរបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra នោះគឺដៃគូរបស់ខ្លួនជាច្រើនដែលមានមូលដ្ឋាននៅចិន គឺមានការតម្លើងទំហំរ៉េមដល់ 16GB ហើយសម្រាប់ម៉ូដែលស្តង់ដាររបស់ពួគេ ខណៈដែលម៉ូដែលខ្លះគឺមានការហក់ឡើងដល់ទំហំ 24GB ថែមទៀតផង។

ដូច្នេះសម្រាប់ Galaxy S26 Ultra ដែលមានរ៉េមទំហំ 12GB នេះ ហាក់បីដូចជាមិនមានឥទ្ធិពលអ្វីខ្លាំងទេ ប្រសិនបើប្រៀបធៀបជាមួយនិង Xiaomi Ultra ឬក៏ OnePlus 15 ក៏ដួចជា Google Pixel 10 series។ ប៉ុន្តែបើមើលើទៅលើ iPhone ជំនាន់ថ្មី គឺនៅតែបន្តប្រើរ៉េមទំហំ 8GB ដដែល។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍