no-alternative title
no-alternative title

iQOO 15 Ultra នឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះជាមួយម៉ូដែល Flagship ដែលមានរូបរាងតូចមួយទៀត

ថ្មីៗនេះ ក្រុមហ៊ុន iQOO បញ្ជាក់ថា  iQOO 15 នឹងក្លាយជាឈ្មោះថ្មីនៃស្មាតហ្វូន Flagship ជំនាន់ថ្មីរបស់ខ្លួន។ យោងតាម របាយការណ៍ជាច្រើន បានបញ្ជាក់ថា ក្រុមហ៊ុននេះ អាចនឹងបង្ហាញស្មាតហ្វូន iQOO 15 Ultra ជាមួយនឹងស្មាតហ្វូន iQOO 15 ។ ទាក់ទងនឹងព័ត៌មានថ្មីនេះ ក៏មានការបែកធ្លាយថ្មីមួយក៏មានការទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី iQOO 15 Ultra នឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះដែរ។ ខណៈ ដែលស្មាតហ្វូន iQOO 15 អាចនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅខែតុលាឆ្នាំនេះ ស្មាតហ្វូន iQOO 15 Ultra នឹងបង្ហាញខ្លួននៅក្នុងឆមាសទី 1 ឆ្នាំ 2026 ខាងមុខ នេះបើតាមការបញ្ជាក់ចេញពីអ្នកទម្លាយ Experience More។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្វីដែលគួរអោយចាប់អារម្មណ៍នោះ ការបែកធ្លាយខាងលើនេះ បានទម្លាយថា ក្រុមហ៊ុន នេះមានគម្រោងក្នុងការបង្ហាញចេញស្មាតហ្វូន Compact Flagship នេះ ជាមួយនឹងស្មាតហ្វូនម៉ូដែល Ultra។ តាមអ្នកទម្លាយនេះ បានបន្ថែមថា ស្មាតហ្វូនជំនាន់ថ្មីនៃម៉ូដែល iQOO 13 Series នេះ អាចនឹងមាន 3 ម៉ូដែល។ ខណៈដែលស្មាតហ្វូន iQOO 15 និង iQOO 15 Ultra នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Elite 2 (SM8850) នោះ មានការទម្លាយថា ស្មាតហ្វូន Compact Flagship របស់ក្រុមហ៊ុន iQOO នេះ នឹងប្រើប្រាស់នូវបន្ទះឈីបដូចគ្នាផងដែរ។ នៅក្នុងរបាយការណ៍នេះ ស្មាតហ្វូន  iQOO 15 និង 15 Ultra នឹងមានលក្ខណៈសម្បត្តិដូចគ្នា។

សម្រាប់ស្មាតហ្វូន Ultra អាចនឹងមានបំពាក់នូវមុខងារជាច្រើនដូចជា Active Cooling Fan, Gaming Shoulder Buttons និង Wireless Charging ផងដែរ។ ស្មាតហ្វូននេះ នឹងមានថាមពលថ្មទំហំ 7,000mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 100W Charging ថែមទៀតផង។ ស្មាតហ្វូនទាំងពីរនេះ នឹងមានអេក្រង់ទំហំ 6.85-អ៊ីង Samsung 2K OLED LTPO។ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះ នឹងមានអេក្រង់គោលទំហំ 50-Megapixel និងគ្រាប់ទីពីរ 50-Megapixel ultra-wide lens និងទីបីទំហំ 50-Megapixel periscope telephoto ជាមួយនឹង 3x optical zoom ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម