no-alternative title
no-alternative title

Hongqi នឹងប្រកាសចេញឡានហោះដំបូងរបស់ខ្លួននៅឆ្នាំ 2029 ខាងមុខនេះហើយ

យោងតាមសេចក្តីរាយការណ៌ថ្មីរបស់ប្រព័ន្ធផ្សព្វផ្សាយ Xuanyuan Business Review នៅថ្ងៃនេះ បានអោយដឹងថា Hongqiដែលក្រុមហ៊ុនបុត្រសម្ព័ន្ធ China FAW Group នឹងមានការប្រកាសចេញនូវឡានហោះដំបូងរបស់ខ្លួននៅឆ្នាំ 2029 ខាងមុខនេះហើយ។ តាមការបញ្ជាក់ពីលោក Li Dan ដែលជានាយកប្រតិបត្តិរបស់អាជីវកម្មឡានហោះរបស់ Hongqi គឺធ្លាប់បានបង្ហើបពីរឿងនេះកាលពីខែមិថុនាថា ក្រុមហ៊ុន Hongqi មានគម្រោងនឹងធ្វើអាជីវកម្មទៅលើឡានហោះនេះ នៅត្រឹមឆ្នាំ 2035 ខាងមុខ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា ក្រុមហ៊ុន FAW បានចាប់ផ្តើមធ្វើការសិក្សាស្រាវជ្រាវទៅលើឡានហោះនេះ ចាប់តាំងពីឆ្នាំ 2023 មកម្លេះ ហើយនឹងចាប់ផ្តើមបង្ហាញនូវគំរូនៃឡាននេះកាលខែមិថុនាកន្លងទៅ។ នៅក្នុងព្រឹត្តិការណ៌ the 2025 Shanghai auto កាលពីខែមេសាកន្លងទៅនេះ ក្រុមហ៊ុន Hongqi ក៏មានការបង្ហាញនូវគំរូឡានហោះម៉ូដែលដំបូងរបស់ខ្លួនផងដែរ។ Tiannian 1 គឺជាគំរូដំបូងនៃឡនាហោះ ដែលមាការតម្លើងនូវតួរដែលអាចហោះ និងប្រព័ន្ធកាប៊ីនបញ្ជា ហើយនិងម៉ាស៊ីនផងដែរ។ 

តាមរយៈម៉ូដែលដំបូងនេះ នៅលើឡានហោះនេះ គឺមានបំពាក់នូវប្រព័ន្ធបញ្ជាចំនួន 2 អាចហោះបានចម្ងាយជាង 200km និងអាចហោះជាមួយល្បឿន 150km នៅក្នុងមួយម៉ោង។ តាមគម្រោងរបស់ Hongqi បានអោយដឹងថា ខ្លួននឹងធ្វើការផលិតនូវឡានហោះនេះ ក្នុងទីក្រុង Shenzhen នេះបើតាមការបញ្ជាក់ចេញពីលោក Li កាលពីថ្ងៃទី 13 ខែកុម្ភៈ។

លោក Li បន្តថា ជាមួយនិងវត្តមានរបស់ឡានដំបូងនេះ គឺក្រុមហ៊ុនមានការផ្តោតខ្លាំងទៅលើប្រព័ន្ធដឹកជញ្ជូន និងប្រព័ន្ធសុវត្ថិភាព ប្រសិទ្ធិភាពនៃការប្រើប្រាស់ ក៏ដូចជាតម្លៃទាបជាងដៃគូរទៀតផង។ សម្រាប់ឡានហោះនេះ គឺនឹងប្រើប្រាស់ជាតម្រូវការសម្រាប់អ្នកចូលចិត្តធ្វើដំណើរចម្ងាយចាប់ពី 100km ទៅ 300km នេះបើតាមការបញ្ជាក់ពីលោក Li។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
vivo V60 ស្មាតហ្វូនមានសមត្ថភាពកាមេរ៉ាខ្លាំងបំផុតមួយក្នុងតារាងតម្លៃដូចគ្នាកំពុងដាក់លក់ហើយ

vivo V60 ស្មាតហ្វូនមានសមត្ថភាពកាមេរ៉ាខ្លាំងបំផុតមួយក្នុងតារាងតម្លៃដូចគ្នាកំពុងដាក់លក់ហើយ

ដោយ ប៉េងលីន
ឡានអគ្គិសនី SUV ស៊េរីថ្មី តម្លៃជាង 2 ម៉ឺនទេ តែអាចបើកបរបានចម្ងាយដល់ទៅ 901km

ឡានអគ្គិសនី SUV ស៊េរីថ្មី តម្លៃជាង 2 ម៉ឺនទេ តែអាចបើកបរបានចម្ងាយដល់ទៅ 901km

ដោយ ប៉េងលីន
Huawei ត្រៀមបង្ហាញ MatePad Mini នៅថ្ងៃទី 4 ខែកញ្ញា ខណៈអេក្រង់ ទំហំថ្ម និងបន្ទះឈីបត្រូវបានទម្លាយ

Huawei ត្រៀមបង្ហាញ MatePad Mini នៅថ្ងៃទី 4 ខែកញ្ញា ខណៈអេក្រង់ ទំហំថ្ម និងបន្ទះឈីបត្រូវបានទម្លាយ

ដោយ ប៉េងលីន
 REDMI 15C តម្លៃ 99$ រចនាប្រណីត មកជាមួយថាមពលខ្លាំងរាល់ថ្ងៃ បង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសកម្ពុជាហើយ

REDMI 15C តម្លៃ 99$ រចនាប្រណីត មកជាមួយថាមពលខ្លាំងរាល់ថ្ងៃ បង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសកម្ពុជាហើយ

ដោយ ប៉េងលីន
រោងចក្រតម្លើងរថយន្ត BYD ដំបូងនៅប្រទេសកម្ពុជា តម្លៃ 32 លានដុល្លារ គ្រោងនឹងផ្តើមដំណើរការចុងឆ្នាំ 2025

រោងចក្រតម្លើងរថយន្ត BYD ដំបូងនៅប្រទេសកម្ពុជា តម្លៃ 32 លានដុល្លារ គ្រោងនឹងផ្តើមដំណើរការចុងឆ្នាំ 2025

ដោយ ប៉េងលីន
ឡានអគ្គិសនី Mazda EZ-60 SUV នឹងបង្ហាញខ្លួនជាផ្លូវការណ៌នៅចិនថ្ងៃទី 26 ខែកញ្ញាខាងមុខនេះហើយ

ឡានអគ្គិសនី Mazda EZ-60 SUV នឹងបង្ហាញខ្លួនជាផ្លូវការណ៌នៅចិនថ្ងៃទី 26 ខែកញ្ញាខាងមុខនេះហើយ

ដោយ ប៉េងលីន