no-alternative title
no-alternative title

MSI បញ្ចេញនូវ Gaming Monitor ស៊េរីថ្មី មានអេក្រង់ QD-OLED ល្បឿនដល់ទៅ 500Hz

ក្រុមហ៊ុនផលិតកុំព្យូទ័រ Gaming Laptop ល្បីល្បាញរបស់តៃវ៉ាន់ MSI ទើបតែបានបញ្ចេញលក់ Gaming Monitor ស៊េរីថ្មីម៉ូដែល MAG 272QP QD-OLED X50 ដែលមានតម្លៃខ្ទង់ $749.99។ បច្ចុប្បន្ន Gaming Monitor ស៊េរីថ្មីនេះអាចរកជាវបាននៅលើគេហទំព័រលក់ទំនិញអនឡាញ Best Buy។ Gaming Monitor ស៊េរីថ្មីរបស់ MSI នេះ បានបង្ហាញវត្តមានដំបូងកាលពីខែឧសភា ឆ្នាំ 2025 ហើយក៏ជា Gaming Monitor ដំបូងគេរបស់ MSI ដែលបំពាក់អេក្រង់ទំហំ 27-inch កម្រិតបង្ហាញ 2K esport monitor ជាអេក្រង់ QD-OLED Panel ជំនាន់ទី 3 របស់ក្រុមហ៊ុន Samsung ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រៅតែមានគុណភាពបង្ហាញបានច្បាស់កម្រិតខ្ពស់ហើយ អេក្រង់របស់ MSI MAG 272QP QD-OLED X50 ក៏គាំទ្រនូវកម្រិតល្បឿន refresh rate ខ្ពស់ដល់ទៅ 500Hz ជាមួយកម្រិតល្បឿន response time 0.03ms gray-to-gray ជាមួយមុខងារ ultra-low input lag ដែលល្អបំផុតសម្រាប់ដំណើរការ និងការបង្ហាញសាច់វីដេអូហ្គេមបានគុណភាពខ្ពស់មានរលក់ញ័រញាក់។

 

បច្ចេកវិទ្យាអេក្រង់ QD-OLED Panel ជំនាន់ទីបីនេះ ក៏ត្រូវបាន Samsung បង្កើននូវគុណភាពពន្លឺ និងកម្រិត contrast ខ្ពស់ជាងមុន ជាមួយកម្រិតជម្រៅពណ៌ខ្មៅដិតខ្លាំងជាងមុនដែលធ្វើឲ្យការបង្ហាញសាច់ហ្គេមបានច្បាស់ម៉ដ្ឋជាងមុនផងដែរ។ បន្ថែមពីនេះអេក្រង់នេះ ក៏គាំទ្រនូវប្រព័ន្ធ VESA ClearMR 21000 និង DisplayHDR True Black 500 សម្រាប់ការជម្រុញកម្រិតគុណភាព dynamic range កាន់តែខ្ពស់ថែមទៀតផង។

 

ជាមួយគ្នានេះ MSI ក៏បានដាក់បញ្ចូលនូវប្រព័ន្ធមុខងារ OLED Care ថ្មីរបស់ខ្លួនដើម្បីជួយឲ្យអាយុកាលនៃការប្រើប្រាស់អេក្រង់របស់ Gaming Monitor ស៊េរីថ្មីនេះ បានយូរមិនស្លេកមិនឆ្លកពណ៌ផងដែរ។ ជាមួយនឹង Firmware ជំនាន់ថ្មីចុងក្រោយរបស់ MSI បានជួយដល់មុខងារការពារល្បឿនអេក្រង់  Panel Protect refresh ឲ្យមានស្ថិរភាពដំណើរការ Smooth ជានិច្ចរហូតដល់ទៅ 24 ម៉ោង។ មុខងារ Auto Mode ជួយក្នុងការ refresh កម្រិតអេក្រង់ឡើងវិញដោយស្វ័យប្រវត្តិរៀងរាល់ 4 ម៉ោងម្តង។

ជាមួយគ្នានេះ វាក៏មានមុខងារពិសេសៗជាច្រើនផ្សេងទៀតដូចជា multiple HDR modes, Black 400, True Black 500, Peak 1000 nits, ហើយនិង EOTF Boost ជាដើម ដែលធ្វើឲ្យការប្រើប្រាស់នៅលើអេក្រង់ MSI MAG 272QP QD-OLED X50 កាន់តែមានប្រសិទ្ធិភាព និងសុវត្តិភាពខ្ពស់បំផុត៕

 

ព័ត៌មានពាណិជ្ជកម្ម