no-alternative title
no-alternative title

OPPO A6 GT 5G បង្ហាញខ្លួនជាមួយអេក្រង់ 6.8 អ៊ីង AMOLED បន្ទះឈីប Snapdragon 7 Gen 3 និងថ្ម 7,000mAh

ថ្មីៗនេះ OPPO ទើបតែបានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី OPPO A6 Max 5G នៅលើទីផ្សារប្រទេសចិន។ នៅថ្ងៃនេះ មានដំណឹងថា ស្មាតហ្វូនដដែលនេះបានបង្ហាញខ្លួនសារជាថ្មីនៅលើទីផ្សារដដែលនេះ ជាមួយនិងឈ្មោះថ្មីហៅថា OPPO A6 GT និងមានជម្រើសពណ៌ថ្មីចំនួន 3 ពណ៌ ដែលរួមមានដូចជា Rock Mist Blue, Luminous White និង Fluorescent Pink។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន OPPOA6 GT 5G ថ្មីនេះ ត្រូវបានក្រុមហ៊ុនតម្លើងមកជាមួយនិងអេក្រង់រាបស្មើរទំហំ 6.8-អ៊ីងកញ្ចក់ AMOLED flexible screen បង្ហាញចេញបានកម្រិត 1.5K resolution ទំហំ 2800x1280 pixels ហើយនិងមានល្បឿន 120Hz Refresh Rate, ក៏ដូចជាកម្រិតឆ្លើយតបអេក្រង់បាន 240Hz Touch Sampling Rate រួមនិងកម្រិតពន្លឺ Peak Brightness 1,600nits។ នៅលើអេក្រង់នេះ ក៏មានការតម្លើងមកជាមួយនូវបច្ចេកវិទ្យាស្កែនម្រាមដៃនៅលើអេក្រង់ ហើយនិងទ្រទ្រង់ទៅលើមុខងារ AI face unlock ទៀតផង។

 

ទាក់ទងនឹង Software នៅលើស្មាតហ្វូននេះ ដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android 15 ផ្អែកជាមួយស្បែក ColorOS ចេញប្រអប់តែម្តង។ ស្មាតហ្វូននេះដំណើរការនៅលើបន្ទះឈីប Snapdragon 7 Gen 3 គាំទ្រដោយរ៉េម LPDDR4X RAM និងអង្គចងចាំប្រភេទ UFS 3.1 storage ដែលមានជម្រើសចាប់ពី 12GB+512GB ឡើងទៅ។ និយាយពីថាមពលថ្មនៅលើស្មាតហ្វូននេះវិញ គឺមានថ្មទំហំ 7,000mAh គាំទ្រកម្លាំងសាក 80W Super Flash Charge។ 

 

សម្រាប់ការថតរូបនៅលើស្មាតហ្វូន OPPO A6 GT 5G គឺមានកាមេរ៉ា 50MP wide-angle camera មានមុខងារ OIS និងគ្រាប់ទីពីរមានទំហំ 2MP Monochrome Sensor ខណៈដែលកាមេរ៉ាមុខមានទំហំ 32MP អាចថតវីដេអូបាននៅក្នុងកម្រិត 4K video recording។ ក្រឡេកមកការតភ្ជាប់ គឺមាន Dual-SIM Support, NFC, Bluetooth 5.3, Wi-Fi 6 និងរន្ធ USB Type-C connectivity។ ស្មាតហ្វូននេះមានទំហំ 163.13 x 77.58 x 7.7/7.86mm ហើយនឹងមានទម្ងន់ 198 grams និង 204 grams។

OPPO A6 GT 5G មានតម្លៃ 1,699 យ៉ន់ ($240) ទៅលើទំហំ 8GB+256GB និងតម្លៃ 1,899 យ៉ន់ ($270) ទៅលើទំហំ 12GB+256GB ហើយនិងតម្លៃ 2,099 យ៉ន់ (~$300) សម្រាប់ទំហំ 12GB+512GB។ 

 

ព័ត៌មានពាណិជ្ជកម្ម