no-alternative title
no-alternative title

OPPO Find X9 នឹងមានអេក្រង់ទំហំ 6.59 អ៊ីង កាមេរ៉ា 50MP Periscope និងថ្មទំហំ 7000+mAh

យោងតាមការបែកធ្លាយជាច្រើន កាលពីពេលមុននេះ បានបង្ហើបថា ស្មាតហ្វូនជំនាន់ថ្មី OPPO Find X9 series នឹងមាន 4 ម៉ូដែលដូចជា OPPO Find X9, Find X9 Plus, Find X9 Pro និង OPPO Find X9 Ultra។ សម្រាប់ស្មាតហ្វូន OPPO Find X9 គឺជាម៉ូដែលថ្មីមួយដែលមានរូបរាងតូច Compact ខណៈពេលដែលម៉ូដែល OPPO Find X9 Plus នឹងក្លាយជាស្មាតហ្វូនជំនាន់ថ្មីរបស់ស្មាតហ្វូន Find X8។ កន្លងមកមានរបាយការណ៍ជាច្រើនធ្លាប់បានទម្លាយថា ស្មាតហ្វូន Find X9 នេះ នឹងបង្ហាញខ្លួននៅឆ្នាំក្រោយជាមួយនឹងស្មាតហ្វូន Ultra ខណៈពេលដែលស្មាតហ្វូន Plus នឹងបង្ហាញខ្លួនជាស្មាតហ្វូន Find X9។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា នាពេលថ្មីៗនេះ មានការបែកធ្លាយជាច្រើនគឺបានបញ្ជាក់ថា ក្រុមហ៊ុន OPPO អាចនឹងបង្ហាញស្មាតហ្វូន Find X9 និង X9 Pro នៅក្នុងខែតុលាឆ្នាំនេះ។ ស្របពេលជាមួយគ្នានេះដែរ ថ្មីៗនេះ អ្នកទម្លាយ Digital Chat Station ក៏បានចែករំលែកនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Pro ផងដែរ ដោយពេលនេះ គាត់ក៏បានបង្ហោះនៅលើ Weibo ដែលមានការទម្លាយលម្អិតអំពីស្មាតហ្វូន X9 មកជាមួយថែមទៀតផង។

នៅក្នុងការបែកធ្លាយចុងក្រោយបញ្ជាក់ថា ស្មាតហ្វូន OPPO Find X9 នឹងបំពាក់នូវបន្ទះឈីប Dimensity 9500 មានអេក្រង់ទំហំ 6.59-អ៊ីង flat OLED កម្រិត 1.5K resolution អមមកជាមួយនឹងគែម Bezel ស្តើងទៅលើជ្រុងទាំង 4។ អេក្រង់របស់ស្មាតហ្វូននេះ ក៏មានបញ្ចូលជាមួយនឹងសេនស័រ ultrasonic in-screen fingerprint sensor ផងដែរ។ អ្នកទម្លាយ Digital Chat Station បានបន្តមអោយដឹងថា ស្មាតហ្វូន Find X9 នេះនឹងមានថាមពលថ្មធំដល់ទៅ 7,000mAh ហើយវានឹងមានបច្ចេកវិទ្យាសាកថ្មលឿន 50W wireless charging ថែមទៀតផង។

ក្រឡេកទៅលើមើលកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះវិញ គឺមានការបំពាក់នូវកាមេរ៉ាទំហំ 50-Megapixel Periscope telephoto។ ស្មាតហ្វូននេះ មានគែមធ្វើពីលោហធាតុ ហើយវាអាចនឹងដំណើរការនូវ ColorOS 16 នៅលើ Android 16 ផងដែរ។ ស្មាតហ្វូន OPPO Find X9 series នឹងបង្ហាញខ្លួនជាផ្លូវការបន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យជាតិរបស់ចិន។ ស្មាតហ្វូន X9 អាចនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែតុលាឆ្នាំនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម